រូបមន្តលាងជម្រះមុខ មិនបណ្តាលឲ្យស្បែកស្ងួតពេលរដូវរងាចូលមកដល់

  • 2019-10-04 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​រងា​មក​ដល់ ​ស្បែក​ឆាប់​ស្ងួត​និង​កើត​មុន​ណាស់។ ​ម្ល៉ោះ​ហើយ ​នារី​ជា​ច្រើន​បារម្ភ​ និង​ធុញ​ទ្រាន់​​។ ​តែ​កុំ​បារម្ភ​អី តាម​ក្បួន​ងាយ​ៗ​ខាង​ក្រោម​អ្នក​នឹង​នៅ​តែ​បាន​ស្បែក​មុខ​មាន​សំណើម​ជាប់​ជា​និច្ច​ ទោះ​រដូវ​រងា​ក៏​ដោយ។​

១. ​​លាង​ជម្រះ​គ្រឿង​សម្អាង​មុន​លាង​ហ្វូម

នារី​ច្រើន​រូប​យល់​ថា ជំ​ហាន​នេះ​អត់​ប្រយោជន៍​ជា​ហេតុ​ពួក​គេ​​តែង​មើល​រំ​លង។ ​យ៉ាង​ណា​ក៏​ដោយ ​ការ​​ប្រើ Makeup Remover ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​ជំហាន​សំខាន់​មុន​ពេល​អ្នក​ឈាន​ដល់​​ការ​លាង​មុខ។ ​ទោះ​អ្នក​មិន​ផាត់​ម្សៅ​​​ក៏​ដោយ គ្រាន់​តែ​ប្រើ​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ​ក៏​អ្នក​នៅ​តែ​ប្រើ ​Makeup Remover ​ដើម្បី​សម្អាត​ភាព​កខ្វក់​និង​គ្រឿង​សម្អាង​ពី​ស្បែក​របស់​អ្នក​ដែរ ដើម្បី​លាង​ជម្រះ​បាន​ស្អាត​ល្អ​តាម​រន្ធ​ញើស។

២. ​ជ្រើស​ហ្វូម​មាន ​PH ​​ត្រឹម​ត្រូវ​

ចំណុច​នេះ​ក៏​នារី​ជា​ច្រើន​មើល​រំលង​ដែរ។ ​អ្នក​គួរ​ជ្រើស​ហ្វូម​មាន ​PH​​ប្រហែល ​ 5.5​ ​ដែល​មាន​ការ​បរិច្ឆេទ​ត្រឹម​ត្រូវ​។

៣. ​ប្រើ​ផលិត​ផល​សម​នឹង​ប្រភេទ​ស្បែក​

​​​សម្រាប់​​អ្នក​មាន​ស្បែក​ខ្លាញ់​ងាយ​កើត​មុន ​ត្រូវ​ប្រើ​ហ្វូម​លាង​មុខ​។ ​ស្បែក​ស្ងូត​ត្រូវ​ប្រើ​គ្រីម​សម្រាប់​សម្អាត​មុខ (Cream Cleanser)​ ព្រោះ​វា​ផ្ទុក​ជាតិ​សំណើម​​ច្រើន អាស៊ីត​ខ្លាញ់​ដែល​ជួយ​ស្បែក​ទន់​មាន​សំណើម​បាន​យូរ។ ​បើ​អ្នក​មាន​ស្បែក​ស្ងួត​លាយ​ខ្លាញ់ ​ត្រូវ​ប្រើ​ហ្វូម​អំ​ឡុង​ពេល​ថ្ងៃ ​ដើម្បី​កំណត់​ជាតិ​ខ្លាញ់​លើ​តំបន់ ​T-Zone​។ ​​ចំពោះ​អ្នក​ស្បែក​មុខ​ប្រតិកម្ម ​​មិន​ត្រូវ​ប្រើ​​ហ្វូម​មាន​ជាតិ​កាត់​ខ្លាំង ​នោះ​ឡើយ។

