ទម្លាប់តូចតាចប្រចាំថ្ងៃ ៦ យ៉ាងធ្វើឲ្យអ្នកអាប់រាសីងើបមុខមិនរួច

  • 2019-10-08 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​អ្នក​ជំនាញ​ហុងស៊ុយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​ទង្វើ​តូចតាច​ជា​ច្រើន​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សំណាង​និង​លុយ​របស់​អ្នក​។​ ដោយ​សារ​តែ​ទម្លាប់​អាក្រក់​ទាំង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​អត្តចរិត​មិន​ល្អ​ដល់​មិត្ត​របស់​អ្នក​ទេ​ ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​សំណាង​ក្នុង​ជីវិត​ដូច​គ្នា​។​ មក​មើល​ថា​ទម្លាប់​ណា​ខ្លះ​ដែល​អ្នក​គួរ​តែ​ជៀស​វាង​៖

ទិញ​អីវ៉ាន់​ហើយ​មិន​យក​លុយ​អាប់​វិញ

នេះ​ប្រហែល​ទម្លាប់​របស់​មនុស្ស​ជា​ច្រើន​នៅ​ពេល​ទិញ​អីវ៉ាន់​ មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​យក​លុយ​ដែល​សល់​មក​វិញ​ជា​រឿង​មិន​ចាំ​បាច់​ ហើយ​គិត​ថា​នោះ​ជា​លុយ​ធីប​។​ ទោះ​បី​​វា​ជា​ទង្វើ​ល្អ​សម្រាប់​មនុស្ស​ជា​ច្រើន​ តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​ការ​ធ្វើ​បែប​នេះ​គឺ​ប៉ះ​ពាល់​ដល់​ហុងស៊ុយ​របស់​អ្នក​ ដោយ​សារ​សំណាង​របស់​អ្នក​នឹង​រត់​ចូល​ក្នុង​ហោប៉ៅ​អ្នក​ដទៃ​។​

ទុកលុយ​ចោល​ពេញ​ផ្ទះ

មនុស្ស​ភាគ​ច្រើន​ ចូល​ចិត្ត​មាន​ទម្លាប់​ទុក​លុយ​គ្រប់​ទី​កន្លែង​តាម​ពួក​គេ​ចង់​ ដូច​ជា​ក្នុង​សៀវ​ភៅ​ លើតុ​ ក្នុង​​បន្ទប់​ទទួល​ភ្ញៀវ​ និង​កន្លែង​ផ្សេង​ទៀត​ដែល​គិត​ថា​ងាយ​ស្រួល​។​ ហើយ​កុំ​គិត​ថា​លុយ​អ្នក​ត្រូវ​បាន​ខ្ចាត់​ខ្ចាយ​គ្រប់​កន្លែង​បែប​ហ្នឹង​ អ្នក​អាច​ឃើញ​លុយ​គ្រប់​កន្លែង​នៅ​ផ្ទះ​អ្នក​។​ ដោយ​សារ​តែ​ហុង​ស៊ុយ​ ការ​ធ្វើ​បែប​នេះ​ពិត​ជា​ប៉ះ​ពាល់​ទេពកោសល្យ​របស់​អ្នក​ណាស់​ បើ​សិន​ជា​អ្នក​ចង់​មាន​ជំនាញ​ល្អ​ អ្នក​ត្រូវ​តែ​រក្សា​ទុក​លុយ​នៅ​នឹង​មួយ​កន្លែង​ ។​

អង្គុយ​ញ័រ​ជើង

ទម្លាប់​មួយ​នេះ​ប៉ះ​ពាល់​ដល់​ហុងស៊ុយ​របស់​អ្នក​ខ្លាំង​ណាស់​។ ពាក្យ​ចាស់​និយាយ​ថា​ «ដើម​ឈើ​ណា​រង្គើ​ដើម​ឈើ​នោះ​នឹង​ជ្រុះ​ស្លឹក​»។​ អ៊ីចឹង​ហើយ​បាន​ជា​គេ​ឃើញ​ថា​បើ​អ្នក​មាន​ទម្លាប់​បែប​នេះ​នឹង​ធ្វើ​ឲ្យសំណាង​របស់​អ្នក​រត់​ចេញ​។​

ព្យួរ​ធាតុ​ផ្សេង​ៗ​ក្នុង​ឡាន

ស្ទើរ​តែ​គ្រប់​គ្នា​ហើយ​ដែល​ចូល​ចិត្ត​ដាក់​របស់​ក្នុង​ឡាន​។​ វា​ក៏​ដូច​ជា​ផ្នែក​មួយ​នៃ​ការ​តុប​តែង​ដែរ​ មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ដាក់​រូប​ព្រះ​ពុទ្ធ​ដើម្បី​បួង​សួង​សុំ​សេចក្ដី​សុខ​ពេល​បើក​បរ​។​ ទោះ​បី​ជា​យ៉ាង​ណា​នេះ​មិន​មែន​ជា​កន្លែង​ស័ក្ដិសម​សម្រាប់​រូប​សំណាក់​ព្រះពុទ្ធ​ទេ​។​ ព្រះ​ពុទ្ធ​ត្រូវ​ការ​កន្លែង​ស្ងប់​ស្ងាត់​ តែ​នៅ​ខាង​មុខ​ឡាន​ជា​កន្លែង​ដែល​មាន​សំឡេង​រំខាន​និង​មនុស្ស​ច្រើន​ នៅ​ខាង​ក្រៅ​។​ ​

​ ​ចូល​ចិត្ត​ប៉ះ​ច្រមុះ

តាម​ហុង​ស៊ុយ​ វា​​ជា​ទម្លាប់​អាក្រក់​ណាស់​ដែល​ត្រូវ​ដាក់​ដៃ​នៅ​លើ​ច្រមុះ​ ឬ​កេះ​។​ ដោយ​សារ​តែ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​ចម្លែក​ចំពោះ​អ្នក ព្រោះ​មើល​ទៅ​អ្នក​ហាក់​ដូច​ជា​មនុស្ស​ដែល​គ្មាន​អនាម័យ​។​

ខាំ​ក្រចក​ដៃ

តាម​អ្នក​ចិត្ត​វិទ្យា​បាន​និយាយ​ថា​ មនុស្ស​ដែល​ខាំ​ក្រចក​ជា​អ្នក​ដែល​ ឆាប់​ស្រ្តេស​ ភ័យ​ និង​ខ្វះ​ការ​ផ្ដោត​អារម្មណ៍​ពេល​ធ្វើ​ការ​អ្វី​មួយ​។​ នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ហុងស៊ុយ​ដូច​គ្នា​។​ អ្នក​ដែល​ចូល​ចិត្ត​ខាំ​ក្រចក​ដៃ​ ជា​អ្នក​ដែល​ចូល​ចិត្ត​សង្ស័យ​ មិន​ងាយ​ទុក​ចិត្ត​អ្នក​ដទៃ​ និង​ចូល​ចិត្ត​លាក់​អារម្មណ៍​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​។​ វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​ជីវិត​ស្នេហា​របស់​គេ​ តែ​វា​ក៏​ប៉ះ​ពាល់​ដល់​ទេព្យ​កោសល្យ​របស់​គេ​ដូច​គ្នា​៕

ចុចអាន៖ សុបិន​​​អាក្រក់ ​៦​យ៉ាង​ដែល​ឲ្យ​ហេតុ​មិន​ល្អ​ គួរ​ប្រុង​ប្រយ័ត្ន​ទាំងសុខភាពនិង​លុយ​កាក់

ប្រភព៖ bestie ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម