ប្រាក់​ខែ​១៥០០​ដុល្លារ ពេលបង្ហាញ​មុខ​នៅតែត្រូវម៉ែឪក្មេក​​តិះដៀលព្រោះ​មាន​ម្តាយឪពុកលែងលះ

  • 2019-09-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តភ័ក្ដិ​ខ្ញុំ​ចង់​ប្រកែក​ទៅ​វិញ​ដែរ ដោយ​សារ​តែ​ចិត្ត​នាង​ត្រង់ តែ​ពេល​ទទួល​បាន​សញ្ញា​ពី​សង្សារ​របស់​ខ្លួន នាង​បាន​ត្រឹម​តែ​ឱន​ក្បាល​ចុះ​វិញ ទប់​អារម្មណ៍​ទាំង​កំពុង​ឮ​គេ​និយាយ​មិន​ល្អ​​ពី​អ្នក​មាន​គុណ​របស់​ខ្លួន។

ប៉ាម៉ាក់​មិត្តភ័ក្ដិ​ខ្ញុំ លែងលះ​គ្នា​តាំង​ពី​នាង​អាយុ​​២ឆ្នាំ។ រស់​នៅ​ជាមួយ​ម៉ែ មាន​មនុស្ស​ស្រី​តែ​២​នាក់​គត់​នៅ​ក្នុង​ផ្ទះ។ ដោយ​សារ​ហេតុ​នេះ នាង​ដឹង​ថា​ខ្លួន​ត្រូវ​ឯករាជ្យ ហើយ​រឹង​មាំ ទើប​មើល​ថែ​ខ្លួន​ឯង​និង​ម្ដាយ​បាន​ល្អ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​រឿង​នេះ​បាន​ក្រៅ​ពី​នាង​ឡើយ។

មិត្ត​ខ្ញុំ និង​ចិត្រា​ស្រលាញ់​គ្នា​បាន​ជិត​១​ឆ្នាំ ចិត្រា​ក៏​នាំ​នាង​មក​ណែនាំ​ឪពុក​ម្ដាយ​គេ។ ចិត្រា​ជា​បុគ្គលិក​ក្រុមហ៊ុន ដោយ​មាន​ប្រាក់​ខែ​៤០០​ដុល្លារ​មួយ​ខែ។ រីឯ​មិត្ត​ខ្ញុំ​ចេញ​ធ្វើ​ការ​តាំង​ពី​នៅ​រៀន​ឆ្នាំ​ទី​១ ទើប​ពេល​នេះ​បាន​ក្លាយ​ជា​ប្រធាន​ផ្នែក​នៃ​ក្រុមហ៊ុន​មួយ​ទៅ​ហើយ រួម​ទាំង​ប្រាក់​ខែ​គឺ​ប្រមាណ​១៥០០​ដុល្លារ។ ទោះ​បី​ជា​ចំណូល​ខុស​គ្នា​ស្រឡះ​ក៏​ដោយ ក៏​មិត្ត​ខ្ញុំ​មិន​ដែល​អន់​ចិត្ត​នឹង​ចិត្ត្រា​នោះ​ឡើយ។

ឪពុក​ម្ដាយ​ចិត្ត្រា​សុទ្ធ​តែ​ជា​មន្ត្រី​រដ្ឋ​ចូល​និវត្តន៍​អស់​ហើយ និង​ជា​គ្រួសារ​ដែល​មាន​ទំនៀមទម្លាប់​តឹង​តែង។ ការ​ណាត់​ជួប​គ្នា​លើក​ដំបូង ដើរ​ទៅ​ដោយ​រលូន រហូត​ដល់​ពេល​ពួក​គាត់​ដឹង​ថា ឪពុក​ម្ដាយ​មិត្ត​ខ្ញុំ​លែងលះ​គ្នា។ ពួក​គាត់​សម្ដែង​ចេញ​មក​ដូច​ជា​ភ្ញាក់​ផ្អើល​ខ្លាំង។

“ក្មួ​យ​ពូកែ​គ្រាន់​បើ ឮចិត្រា​​ប្រាប់​ថា​ប្រាក់​ខែ​បាន​ដល់​១៥០០​ដុល្លារ ប៉ន្តែ​ស្រលាញ់​គ្នា​ត្រូវ​ស្មោះ​ត្រង់​ណា​ក្មួយ កុំ​បោក​ប្រាស់គ្នា ព្រោះ​ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត​ឡើយ។ កុំ​គិត​ថា​ដោយ​សារ​ស្រលាញ់​ គេ​អាច​លើក​លែង​ឲ្យ​យើង​បាន​ទាំង​អស់ ព្រោះ​នោះ​ជា​ការ​បោក​ខ្លួន​ឯង​”។ សម្ដី​ទាំង​នេះ ធ្វើ​ឲ្យ​មិត្ត​ខ្ញុំ​ដឹង​ថា​គ្រួសារ​របស់​ ចិត្រា​ពិត​ជា​​អប់​រំ​ខ្ពស់​ណាស់ គ្រប់​ម៉ាត់​និយាយ​ចេញ​មក​សុទ្ធ​តែ​មាន​អត្ថន័យ​ទាំង​អស់។