​​៤. ចៀស​វាង​​ផលិត​ផល​ផ្ទុក​សារជាតិ​ផូ​ស្វាត

​​មុន​សម្រេច​ចិត្ត​ទិញ​ផលិត​ផល ត្រូវ​មើល​សារធាតុ​ផ្សំ​​នោះ​សិន ព្រោះ​​ផលិត​ផល​មាន​ជាតិ​ផូស្វាត​ធ្វើ​ឲ្យ​ស្បែក​អតុល្យភាព​។

៥. លុប​មុខ​ដោយ​​ទឹក​ក្ដៅ​ឧណ្ឌៗ

ទឹក​ក្ដៅ​ពេក​នឹង​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិ​ប្រេង​ធម្មជាតិ​លើ​ផ្ទៃ​មុខ ហើយ​ប្រែ​ជា​ស្ងួត​។ ​អ្នក​គួរ​លាង​មុខ​ដោយ​ទឹក​ក្តៅ​ឧណ្ឌ​ៗដើម្បី​សម្អាត​កំទេច​​កំទី​លើ​ស្បែក​មុខ។ ​ចំពោះ​តំ​បន់​ក​វិញ ​ក៏​ត្រូវ​ខ្វល់​ខ្វាយ​ដែរ ដូច្នេះ​ត្រូវ​លាង​សម្អាត​ដូច​​គ្នា​។

៦. ​ម៉ាស្សា​ឲ្យ​បាន​មួយ​នាទី

​​​ក្រោយ​ពី​លាង​មុខ​ហើយ ​ប្រើ​ម្រាម​ដៃ​ម៉ាស្សា​មុខ​តាម​ទិស​ដៅ​ត្រឹ​ម​ត្រូវ​ដោយ​ចាប់​ពី​ក្រោម​ឡើង​លើ ​កុំ​ឲ្យ​ស្បែក​យារ​ធ្លាក់។​ ​ម្យ៉ាង​ទៀត ​​កុំ​ភ្លេច​លាង​ដៃ​ឲ្យ​ស្អាត​ផង​ពេល​ម៉ាស្សា។

៧. ​កុំ​ទុក​មុខ​ចោល​ឲ្យ​ហួស​មួយ​នាទី​ដោយ​គ្មាន​លាប​អ្វី​សោះ

​​ពេល​លាង​មុខ​រួច ​ស្បែក​នឹង​ទទួល​បាន​ជាតិ​សំណើម​ភ្លាម​ៗ ដូច្នេះ​ត្រូវ​លាប​​ឡេ​ដើម្បី​សំណើម​បាន​យូរ។

៨. ​កុំ​ភ្លេច​សម្អាត​មុខ​ទាំង​ពេល​ព្រឹក​និង​យប់

បើ​អ្នក​គិត​ថា ពេល​យប់​អ្នក​លាង​មុខ​រួច​ហើយ ​ដូច្នេះ​ពេល​ព្រឹក​​មិន​បាច់​លាង​​សម្អាត​មុខ​ដោយ​ហ្វូម​​ទេ ​នោះ​អ្នក​គិត​ខុស​ហើយ។ ​តាម​ពិត ​ស្បែក​ធ្វើ​ការ​​ហើយ​បញ្ចេញ​កោសិកា​ចាស់ៗ​​នៅ​ពេល​យប់។ ​ម្ល៉ោះ​ហើយ ​លាង​មុ​ខ​នៅ​ពេល​ព្រឹក​និង​យប់ ​គឺ​សំ​ខាន់​ដូច​គ្នា៕​

ចុចអាន៖ ​​ បែងចែកមិនដាច់ថាស្បែកមុខខ្លួនឯងស្ងួតឬខ្លាញ់ មកដឹងវិធីស្គាល់ប្រភេទស្បែកមុខ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម