ទឹកធ្លាក់ចង្រ្កានរយនៅសៀមរាប ទេសភាពត្រកាលអង្រួនចិត្តចង់ទៅលេង
- 2019-10-01 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់ចង្រ្កានរយនៅសៀមរាប ទេសភាពត្រកាលអង្រួនចិត្តចង់ទៅលេង
សម្រាប់អ្នកចូលចិត្តលេងទឹកធ្លាក់ ប្រាកដជាពេញចិត្តមិនខាននឹងតំបន់ទេសចរណ៍ធម្មជាតិនៅខេត្តសៀមរាប នោះគឺទឹកធ្លាក់ចង្ក្រានរយ។
ផ្ទៃទឹកធ្វើឲ្យអ្នកមកលេងប្រាកដជាជាប់ចិត្តដកមិនរួច មិនអាចបំភ្លេចបាន។ ទឹកធ្លាក់នេះស្ថិតនៅ ភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ ទីនេះគ្របដណ្ដប់ដោយព្រៃឈើ និងជម្រកសត្វព្រៃច្រើនប្រភេទផងដែរ។ តំបន់ទេសចរណ៍មានទឹកធ្លាក់ស្អាតនេះ ត្រូវបានគេតំណាលថាដាក់ឈ្មោះ ភ្នំចង្ក្រាន ដោយសារសំបូរមុំចង្ក្រានជាច្រើនដែលអាចដាក់គម្របគ្រប់ទំហំឆ្នាំង និងត្រូវបានគេនិយាយតគ្នាថាជាកន្លែងដាំថ្នាំរបស់ស្ដេចគំលង់។
ដោយសារចង្ក្រានរយស្ថិតក្នុងសហគមន៍មានផ្ទៃដីរហូតដល់ ៩៥៥៤ ហិកតា លោកអ្នកដែលមកលេងទីនេះ អាចឆ្លៀតលំហែកម្សាន្តនៅតំបន់ដាលរហាល ចានក្រហម ពើងតាក្អែក ដានទូកផងដែរ។
ទឹកធ្លាក់ចង្ក្រានរយ មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ បើធ្វើដំណើរតាមបណ្ដោយផ្លូវពាក់ស្នែង ក្បែរពើងតានាន់ ពីផ្លូវបត់ចូលអាស្រមមនោរម្យពើងតានាន់ច្រកចូលទី២ ប្រហែល១៥គីឡូម៉ែត្រ។ ចំពោះផ្លូវធ្វើដំណើរមិនសូវពិបាកពេកទេ តែអំណោយផលសម្រាប់ឡានខ្ពស់ៗនិងម៉ូតូ៕
ចុចអាន៖ តំបន់ទេសចរណ៍បែបស្រុកស្រែនៅកូរ៉េ ស្អាតប្លែកតែមិនសូវមានអ្នកស្គាល់