សុខចិត្តចំណាយលុយអស់រាប់ម៉ឺនដុល្លារ ឲ្យតែបានសម្រស់ក្មេងមកវិញ

  • 2019-09-23 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​បាន​យល់​ឃើញ​ថា ការ​វះកាត់​គឺ​អាច​ផ្លាស់​ប្តូរ​ជីវិត​បាន​ទាំង​ស្រុង​។ សូម្បី​តារា​សម្តែង​ស្រី​ជនជាតិ​ថៃ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Mam-Wichuda ក៏​បាន​សម្រេច​ចិត្ត ហោះ​ហើរ​ទៅ​កាន់​ប្រទេស​កូរ៉េ ដើម្បី​ធ្វើ​ការ​វះ​កាត់​លើក​ស្បែក​មុខ ឲ្យ​តឹង​ណែន ក្មេង​ស្អាត​ ដោយ​មិន​ខ្វល់​ថា​ត្រូវ​ចំណាយ​អស់​ប្រាក់​ច្រើន​ប៉ុណ្ណា​នោះ​ទេ​។

កន្លែង​ដែល​តារា​ស្រី​រូប​នេះ​បាន​​កែកុន​​មាន​ដូច​ជា ទម្រង់​គែម​បបូរ​មាត់ ​លើក​សាច់​ថ្ពាល់​យារ​ធ្លាក់​ស្នាម​ដក់​ប៉ោង​ក្រោម​ភ្នែក និង​ទម្រង់​ថ្ងាស។ ទម្រាំ​បាន​ដូច​ចិត្ត នាង​បាន​ឆ្លង​កាត់​ការ​​វះ​កាត់​​រយៈពេល​២​លើក ហើយ​ក្នុង​មួយ​លើក​ៗ​ត្រូវ​ចំណាយ​អស់​ប្រាក់​ខុស​ៗ​គ្នា​ទៅ​តាម​កន្លែង​និមួយៗ។

  • លើក​មុខ​មិន​ឲ្យ​យារ​ធ្លាក់ និង​ធ្វើ​ឲ្យ​តូច​ជាង​មុន ចំណាយ​អស់​​ប្រមាណ​ជាង​ ៩ ពាន់​ដុល្លារ។

  • ចាក់​បណ្តុះ​សក់ ​ចំណាយ​អស់​​ប្រមាណ​ជាង​​៨​ ពាន់​ដុល្លារ។

  • ចាក់​រំលាយ​ខ្លាញ់ ចំណាយ​អស់​​ប្រមាណ ជាង​​២ ពាន់​ដុល្លារ។

  • លើក​បន្តឹង​​កន្លែង​ស្បែក​ធ្លាក់ ចំណាយ​អស់​​ប្រមាណ​ជាង​ ២ ពាន់​ដុល្លារ។

  • ចាក់​បំពេញ​កន្លែង​ផត ចំណាយ​អស់​​ប្រមាណ​ជាង​ ១ ពាន់​ដុល្លារ។​​​

  • កែ​ប្រែ​ស្បែក​មុខ​ឲ្យ​ស្រស់​ថ្លា ចំណាយ​អស់​​ប្រមាណ​ជិត​ ២ ពាន់​ដុល្លារ។

  • ទាញ​​ស្បែក​យារ​ធ្លាក់​ត្រង់​​ផ្នែក​​ក ក្រោម​ចង្កា​ និង​​បរិវេណ​រោម​​ចិញ្ចើម ចំណាយ​អស់​​ប្រមាណ​ជាង​ ៣ ពាន់​ដុល្លារ។

៥​ខែ​ក្រោយ​មក​ចូល​ដល់​ដំណាក់​កាល​វះកាត់​​លើក​ទី​២ ទៅ​លើ​ផ្នែក​ផ្សេង​ទៀត​ដូច​ជា​៖

  • ចាក់​រំលាយ​ខ្លាញ់ ចំណាយ​អស់​​ប្រមាណ​ជាង​ ៣ ពាន់​ដុល្លារ។

  • ទាញ​បន្តឹង​ស្បែក​មុខ ចំណាយ​អស់​​ប្រមាណ​ជាង​ ៥ ពាន់​ដុល្លារ។

  • ចាក់ Botox នៅ​ថ្ងាស​ ចំណាយ​អស់​​ប្រមាណ​ជាង​ ៣ រយដុល្លារ។

  • ចាក់​បំពេញ​កន្លែង​ផត ចំណាយ​អស់​​ប្រមាណ​ជាង​ ១ ពាន់​ដុល្លារ។​​

  • លើក​បន្តឹង​​កន្លែង​ស្បែក​ធ្លាក់ ចំណាយ​អស់​​ប្រមាណ​ជាង​ ២ ពាន់​ដុល្លារ។

  • ចាញ់​រំលាយ​ខ្លាញ់​ប៉ោង​ដក់​ក្រោម​ភ្នែក ចំណាយ​អស់​​ប្រមាណ​ជាង​ ៥ រយ​ដុល្លារ។

  • ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក ចំណាយ​អស់​​ប្រមាណ​ ១៨០០ ​ដុល្លារ។

គិត​មក​ទល់​សព្វ​ថ្ងៃ Mam-Wichuda ទទួល​បាន​មុខ​មាត់​ថ្មី​រយៈ​ពេល​​១​ឆ្នាំ​ហើយ។ នាង​ពិត​ជា​ពេញ​ចិត្ត រីករាយ​ដែល​មាន​ផ្ទៃ​មុខ​តឹង​ណែន អស់​ស្នាម​ជ្រួញ និង​​អាច​ត្រលប់​ទៅ​រក​ភាព​ក្មេង​វ័យ​សាជាថ្មី។

យ៉ាង​ណា​មិញ​ការ​វះ​កាត់​គឺ​ជា​រឿង​ដ៏​ប្រថុយ​ប្រថាន​ខ្លាំង​ណាស់ វា​អាច​​កែប្រែ​អ្នក​ឲ្យ​ស្រស់​ស្អាតទាក់ទាញ​ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​​អ្នក​ខក​ចិត្ត ប្រសិន​បើ​ដំណើរ​ការវះកាត់​មិន​រលូន​​ ឬ​ការ​​ធ្វើ​ដោយ​​គ្មាន​ជំនាញ​ច្បាស់​​លាស់​ត្រឹម​ត្រូវ​៕

ចុចអានបន្ត៖ ប្រយ័ត្នជ្រួញខ្លាំងកែលែងឡើង! គួរដឹងគន្លឹះសំខាន់ ៤ ដើម្បីការពារស្បែកមិនឲ្យឆាប់ចាស់

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម