ភាព​ខុស​គ្នា​រវាង​អ្នក​រក​ស៊ី​​​ និង​​អ្នក​ធ្វើការ​ដែល​​​​មិន​​គួរ​មើល​រំលង

  • 2019-09-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា មាន​អ្នក​ខ្លះ​​ចង់​បាន​​ការងារ​ដែល​ខ្លួន​​ប្រាថ្នា ឯ​អ្នក​ខ្លះ​ទៀត​​​​​ចង់​មាន​មុខ​របរ​រក​ស៊ី​ផ្ទាល់​ខ្លួន​មួយ ដោយ​មិន​​បាន​ឆ្លង​​កាត់​បទ​ពិសោធន៍​ការងារ​ជាមុន​សិន ព្រោះ​គិត​ថា​​​ចង់​​​មាន​ភាព​ឯករាជ្យ ​មិន​ទទួល​រង​​សម្ពាធ​ និង​​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​អ្នក​ដទៃ​។ ​​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ធ្វើ​​អ្វី​មួយ វា​ជា​​សិទ្ធ​​​​របស់​មនុស្ស​ម្នាក់ៗ យ៉ាង​ណា​​​​​អ្នក​​ត្រូវដឹង​ពី​​ចំណុច​សំខាន់ៗ​​ខុស​គ្នា រវាង​អ្នក​ធ្វើ​ការ​​ និង​អ្នក​រកស៊ី។

រូបតំណាង

**សេរីភាព**

អ្នក​រកស៊ី៖ នេះ​ជា​ហេតុផល​ដែល​មនុស្ស​ជា​ច្រើន ​ចង់​មាន​​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​​ ព្រោះ​គិត​ថា អាច​មាន​សេរីភាព​ ជាង​ការ​​ធ្វើ​ការ​ឲ្យ​គេ។ អ្នក​រក​ស៊ីក៏​អាច​​ធ្វើ​ជា​ថៅកែ​ដោយ​ខ្លួន​ឯង ត្បិត​តែ​មាន​គ្មាន​​ពេល​​​​​សម្រាក​ថ្ងៃ​​ចុង​សប្តាហ៍ ឬ​​​ថ្ងៃ​មាន​បុណ្យទាន​ដូច​ជា​​អ្នក​ធ្វើ​ការ ប៉ុន្តែ​​​​អាច​រក​ពេល​សមរម្យ​សម្រាប់​ឈប់​សម្រាក​​លំហែ​កាយ​​ជាមួយ​គ្រួសារ ដោយ​មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​នរណា​ទាំង​អស់។

អ្នក​ធ្វើ​ការ៖ សេរីភាព​អាច​នឹង​មាន​កម្រិត ដោយ​សារ​តែ​​​ការងារ​នីមួយៗ​តែង​មាន​​លក្ខណ​ និង​​ច្បាប់​តម្រូវ​ឲ្យ​​អ្នក​គោរព​ធ្វើ​តាម។​ យ៉ាង​ណា​មិញ អ្នក​ធ្វើ​​ការ​អាច​មាន​ពេល​វេលា​ជាក់​លាក់​​មួយ ​ដូច​ជា​​​ក្នុង​​ឱកាស​​បុណ្យជាតិ ច្បាប់​សម្រាក​ប្រចាំ​ឆ្នាំ ថ្ងៃ​​ចុង​សប្តាហ៍​ជា​ដើម សម្រាប់​​សម្រាក​លំហែ​កាយ ដោយ​មិន​ចាំ​បាច់​​ខ្វាយ​ខ្វល់​ពី​ការ​បាត់​បង់​អតិថិជន​នោះ​ឡើយ។

