បះសក់ជាមួយគម្លាតទ្រព្យសម្បត្តិដ៏ហួសហេតុរវាង Justin Bieber និងប្រពន្ធ
- 2019-10-07 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បះសក់ជាមួយគម្លាតទ្រព្យសម្បត្តិដ៏ហួសហេតុរវាង Justin Bieber និងប្រពន្ធ
បើប្រៀបធៀបនឹងទ្រព្យសម្បត្តិរបស់តារាចម្រៀងល្បីឈ្មោះ Justin Bieber ទ្រព្យសម្បត្តិរបស់ប្រពន្ធលោកមើលទៅមានតិចតួចបំផុត។
ក្រោយពេលពន្យារពេលជាច្រើនលើកច្រើនសារ នៅទីបំផុត កំពូលតារាចម្រៀងយុវវ័យ Justin Bieber និងប្រពន្ធដែលជាតារាម៉ូដែល Hailey Baldwin ក៏ដឹកដៃគ្នាចូលរោងការបានសម្រេចហើយ។ ក្រៅពីមនោសញ្ចេតនារបស់អ្នកទាំង២ ទ្រព្យសម្បត្តិរបស់ពួកគេក៏ត្រូវបានគេចាប់អារម្មណ៍ដូចគ្នា។ ទោះបីជាមានអាយុស្របាលគ្នាក៏ដោយ តែទ្រព្យរបស់អ្នកទាំង២មានភាពខុសគ្នាខ្លាំង ដោយខាងប្រុសគឺមានប្រៀបជាងដាច់។
ទ្រព្យសម្បត្តិរបស់ Hailey Baldwin៖
ចំណូលរបស់ម៉ូដែលស្រីវ័យក្មេងរូបនេះ ភាគច្រើនបានមកពីការដើរម៉ូដ និងផ្សាយពាណិជ្ជកម្មឲ្យម៉ាកខោអាវនានា។ ឆ្នាំ២០១៤ នាងចុះកុងត្រាជាមួយផលិតកម្មម៉ូដែល Ford Models និង IMG Models នៅឆ្នាំ២០១៦ ដែលគេរំពឹងថានាងរកបានប្រមាណ៣លានដុល្លារពីផលិតកម្ម២នេះ។ ក្រៅពីនោះ នាងក៏រកបានចំណូលពីការថតរូបឲ្យទស្សនាវដ្ដី និងចូលរួមក្នុងកម្មវិធីសិល្បៈជាដើម។
ទ្រព្យសម្បត្តិរបស់ Justin Bieber៖
ចាប់ផ្ដើមល្បីឈ្មោះតាំងពីអាយុដប់ជាង នៅពេលនេះ កំពូលតារាចម្រៀង Justin Biber ត្រូវបានគេសន្ឋិដ្ឋានថា សល់លុយ២៦៥លានដុល្លារ។ ចិញ្ចៀនរៀបការដែលលោកជូនប្រពន្ធក្នុងថ្ងៃរៀបការមានតម្លៃប្រមាណ៦០ម៉ឺនដុល្លារ។ គេហដ្ឋានថ្មីដែលលោកទិញដើម្បីរស់នៅជាមួយប្រពន្ធមាន៥បន្ទប់គេង ៧បន្ទប់ទឹក មានបណ្ណាល័យ និងរោងភាពយន្តក្នុងផ្ទះស្រាប់ ហើយមានតម្លៃ៨,៥លានដុល្លារ។ ទោះបីជាត្រូវបានគេសង្ស័យថា រៀបការដោយសារមើលឃើញទ្រព្យរបស់ប្ដីក៏ដោយ តែគូស្នេហ៍វ័យក្មេងនេះនៅតែបង្ហាញភាពផ្អែមល្ហែម និងមិនខ្វល់នឹងសម្ដីអ្នកដទៃនោះឡើយ៕
ចុចអាន៖ បង្ហាញមុខមិនដល់២នាទី Yoona ធ្វើឲ្យកក្រើកកម្រាលព្រំក្រហមព្រោះស្អាតពេក