អ្នកណាធ្វើឱ្យបែកថូ? រើសមនុស្សម្នាក់ក្នុងចំណោមនេះនឹងទាយដឹងចរិតលក្ខណៈរបស់អ្នកច្បាស់ៗ
- 2019-10-03 10:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាធ្វើឱ្យបែកថូ? រើសមនុស្សម្នាក់ក្នុងចំណោមនេះនឹងទាយដឹងចរិតលក្ខណៈរបស់អ្នកច្បាស់ៗ
មនុស្សម្នាក់ៗកើតមកមានចរិតខុសៗគ្នា តែមិនមែនខុសគ្នាទាំងស្រុងនោះទេមានអ្នកខ្លះមានចរិតលក្ខណៈស្រដៀងគ្នាដែរ។ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សពីរនាក់ដែលមានអត្តចរិតខុសគ្នាអាចធ្វើជាមិត្តគ្នាបាន ហើយមនុស្សពីរនាក់ដែលមានចរិតដូចគ្នាហេតុអ្វីជាសត្រូវនឹងគ្នា? បើចង់ដឹងគួរតែសាកល្បងឆ្លើយនូវសំណួរនេះ "តើអ្នកណាធ្វើបែកថូផ្កា?”
អ្វីដែលអ្នកត្រូវធ្វើនោះគឺមើលរូបនេះហើយគិតថា អ្នកណាជាអ្នកធ្វើបែកថូផ្កា? នៅក្នុងរូបនេះគឺគ្មានតម្រុយអ្វីនោះទេ តែត្រូវចាំថាអ្វីដែលអ្នកជ្រើសរើសគឺជាចម្លើយសម្រាប់ខ្លួនអ្នកព្រោះសំណួរនេះគ្មានចម្លើយណាដែលត្រឹមត្រូវនោះទេ។ អ្នកគ្រាន់តែរើសក្មេងម្នាក់ក្នុងចំណោម៤ដែលអ្នកគិតថាជាអ្នកធ្វើបែកថូផ្កានោះយើងនឹងប្រាប់អ្នកពីចរិតលក្ខណៈរបស់អ្នក។
តើអ្នកជ្រើសរើសហើយឬនៅ? បើជ្រើសរើសហើយសូមមើលចម្លើយរបស់អ្នកនៅខាងក្រោម៖
១. អ្នកជ្រើសរើសយក ក្មេងA
ក្មេងAគឺជាជម្រើសដែលសមហេតុសមផលក៏ព្រោះតែគេមើលទៅក្រោមប្រៀបដូចជាមានវិប្បដិសារីនូវកំហុសអ្វីមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងម្នាក់នេះមើលទៅជាអ្នកដែលត្រូវគេស្តីបន្ទោសគ្រប់ពេល។ មើលទៅគេក៏ជាអ្នកដែលត្រូវបានគេចោទប្រកាន់ទោះបីជាមិនមានភស្តុតាងក៏ដោយ។ ហើយគេក៏អាចជាមនុស្សដែលទម្លាក់កំហុសគ្រប់យ៉ាងលើខ្លួនឯង។
*ចម្លើយ៖ យោងទៅតាមការជ្រើសរើសរបស់អ្នកបានបង្ហាញថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ហើយជាមនុស្សដែលមានទំនួលខុសត្រូវ។ ជាពិសេសអ្នកប្រយ័ត្នចំពោះរបស់និងមនុស្សជុំវិញខ្លួន។
២. អ្នកជ្រើសរើសយក ក្មេង B
ក្មេងស្រី B មើលទៅជាក្មេងដែលធំជាងគេក្នុងចំណោមក្មេងទាំង៥ ហើយក៏អាចជាក្មេងដែលត្រូវមើលថែប្អូនៗពេលដែលម្តាយរវល់។ នាងមើលទៅក្មេងប្រុស A ប្រៀបបីដូចជាគេជាអ្នកធ្វើបែកថូផ្កា។ ប៉ុន្តែអ្នកក៏អាចមើលឃើញពីស្នាមញញឹមបង្កប់ដោយភាពសើចចំអកដូចជានាងបានយកឈ្នះលើអ្វីមួយ។ ឬក៏អាចនិយាយបានម៉្យាងទៀតថា នាងព្យាយាមសើចដើម្បីកុំឱ្យគេសង្ស័យលើខ្លួន។
