ល្បងប្រាជ្ញា៖ តើនរណាជាចោរពិតប្រាកដ?
- 2019-10-07 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បងប្រាជ្ញា៖ តើនរណាជាចោរពិតប្រាកដ?
ដើម្បីអាចឆ្លើយសំនួរមួយនេះបាន ដំបូងអ្នកត្រូវចំណាយពេលអានប្រធានបទនិងពិនិត្យទៅលើរូបភាពទាំង៣ ឲ្យបានល្អិនល្អន់ បន្ទាប់មកប្រើការស្រមើស្រមៃ ថ្លឹងថ្លែងឲ្យសមហេតុផលបន្តិចសិន មុននឹងរកឃើញចម្លើយ។
នៅក្នុងផ្សារទំនើបមួយ ត្រូវបានគេរកឃើញថា មានចោរលួចអីវ៉ាន់។ ករណីនេះបានកើតឡើង ៣ លើក គឺនៅខែ មករា មេសា និង មិថុនា។ ចោរទៅបាត់ពិតមែន ប៉ុន្តែក្រោយមក នៅពេលបើកកាមេរ៉ាសុវត្ថិភាពមើល ទើបអាចវែករកឃើញមុខចោរពិតប្រាកដ។
តើអ្នកគិតថានរណាជាចោរ? ចង់ដឹងកាន់តែច្បាស់ ទៅតាមដានចម្លើយខាងក្រោមទាំងអស់គ្នា។
នៅពេលពិនិត្យរួចរាល់ ច្បាស់ណាស់ស្រ្តីពោះធំគឺជាចោរ ព្រោះតាមការបង្ហាញនៅក្នុងកាមេរ៉ាសុវត្ថិភាពនិមួយៗគិតចាប់តាំងពីខែមករា មានរយៈពេល ៦-៧ខែហើយ ប៉ុន្តែពោះរបស់ស្រ្តីម្នាក់នោះ គ្មានការប្រែប្រួលទាល់តែសោះ៕
ចុចអានបន្ត៖ ក្បាច់ការពារខ្លួន ៥ ស្រីៗគួរចេះសម្រាប់តតាំងជាមួយជនខិលខូច