រូបតំណាង

​​​​​​ប្រាក់​ចំណូល

អ្នក​រកស៊ី៖ ប្រាក់​ចំណូល​ប្រចាំ​ខែ​ អាច​មាន​ភាព​ឡើង​ចុះ​មិន​​ឋិតថេរ ជា​ហេតុ​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​ ប្រសិន​បើ​មុខ​ជំនួញ​​ដំណើរ​ការ​មិន​ល្អ ប៉ុន្តែ​អ្នក​រកស៊ី អាច​​ទទួល​​បាន​ផល​​ចំណេញ​​ដែល​​​​នឹក​ស្មាន​មិន​ដល់​ ប្រសិន​បើ​​មុខ​ជំនួញ​មួយ​​នោះ​​​មាន​ផែនការ​ច្បាស់​លាស់ និង​មាន​អ្នក​​បន្ត​គាំទ្រ​ច្រើន។

អ្នក​​ធ្វើ​ការ៖ ប្រាក់​ចំណូល​ប្រចាំ​ខែ ទោះ​បី​តិច​ឬ​ច្រើន​ក្តី តែង​តែ​​មាន​ភាព​ទៀត​ទាត់។ សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ខែ​ច្រើន​គួរ​សម ​មិន​​ចាំ​បាច់​​ព្រួយ​បារម្ភ ពី​​​ការ​ជួប​​គ្រោះ​ថ្នាក់​​រឿង​លុយ​កាក់។​ អ្នក​អាច​​កំណត់​ប្រាក់​ចំណូល​ និង​ចំណាយ​​​ច្បាស់​លាស់ ហើយ​​​​យក​វា​ទៅ​ពង្រីក​បន្ថែម​ ដោយ​ការ​វិនិយោគ​លើ​អ្វី​មួយ ឬ​ការ​ដាក់​ប្រាក់សន្សំ​ជា​ដើម។

រូបតំណាង

គុណ​សម្បត្តិ​ដែល​ទទួល​បាន

អ្នក​រក​ស៊ី៖ សម្រាប់​អ្នក​ដែល​មាន​របរ​រកស៊ី​ធំដុំ​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​​កូន​ចៅ​ក្នុង​ក្រុម​គ្រួសារ​ ដើម្បី​បន្ត​មុខ​ជំនួញ​ និង​កែ​ច្នៃ​ឲ្យ​កាន់​តែ​ប្រសើរ​លេច​ធ្លោ​​ឡើង​ទៅ​​ថ្ងៃ​មុខ។ ចំពោះ​អ្នក​រកស៊ី​តូច​តាច​មាន​ប្រាក់​កម្រៃ​ទាប នឹង​​អាច​ជួប​ផល​​វិបាក ព្រោះ​​​គ្មាន​ប្រាក់​កាក់​បន្ថែម​​សម្រាប់​ពេល​ចូល​និវត្ត និង​ពេល​ឈឺ​ថ្កាត់។​

អ្នក​ធ្វើការ៖ មាន​សិទ្ធ​ទទួល​បាន​ប្រាក់ខែ នៅ​ពេល​ឈឺ​ថ្កាត់​ ទោះ​មិន​បាន​ទៅ​​ធ្វើការ​ក៏​ដោយ។ បើ​ធ្វើការ​ល្អ អាច​ឡើង​ដំណែង មាន​មុខ​មាន​មាត់​ និង​មាន​កិត្តិយស​​ ព្រម​ទាំង​អាច​ទទួល​​​​បាន​ប្រាក់​​​ខែសមរម្យ​ពេល​​ដែល​​ចូល​និវត្ត។

​​គុណ​សម្បត្តិ​ដែល​ផ្តល់​ឲ្យ​អ្នក​ដទៃ

សរុប​ជា​រួម មិន​ថា​អ្នក​រកស៊ី ឬ​អ្នក​ធ្វើ​ការ​ឡើយ ឲ្យតែ​របរ​ ឬ​ការងារ​ទាំង​អស់​នោះប្រព្រឹត្ត​ឡើង​ដោយ​ឆន្ទៈ សុចរិត​ត្រឹម​ត្រូវ គឺ​សុទ្ធ​តែ​​ផ្តល់​ផល​ប្រយោជន៍​ដល់​​សង្គម ​និង​ជា​តម្រូវ​ការ​របស់​មនុស្ស​រាល់​គ្នា៕

រូបតំណាង

ចុចអានបន្ត៖

​​​​

ប្រភព៖ workchron ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម