គន្លឹះផាត់មុខទាំង ៦ ជួយឲ្យផ្ទៃមុខម៉ត់ និងស្អាត សម្រាប់នារីវ័យ ២០ ឆ្នាំ
- 2018-07-12 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះផាត់មុខទាំង ៦ ជួយឲ្យផ្ទៃមុខម៉ត់ និងស្អាត សម្រាប់នារីវ័យ ២០ ឆ្នាំ
នៅក្នុងសង្គមសម័យទំនើបការតុបតែងមុខហាក់ដូចជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់ស្ត្រី។ ក្នុងគោលបំណង ដើម្បីសន្សំសំចៃពេលវេលា កញ្ញា សូមផ្ដល់ជូននូវគន្លឹះតុបតែងមុខបែបទំនើបមួយ តែមានប្រសិទ្ធភាពជួយឲ្យមើលទៅស្រស់ស្អាតដូចនារីវ័យ ១៨ ឆ្នាំបាន៖
១.ជ្រើសរើសពណ៌ម្សៅទ្រនាប់ស៊ីនឹងស្បែក
ប្រសិនបើអ្នកមិនដឹងថា ម្សៅទ្រនាប់មួយណាស៊ីនឹងស្បែកទេ អាចយកមកសាកល្បងនៅលើក មិនមែននៅលើកដៃ ឬកែងដៃទេ ព្រោះស្បែកត្រង់នោះមិនដូចគ្នានឹងស្បែកមុខ។ វិធីនេះអាចឲ្យអ្នករើសពណ៌ធម្មជាតិបំផុត។
២.ផាត់ភ្នែកឲ្យធំ
មធ្យោបាយលឿនបំផុត ដើម្បីធ្វើឲ្យភ្នែកមើលទៅធំ គឺក្រោយផាត់ពណ៌ភ្នែកហើយ យកហាយឡាយសមកវាសនៅគល់ភ្នែក។ ពេលបើកភ្នែក មើលទៅឃើញភ្លឺរលោង និងច្បាស់ជាងមុនផងដែរ។
៣.ស្នាមខ្មៅក្រោមភ្នែក
គេងមិនបានឆ្អែតធ្វើឲ្យភ្នែកស្លក់មែនទេ? បើទោះជាអ្នកតប់ម្សៅទ្រនាប់ ហើយផាត់ម្សៅពីលើមួយជាន់ទៀត ក៏មិនអាចបិទបាំងបញ្ហាក្រោមភ្នែកខ្មៅបានដែរ។ តិចនិកមួយដើម្បីបំភាន់កុំឲ្យគេដឹង អ្នកគ្រាន់តែត្រូវការក្រែមលាបមាត់ពណ៌ក្រហម យកមកគូរឆ្នូតៗ ហើយតប់វាឲ្យម៉ត់ជាមួយម្សៅ។ ពណ៌ក្រហមនឹងបន្សាបរង្វង់ខ្មៅ និងជួយឲ្យភ្នែកមើលទៅលែងស្លក់។
៤.លាបក្រែមពណ៌ស្ដើងៗ
នេះគឺជាវិធីសាមញ្ញខ្លាំងណាស់ ព្រោះមើលទៅស្រស់ស្អាតបែបធម្មជាតិ ដោយគ្រាន់តែលាបក្រែមលើបបូរមាត់ស្ដើងៗ។ បើចង់លាបជាប់ពណ៌បានយូរ អ្នកអាចយកក្រដាសជូតមាត់មកដាក់ពីលើ ហើយយកម្សៅហុយមកគោះវាសពីលើ។
៥.អាចប្រើក្រែមពណ៌ស្រទន់មកផាត់ថ្ពាល់
ផ្ទៃមុខស្រស់ថ្លា និងស្រទន់ជាងមុននៅពេលអ្នកយកក្រែមពណ៌ស្រទន់ដូចជាពណ៌ផ្កាឈូក ពណ៌ទឹកក្រូចមកលាបលើថ្ពាល់ ហើយយកជក់ផាត់អូសឲ្យសព្វ។
៦.ចិញ្ចើម
សម្រាប់ចិញ្ចើម អ្នកមិនបាច់គូរដិត ឬយករាងពេកទេ គ្រាន់តែរើសពណ៌មួយដែលស៊ីជាមួយពណ៌សក់មកគូរតាមទម្រង់ចាស់របស់ចិញ្ចើមជាការស្រេច៕
ចុចអាន៖របៀប makeup ស្រាលៗដោយប្រើគ្រឿងសម្អាង ៥ មុខ នារីៗគួរតែមាន