គួរធ្វើយ៉ាងណាទើបឈប់នឹក ពេលគេមិននៅក្បែរអ្នក?

  • 2019-10-01 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នក​ធ្លាប់នឹក​គេពេលគេ​មិននៅ​ក្បែរអ្នក​ឬទេ? ចុះ​បើអ្នក​នឹក​គិត​ពីគេ តើគួរ​ធ្វើ​បែប​ណា​ទើប​បំភ្លេច​បាន? មានតែ​អ្នកមាន​ស្នេហាទេ​ទើបយល់​អារម្មណ៍​មួយនេះ! ជារឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​គូ​ស្នេហ៍​តែង​នឹកនា​គ្នាទៅវិញ​ទៅមក ពេល​នរណា​ម្នាក់ទៅ​ឆ្ងាយ​ឬ​មិនជិតអ្នក។ ឧទាហរណ៍​អ្នកធ្លាប់​តែ​ជួប​មុខ​គ្នា​រាល់ថ្ងៃ ប៉ុន្តែ​សប្តាហ៍នេះ​អ្នកខាន​ជួបមុខ​គេពេញ​មួយ​អាទិត្យ​ឬរាប់ខែ​ក៏មាន តើអ្នក​ចង់​បំបាត់​ការនឹកដ​ល់រូប​គេទេ? ងាយៗ​តាមវិធីខាង​ក្រោម​រួមមាន៖

១. អាន​សៀវភៅ

គួរយក​ពេល​នឹកគេ​មក​កាន់​សៀវភៅ​អាន​ដើម្បី​កែ​ការអផ្សុក អាន​សៀវភៅ​ប្រលោម​លោក ប្រវត្តិ​សាស្ត្រ កំប្លែងអីជាដើម ព្រោះ​ពេលអ្នក​អាន​សៀវភៅ​អ្នក​នឹង​ប្រមូល​អារម្មណ៍​ទៅលើការ​អាន​នោះ​តែ​មួយ​មុខ។

២​. មើល​រឿង​ណាធ្វើ​ឲ្យអ្នក​សប្បាយ

នៅពេល​ចង់ឈប់​នឹកគិត​ពីគេ អ្នកគួរ​ចេះជ្រើស​រើសរក​ការកំសាន្ត​នៅក្នុង​ដៃអ្នក មើល​រឿង​កំប្លែងៗ រឿង​ភាគ​ណាធ្វើ​ឲ្យអ្នក​សើច​សប្បាយ ដូច្នេះ​អ្នក​នឹងឈប់​គិតពី​គេបាន​ហើយ។

៣. ជជែក​ជាមួយ​មិត្តភក្តិ

នឹកគេ​ខ្លាំងពេក​ហើយ​មើល​ទៅ​ពេល​គេមិន​នៅជិត​អ្នក? ចុះ​មិត្ត​ភក្តិ​របស់​អ្នក​ទុក​ឲ្យពួក​គេ​នៅ​ទំនេរ​ធ្វើអី? អ្នកអាច​ជួបជុំគេ​នៅខាង​ក្រៅ​ ទៅ​ជជែក​គ្នាពីនេះ​ពីនោះ ឬទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ជា​ដើម​។ សាក​ធ្វើ​មើល៍ ដឹងតែ​ភ្លេចនឹក​ម្នាក់​នោះ​តែម្តង។

៤. រក​អីញុំា​ឬចំអិន​អាហារ​នៅផ្ទះ

ក្រៅពី​ជជែក​លេង​ជាមួយ​មិត្តភក្តិរ​បស់អ្នក អ្នក​គួរតែ​ធ្វើម្ហូប នំ​ចំណី​ខ្លួនឯង​នៅផ្ទះ។ ប្រសិន​បើ​អ្នក​ខ្ជិល អ្នក​ក៏​អាចចេញ​ទៅក្រៅ​រកអ្វី​ញុំា​ឆ្ងាញ់ ទៅរក​កាហ្វេ​ឈ្ងុយៗ​ជាដើម។

៥. គេងលក់​ឲ្យស្រួល​​អាចដោះស្រាយ​បាន

មិនជឿ​ក៏ត្រូវ​តែជឿ ការគេងពិត​ជា​ព្យាបាល​ផ្លូវកាយ​និង​ផ្លូវចិត្តបានមែន។ ពីព្រោះ​ថានៅពេល​អ្នក​គេង វាប្រៀប​ដូចជា​សាក​ថ្មឲ្យ​រាងកាយ​របស់អ្នក​មាន​ថាមពល​អញ្ចឹង ផ្អាក​ពីការ​គិតរឿង​អីផ្សេងៗ​ទាំង​ឡាយ។

៦. លេង​កីឡា​ឬ​ហាត់ប្រាណ

ក្រៅពី​ចេញទៅ​ក្រៅដើរ​លេង អ្នកក៏អាច​ជ្រើសរើស​ការហាត់​ប្រាណ​ឬ​លេងកីឡា​ដើម្បី​បំភ្លេច​រូបគេ។ អ្នកអាច​ជ្រើសរើស​លេង​បាល់បោះ បាល់​ទាត់ ជាមួយ​មិត្តភក្ត័ ឬទៅក្លឹប​ហាត់​ប្រាណ​ដើម្បីឲ្​យរាង​កាយ​បាន​បញ្ចេញ​ជាតិពុល​ឲ្យអស់។

សាក​ធ្វើតាមវិ​ធីអស់​ទាំងនេះ ដឹងតែ​ជួយអ្នក​កុំឲ្យគិត​ពីគេទៀត​តែម្តង៕

ចុចអានបន្ត៖ នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​សង្សារ​របស់​អ្នក​មាន​ចរិត​មិន​សូវ​គ្រប់​ដូច​អ្នក​ដែរ?

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម