នារីមានចរិយាសម្បត្តិ ៣ នេះធ្វើឲ្យមនុស្សប្រុសបាក់ចិត្តចង់រៀបការជាមួយ

  • 2019-10-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែពេល​វេលា​ចេះតែ​រំកិល​ទៅមុខ ដៃគូរ​ស្នេហា​ណាមួយ​ដែល​ពុំទាន់​គិតគូរ​រឿង​មង្គល​ការ? មានដៃគូរ​ស្នេហ៍មួយ​ចំនួន​ទាក់ទង​គ្នាបាន​មួយ​រយះ​ខ្លីក៏ចាប់​ផ្តើម​មានបំ​ណងរៀប​អាពាហ៍​ពិពាហ៍ ហើយ​ក៏មាន​ដៃគូរ​មួយ​ចំនួន​ទៀត​ទាក់ទង​គ្នាយូរៗ​ទៅតែ​បែរ​ជារៀប​ការ​ជាមួយ​អ្នក​ផ្សេង​ទៅ​វិញ។ នៅខាង​ក្រោម​នេះ​ជា ៣ ចំណុច​របស់​មនុស្ស​ស្រី​ដែល​មាន​ចរិយា​មាយាទ​ធ្វើឲ្យ​បុរស​ចង់​រៀប​ការ​ជាមួយ​ទៅថ្ងៃ​អនាគត​រួមមាន៖

១ ធ្វើអ្វីឲ្យ​មាន​ភាព​សមរម្យ​និង​ស្មើគ្នា

មនុស្ស​ស្រលាញ់​គ្នា​តែង​ជួប​រឿង​សប្បាយ​និងរឿង​សោកា​ជាមួយ​គ្នា គ្មានអ្វី​ប្លែក​ឡើយ។ មាន​ពេល​ខ្លះ​បើសិន​ជាស្ថិត​ក្នុងស្ថាន​ការណ៍​មិនល្អ​អ្នកគួរតែ​ចេះអត់​ឱនឲ្យគ្នា ព្យាយាម​យល់ពី​ចិត្ត​របស់​គេ​តាម​រ​យះ​ការនិយាយ ព្រម​ស្តាប់​នូវហេតុផល​ទាំងសង​ខាងទើប​ជាការ​គួរ។ ផ្ទុយ​ទៅវិញ អ្នក​មិនគួរ​យក​ការ​យំសោក​មកដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​មុខ​ឡើយ។

២​ ចេះធ្វើ​ការងា​រផ្ទះ

មិន​មែន​ប្រាកដ​ថា ១០០% នារីគ្រប់​រូបត្រូវតែ​ធ្វើ​ការងារ​មេផ្ទះ​ទាំងអស់​នោះទេ ប៉ុន្តែ​សាកស្រម៉ៃ​មើល​ទៅ​ថា ប្រសិន​បើ​អ្នកមិន​ចេះធ្វើ​អ្វីសោះ សូម្បី​តែ​ដាំ​បាយ លាង​ចាន តើគេ​នឹង​គិត​យ៉ាង​ណា​ចំពោះ​អ្នក? យ៉ាង​ហោច​ណាស់ ក៏អ្នកគួរ​ចេះ​ចម្អិន​ម្ហូប​អាហារ​ខ្លះ​សម្រាប់​គេពេល​គេត្រូវ​ការ ព្រោះ​នៅ​ពេល​រៀប​ការ​ជាមួយគ្នា​អ្នកនឹង​បានយល់​កាន់​តែច្បាស់​ពីទំនាក់​ទំនង​មួយ​នេះ​រវាង​គូរ​ស្នេហ៍។

៣​ យកចិត្ត​ទុក​ដាក់​និង​ផ្តល់​កិត្តិយស

កុំ​ប្រកាន់​ថា អ្នកត្រូវ​តែឲ្យ​គេ​យក​ចិត្ត​ទុកដាក់ ផ្តល់​កិត្តិយស​លើរូប​អ្នកគ្រប់​ពេល​នោះ តែ​ត្រូវតែ​ចេះ​ឲ្យ​តម្លៃ មើល​ថែ​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​បាន​ល្អ។ អ្នកត្រូវដឹងថានៅពេលអ្នករៀបការនឹងមានកូន ដូច្នេះ​អ្នកត្រូវចេះ​បង្កើនភាព​ផ្អែមល្ហែម ផ្តល់​កិត្តិយស មិនតឹង​តែងខ្លាំង​ពេកទៅ​លើរូបគេ​នោះទេ។ ទោះ​បីជា​មនុស្ស​ប្រុស​មិន​មាន​ទម្លាប់​ល្អ១០០% តែអ្នកក៏​ត្រូវធ្វើឲ្យ​ខ្លួន​គេនិង​អ្នក​មានត​ម្លៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទើបជា​ការ​ប្រសើរ។

ចុចអានបន្ត៖

គួរធ្វើយ៉ាងណាទើបឈប់នឹក ពេលគេមិននៅក្បែរអ្នក?

ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម