របៀប Make up ធម្មជាតិរបស់នារីជប៉ុន ដែលស្រីៗគួររៀនតាម
- 2019-10-09 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀប Make up ធម្មជាតិរបស់នារីជប៉ុន ដែលស្រីៗគួររៀនតាម
ការ Make up របស់មនុស្សស្រីគឺមានបែបផែនផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ និងតាមបែបបទតំបន់ផ្សេងៗគ្នា។ សម្រាប់នារីដែលស្រឡាញ់ការតែងខ្លួនបែបធម្មជាតិនោះ គួរតែមើលនូវរបៀប Make up របស់នារីជប៉ុនខាងក្រោមនេះ ៖
១. ក្រែមរលោង និងមានពណ៌ស្រាល
នារីជប៉ុនស្រឡាញ់ក្រែមណាស់ គឺសឹងតែមិនអាចចោលបានទោះនៅក្នុងស្ថានភាពណាក៏ដោយ។ ពណ៌ដែលគេនិយមប្រើគឺពណ៌ក្រហមព្រឿងៗ ពណ៌ផ្កាឈូក ពណ៌ទឹកក្រូច និងពណ៌សាច់។ ម្យ៉ាំងទៀតអ្វីដែលមិនអាចភ្លេចបានគេ បន្ថែមនៅក្រែមរលោង ព្រោះនារីជប៉ុនចូលចិត្តបបូរមាត់ដែលទន់ រលោង មានសំណើម ជាងប្រើក្រែមស្ងួត។
២. ពណ៌ភ្នែក គឺពណ៌ត្នោតខ្ចី
ពណ៌ភ្នែករបស់នារីជប៉ុនគឺចូលចិត្តបែបពណ៌ត្នោតខ្ចី ដែលធ្វើឲ្យការ Make up ភ្នែករបស់គេបែបធម្មជាតិ និងមើលទៅស្រស់ស្អាត។
៣. គូរចិញ្ចើមពណ៌ភ្លឺ ស្រាល
ពណ៌ខ្មៅដៃដែលនារីជប៉ុនប្រើគឺពណ៌ដែលស្រាល មិនដិតពេកនោះទេ។ គេគូសរថើៗតាមទម្រង់ចិញ្ចើម បន្ទាប់មកសិតវាឲ្យមើលទៅឃើញបែបធម្មជាតិ។
**៤. ផ្ដល់សំណើមឲ្យផ្ទៃមុខ មុនពេលផាត់ម្សៅ
មុខមានសំណើម រលោង គឺសំខាន់ណាស់សម្រាប់នារីជប៉ុន ដូច្នេះគេមិនអាចភ្លេចធ្វើឲ្យមុខមានសំណើម មុនពេលផាត់ម្សៅនោះទេ។ ការផ្ដល់សំណើមឲ្យមុខ គឺ ជួយឲ្យការ Make up ចូលម៉ត់ល្អ មិនសព្រុសលើផ្ទៃមុខ ដែលធ្វើឲ្យមុខមើលទៅស្អាតបែបធម្មជាតិ។
៥. Color ថ្ពាល់
គេតែងប្រើពណ៌ក្រហម ឬផ្កាឈូកព្រឿងៗមកផាត់លើថ្ពាល់ដែលធ្វើឲ្យគេជឿថា ស្អាតបែបធម្មជាតិ និងមើលទៅថ្ពាល់គួរឲ្យស្រឡាញ់។
ចុចអាន៖គន្លឹះផាត់មុខទាំង ៦ ជួយឲ្យផ្ទៃមុខម៉ត់ និងស្អាត សម្រាប់នារីវ័យ ២០ ឆ្នាំ