*ចម្លើយ៖ ប្រសិនបើអ្នកជ្រើសរើសនាង នោះបានន័យថាអ្នកជាមនុស្សដែលមានមនសិការខ្ពស់។ អ្នកជឿជាក់លើការស្វែងយល់ពីមនុស្សម្នាក់ឱ្យបានច្បាស់មុននឹងវាយតម្លៃគេ ហើយអ្នកតែងផ្តល់ក្តីស្រលាញ់ឱ្យអ្នកដែលត្រូវការ។ អ្នកក៏មិនមែនជាមនុស្សដែលរត់ចោលមិត្តភក្តិពេលមានអាសន្នដែរ។ អ្នកយល់ពីបញ្ហារបស់មនុស្សម្នាក់ៗហើយព្យាយាមវាយតម្លៃដោយផ្អែកលើហេតុផលនិងដំណោះស្រាយដ៏ល្អ។
៣. អ្នកជ្រើសរើសយក ក្មេង C
ក្មេង C គឺជាក្មេងដែលមើលទៅគួរឱ្យសង្ស័យជាងគេ។ កាយវិការរបស់គេបង្ហាញឱ្យឃើញពីការលាក់បាំង មើលទៅដៃរបស់គេគឺដាក់នៅក្នុងហោប៉ៅដូចជាព្យាយាមបិទបាំងអារម្មណ៍របស់គេ។ មើលទៅគេដូចជាកំពុងគិតថា "គេមិនឆ្កួតនឹងធ្វើវាទេ" តែតាមពិតទៅគេក៏អាចគិតថា "ត្រឹមត្រូវហើយគេជាអ្នកធ្វើតែគេនឹងទម្លាក់កំហុសទៅលើក្មេង A ព្រោះគ្រប់គ្នាកំពុងតែសង្ស័យក្មេងនោះ"។
*ចម្លើយ៖ ប្រសិនបើអ្នកជ្រើសរើសក្មេងប្រុសម្នាក់នេះ ហើយអ្នកគិតថាគេកំពុងតែព្យាយាមបិទបាំងទោសកំហុសនោះបានន័យថាអ្នកមានភាពជាមេដឹកនាំ។ អ្នកអាចសង្កេតឃើញពីបញ្ហារបស់មនុស្សទៅតាមកាលៈទេសៈ។ ហេតុនេះហើយទើបបានជាអ្នកប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួន ប៉ុន្តែមិនបញ្ចេញឱ្យគេបានដឹងនោះទេ។
៤. អ្នកជ្រើសរើសយក ក្មេង D
ក្មេងស្រីម្នាក់នេះទៅជិតម្តាយរបស់គេហើយក្តោបរ៉ូបរបស់ខ្លួនប្រៀបបីដូចជាកំពុងតែភិតភ័យពីលទ្ធផលនៃការធ្វើបែកថូផ្កាប្រសិនបើនាងជាអ្នកធ្វើបែក។ នាងជាក្មេងតែម្នាក់ដែលមើលទៅថូផ្កា ហើយព្យាយាមខិតទៅជិតម្តាយដើម្បីជៀសវាងពីការស្តីបន្ទោសឬការពិន័យរបស់ម្តាយ។
*ចម្លើយ៖ យោងទោតាមការសិក្សាផ្នែកចិត្តវិទ្យា ប្រសិនបើអ្នកជ្រើសរើសក្មេងស្រីនេះអាចបង្ហាញឱ្យឃើញថាអ្នកជាមនុស្សមានទំនួលខុសត្រូវនិងអាចទុកចិត្តបាន។ ហើយនេះក៏ជាហេតុផលដែលធ្វើឱ្យអ្នកជោគជ័យនៅក្នុងជីវិតដែរ។ រាល់ថ្ងៃអ្នកខិតខំព្យាយាមធ្វើជាមនុស្សម្នាក់ដែលប្រសើរឡើងដោយចងចាំទុករាល់កំហុសនិងចំណុចអវិជ្ជមានរបស់អ្នកនៅក្នុងចិត្តជានិច្ច។ ប៉ុន្តែអ្នកងាយទុកចិត្តអ្នកដទៃនិងជាមនុស្សឆេវឆាវឆាប់ប្រតិកម្មនឹងរឿងអ្វីមួយ៕
ចុចអាន៖