ក្រោយ​ពេល​ប្រៀន​ប្រដៅ​ហើយ ម្ដាយ​ចិត្រា​បន្ថែម​ថា៖ “តែ​មាន​ការ​ពិត​មួយ​ដែល​មិន​អាច​លាក់​បាំង​បាន​ថា ក្មេង​ៗ​ដែល​ធំ​ឡើង​ក្នុង​គ្រួសារ​មាន​ឪពុក​ម្ដាយ​លែងលះ​គ្នា​ភាគ​ច្រើន​តែង​មិន​បាន​ប្រៀន​ប្រដៅ​ត្រឹម​ត្រូវ គួប​ផ្សំ​នឹង​ការ​រស់​នៅ​ខុស​ពី​ក្មេង​ដទៃ​ទៀត​នោះ ទាំង​សតិ​អារម្មណ៍​ក៏​ដូច​ជា​សុជីវធម៌​សុទ្ធ​​តែ​នៅ​មាន​ចន្លោះ​ទាំង​អស់”។

ស្ដាប់​បាន​ត្រឹម​នេះ មិត្ត​ខ្ញុំ​មុខឡើង​ក្រហម​តែ​ក៏​ព្យាយាម​ទប់​អារម្មណ៍។ ម្ដាយ​ចិត្រា​បន្ថែម៖ “ម្ដាយ​ក្មួយ​អត់​មាន​យក​គ្រួសារ​មួយ​ទៀត​ទេ​ហ្ន? មនុស្ស​ស្រី​ម្នាក់ឯង​ចិញ្ចឹម​កូន​ពិត​ជា​មិន​ស្រួល​ឡើយ គឺ​ងាយ​ទន់​ចិត្ត​នឹង​មនុស្ស​ប្រុស​ដទៃ​ខ្លាំង​ណាស់”។

ក្រោយ​​ពេល​និយាយ​បញ្ឈិតបញ្ឈៀង​ថា​ម្ដាយ​មិត្ត​ខ្ញុំ ប្រាកដ​ជា​មាន​ប្រុស​ខាង​ក្រៅ​ហើយ ទើប​អាច​ចិញ្ចឹម​កូន​រួច​នោះ មិត្ត​ខ្ញុំ​ពេល​នេះ​ទប់​លែង​ជាប់ ក៏​ងើប​ឈរ​និយាយ​ត្រង់​ៗ​ថា៖“អ៊ុំ​និយាយ​ត្រូវ មនុស្ស​ម្នាក់​ឯង​ចិញ្ចឹម​កូន​ពិត​ជា​មិន​ងាយ​​​​ឡើយ ខ្ញុំ​មិន​ច្បាស់​ថា​ម្ដាយ​ខ្ញុំ មាន​ឆ្លង​កាត់​មនុស្ស​ប្រុស​ណា​ឬ​អត់​ទេ តែ​ម្ដាយ​ខ្ញុំ​មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ដល់​ខ្ញុំ​ទាំង​អស់។ ខ្ញុំ​ក៏​មិន​ដែល​ធ្វើ​ទង្វើ​អ្វី​ឲ្យ​គេ​ពេប​ជ្រាយ​នោះ​ដែរ។ នៅ​ក្នុង​មនោសញ្ចេតនា​ជាមួយ​កូន​អ៊ុំ ខ្ញុំ​មិន​ដែល​មាន​ចិត្ត​ទី២ឡើយ។ ប៉ុន្តែ​កូន​របស់​អ៊ុំ​ធ្លាប់​មាន​ក្រៅ​ជាមួយ​អ្នក​ធ្វើការ​ជាមួយ​គាត់ ត្រូវ​ខ្ញុំ​ចាប់​បាន។ បង​ឯង​មើល​ៗ បង​ចិត្រា​អត់​មាន​គ្រួសារ​ដែល​លែងលះ​គ្នា​ទេ តែ​គាត់​នៅ​ជា​មនុស្ស​បោក​ប្រាស់​មនោសញ្ចេតនា​គេ អ៊ីចឹង​គ្រួសារ​លែង​លះ​មាន​កំហុស​ដែរ​ឬ​ទេ​អ៊ុំ?”

បន្ទាប់​មក មិត្ត​ខ្ញុំ​បែរ​ទៅ​សង្សារ​នាង ហើយ​និយាយ​ថា៖ “យើង​បែក​គ្នា​ទៅ”។ រួច​នាង​​ដើរ​ចេញ​ទាំង​មិន​បែរ​ក្រោយ។ ការ​ពិត​នាង​ចង់​បែក ដោយ​សារ​នាង​ធ្លាប់​ត្រូវ​ចិត្រា​ក្បត់​ម្ដង តែអ្វី​​ខឹង​បំផុត​នោះ​គឺ ពេល​ឃើញ​ថា​នាង​ត្រូវ​គេ​ជិះជាន់ គេ​មិន​ហ៊ាន​បើក​មាត់​ការពារ​សូម្បី​មួយ​ម៉ាត់៕

ចុចអាន៖ ​​ បើគេលែងស្រលាញ់អ្នកទៀតហើយ ឲ្យគេទៅៗ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម