បង្ហាញ​មុខ​មិន​ដល់​២​នាទី Yoona ធ្វើ​ឲ្យ​កក្រើក​កម្រាល​ព្រំ​ក្រហម​ព្រោះ​ស្អាត​ពេក

  • 2019-10-07 02:45:00
  • ចំនួនមតិ 7 | ចំនួនចែករំលែក 67

វត្តមាន​របស់​តារា​សម្ដែង និង​ចម្រៀង​ជួរ​មុខ​កូរ៉េ Im Yoona នៅ​ក្នុង​កម្មវិធី​ថ្មី ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ។

មុន​នេះ កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ Busan ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សមុទ្រ Busan ប្រទេស​កូរ៉េ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តារា​ជាតិ និង​អន្តរ​ជាតិ។

ក្នុង​ចំណោម​តារា​ប្រុស​ស្រី​ជា​ច្រើន សិល្បការិនី​មួយ​រូប​ដែល​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​ច្រើន​ជាង​គេ​នោះ​គឺ តារា​ចម្រៀង និងសម្ដែង​ល្បី​ឈ្មោះ Im Yoona នេះ​ឯង។ សមាជិក​ក្រុម​ចម្រៀង SNSD ស្លៀក​រ៉ូប​វែង​អូស​ដី​ពណ៌​លឿង​ស្រាល ចុះ​ពី​លើ​រថយន្ត ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​វាយ​តម្លៃ​ថា​ស្អាត​មិន​ចាញ់​ព្រះនាង​ក្នុង​រឿង​និទាន​ឡើយ។

កម្រង​រូបភាព​របស់​តួ​រឿង EXIT ទទួលបាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​ទស្សនិកជន ដោយ​ពួកគេ​បាន​ឲ្យ​ដឹង​ថា ទោះ​ចូល​សិល្បៈ​១០​ឆ្នាំ​ជាង​ហើយ​ក៏​ដោយ តែ​សម្រស់​របស់​ស្រី​ស្អាត​វ័យ ២៩​ឆ្នាំ​នៅ​តែ​ពិបាក​រក​អ្នក​ជំនួស​បាន៕

ចុចអាន៖ ​​ បង​ស្រីកូន​២របស់ Jisoo ក្រុម BlackPink បង្ហាញ​មុខ​ស្អាត​ដូច​​កំពូល​តារា​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel