បើគេលែងស្រលាញ់អ្នកទៀតហើយ ឲ្យគេទៅៗ

  • 2019-09-17 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​ស្នេហា​ឈាន​ដល់​ផ្លូវ​បញ្ចប់ មនុស្ស​ស្រី​ណា​ក៏​ឈឺ​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​គោល​ជំហរ​រឹង​មាំ​យក​ខ្លួន​ឯង​ចេញ​ពី​រណ្ដៅ​ទឹក​ភ្នែក​ឲ្យ​បាន​លឿន។ ​កុំ​ព្យាយាម​យក​អតីត​សង្សារ​ត្រលប់​មក​វិញ ព្រោះ​គ្រាន់​តែ​បែក​គ្នា មិន​មែន​មាន​ន័យ​ថា​ដល់​ទី​អវសាន​របស់​ពិភព​លោក​ឡើយ។

​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ដើម្បី​ឲ្យ​គេ​មក​ស្រលាញ់​អ្នក​វិញ សូម​កុំ​ធ្វើ​រឿង​នេះ​ឲ្យ​សោះ។ ខ្ញុំ​ដឹ​ង​ថា ផ្លូវ​​មួយ​ដែល​សុខ​ៗ​កំពុង​ដើរ​ដោយ​មនុស្ស​ពីរ​នាក់ ​តែ​បែរ​ជា​ត្រូវ​លា​គ្នា​ដើរ​ផ្លូវ​រៀង​ខ្លួន ធ្វើ​ឲ្យ​អ្នក​ទុក្ខ​សោក ​​អួរ​អាប់ ចង់​យំ​ជា​ទី​បំ​ផុត។ ដោយសារ​ដឹង​ថា ​អ្នក​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​បុរស​ម្នាក់​នោះ​កំពុង​ស្វែង​រក​នោះ​ទេ។

​យ៉ាង​ណា​ពេល​ខ្លះ ​យើង​ត្រូវ​រៀន​បំភ្លេច​ចោល​​ស្នេហា​ដែល​ដឹង​ថា​ដល់​ផ្លូវ​បំ​បែក​ហើយ។ ​ទោះ​ប្រឹង​ទៀត​ក៏​គ្មាន​​ប្រយោជន៍​ដែរ អ្នក​មិន​ខុស​ពី​កំពុង​ជាន់​ឈ្លី​កិត្តិយស​ខ្លួន​ឯ​ង​ទេ បើ​នៅ​តែ​ប្រឹង​អង្វរ​គេ​ឲ្យ​មកវិញ។ ​ម្ល៉ោះ​ហើយ​កុំ​ឲ្យ​​បេះ​ដូង​នេះ​អូស​ទាញ​អ្នក​ម្ដង​ហើយ​ម្ដង​ទៀត ​ត្រូវ​ចេះ​ប្រាប់​ខ្លួន​ឯង​នូវ​រឿង​៣យ៉ាង​នេះ។ ​មួយ​គឺ ​កុំ​បន្ទាប​តម្លៃ​ខ្លួន​ឯង ពីរ​គឺ​ត្រូវ​តែ​ក្លាហាន​ហ៊ាន​ដើរ​ចេញ បី​គឺ​លុប​ចោល​ឲ្យ​អស់​នូវ​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន។

​នៅ​ពេល​អ្នក​កំពុង​ស្រលាញ់​គេ​ខ្លាំង​ហើយ​បែរ​ជា​គេ​ចង់​ដក​អ្នក​ចេញ នោះ​​មិន​បាច់​ចោទ​សំនួរ​ទៅ​គេ​ទេ។ ​ត្រូវ​ស្រលាញ់​និង​គោរព​ខ្លួន​ឯង​ជា​មុន យក​ចិត្ត​ទុក​ដាក់​លើ​ខ្សែ​ជីវិត​ខ្លួន​ឯង​ប្រសើរ​ជាង។ ​អាច​សម្លឹង​ទៅ​មុខ​បាន ​ហាម​ដាច់​ខាត​ងាក​មើល​សង្សារ​អតីតកាល​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ។ ​នៅ​ពេល​នរណា​ម្នាក់​និយាយ​ថា ​គេ​គ្មាន​ក្ដី​ស្រលាញ់​ចំពោះ​អ្នក​​ នោះ​ជា​អារម្មណ៍​របស់​គេ។ ​អ្នក​គ្រាន់​តែ​បើក​ទ្វារ​បេះ​ដូង​ខុស ឥលូវ​អ្នក​ត្រូវ​ចាក់​សោ​ហើយ​​បើក​ទ្វារ​សម្រាប់​អ្នក​ផ្សេង​ដែល​សក្កិស​ម​នឹង​ទទួល​ក្ដី​ស្រលាញ់​របស់​អ្នក​វិញ ​ល្អ​ជាង។

​ត្រូវ​ចាំ​ណា ​អ្នក​ត្រូវ​ផ្ដល់​តម្លៃ​និង​ការ​ស្រលាញ់​ចំពោះ​ខ្លួន​ឯង​ឲ្យ​ច្រើន​បំ​ផុត។ ធ្វើ​ឲ្យ​គ​មើល​ឃើញ​ថា ការ​បោះ​បង់​អ្នក​ចោល ​​គឺ​ជា​កំហុស​របស់​គេ។ គេ​មិន​ត្រូវ​ការ​អ្នក ​​អ៊ី​ចឹង​អ្នក​ក៏​មិន​ត្រូវ​ការ​គេ​ដូច​គ្នា ​ចាត់​ទុក​ថា​គ្រប់​យ៉ាង​ជា​សុបិន​អាក្រក់​ដែល​ឈឺ​ចាប់​ត្រឹម​រយៈ ពេល​ខ្លី​បាន​ហើយ។ គិត ពី​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ ​យូរ​ទៅ​អ្នក​ពិត​ជា​អាច​បំ​ភ្លេច​គេ​បាន ត្រូវ​តែ​រឹង​មាំ ​​ឲ្យ​តម្លៃ​​ នៅ​ជំហាន​បន្ទាប់​អ្នក​នឹង​លែង​ឈឺ​ចាប់​ទៀត​៕

​​ចុចអាន៖ ​​ ហេតុអ្វីពេលស្រលាញ់គ្នា មនុស្សចាំបាច់ត្រូវការភាពស្ងៀមស្ងាត់?

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា