សញ្ញាទាំង ៥ នឹងលេចឡើង ប្រសិនបើគេស្រលាញ់អ្នកអស់ពីចិត្ត
- 2019-09-18 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៥ នឹងលេចឡើង ប្រសិនបើគេស្រលាញ់អ្នកអស់ពីចិត្ត
ស្នេហ៍ស្មោះពិតដូចក្នុងរឿងភាគពិតជាពិបាករកណាស់នាពេលបច្ចុប្បន្ននេះ។ គួស្នេហ៍ខ្លះស្រលាញ់ស្មោះបានតែដំបូង ហើយខ្លះទៀតស្មោះស្ម័គ្រគ្នារហូតដល់ចាស់ជរាក៏មាន។ តើអ្នកចង់ដឹងទេថា ប្រសិនបើបុរសដែលអ្នកកំពុងទាក់ទងស្មោះស្ម័គ្រនឹងអ្នកពិតប្រាកដមែននោះ មានចំណុចអ្វីខ្លះអាចបង្ហាញបាន? សញ្ញាទាំងនោះនឹងលេចឡើងរួមមាន៖
១. អ្នកជាមនុស្សតែម្នាក់គត់ដែលគេចង់សាងអនាគតជាមួយ
នៅពេលស្នេហាបានកើតឡើងរវាងមនុស្សប្រុសវ័យក្មេងជាមួយនឹងនារីដែលខ្លួនស្រលាញ់ គេនឹងចាប់គិតគូរពីរឿងអនាគតជាមួយនារីម្នាក់នោះ។ ឧទាហរណ៍ គេអាចណែនាំអ្នកទៅកាន់គ្រួសារនិងមិត្តភ័ក្តិរបស់គេឲ្យស្គាល់ពីអ្នកដើម្បីបង្កើតទំនាក់ទំនងល្អ។
២. គេប្រែជាមនុស្សចេះគិតគូរជាងអ្នកទៅទៀត
ស្នេហាពិតជាស្នេហាចេះបង្កើតនិងផ្តល់ឲ្យនូវអនាគតដ៏ល្អមួយជាមួយគ្នា។ បុរសស្រលាញ់អ្នកពិតនឹងជាបុរសចេះផ្តល់អ្វីល្អៗសម្រាប់អ្នក ចេះធ្វើអ្វីមួយដើម្បីអ្នក និយាយរួមគេជាមនុស្សគោរពនិងស្តាប់នូវរាល់សំណូមពរពីអ្នកជានិច្ច។
៣. មិនប្រើពាក្យ «ខ្ញុំ» ឬ «អ្នក» តែ «ពួកយើង»
អ្នកហើយនឹងគេជាមនុស្សមកពីគ្រួសារខុសគ្នាក៏ពិតមែន តែបើគេស្រលាញ់អ្នកពិតគេនឹងព្យាយាមនិយាយពាក្យ «ពួកយើង» ជំនួសវិញ។ ជាក់ស្តែងដូចជា គិតរឿងអ្វីមួយជាមួយគ្នា ញុំាបាយ ដើរលេង ជាមួយគ្នាគឺសុទ្ធតែមានការទាក់ទងរវាងអ្នកនិងគេ។
៤. ស្នេហ៍ពិតដែលគេផ្តល់ឲ្យអ្នកនឹងធ្វើឲ្យគេដឹងពីចិត្តអ្នក
តើនរណាខ្លះស្គាល់ពីអ្នកច្បាស់? ហើយមាននរណាខ្លះដឹងពីរឿងក្នុងចិត្តអ្នក? សម្រាប់អ្នកដែលស្រលាញ់អ្នកអស់ពីដួងចិត្តគេនឹងព្យាយាមរៀនពីចិត្តអ្នកនិងស្តាប់នូវអ្វីដែលអ្នកចង់បានដោយតាមដានសង្កេតពីអ្នកយ៉ាងប្រុងប្រយ័ត្ន។
៥. ពេលអ្នកសប្បាយ គេក៏សប្បាយ
អត្ថន័យនៃស្នេហ៍ពិតគឺជាការចេះចែករំលែកនិងទទួលដឹងពីរឿងដែលបានកើតឡើងសប្បាយជាមួយគ្នា និងពេលជួបបញ្ហា។ លើសពីនេះ គឺគេតែងតែគាំទ្រនូវគំនិតអ្នក ផ្តល់កម្លាំងចិត្តដល់អ្នក មិនដែលនៅឆ្ងាយពីអ្នកឡើយ៕
ចុចអានបន្ត៖
មិនចាំបាច់ស្អាតឲ្យតែមាន ៩ ចំណុចនេះធ្វើឲ្យគេស្រលាញ់ដកចិត្តមិនបាន
អាថ៌កំបាំង ៦ យ៉ាងរបស់មនុស្សស្រី ដែលធ្វើឲ្យបុរសប៉ងចង់បានពិតប្រាកដ មិនលេងសើច