ដឹងវិធីដាក់ជំនាងផ្ទះត្រឹមត្រូវ នឹងមានមាសប្រាក់ហូរចូលដូចទឹកបាក់ទំនប់
- 2019-09-16 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងវិធីដាក់ជំនាងផ្ទះត្រឹមត្រូវ នឹងមានមាសប្រាក់ហូរចូលដូចទឹកបាក់ទំនប់
តាមគ្រួសារនីមួយៗ គឺតែងដាក់ជំនាងផ្ទះព្រោះមានជំនឿថានឹងនាំលាភសំណាង ព្រមទាំងអាចថែរក្សាម្ចាស់ផ្ទះមានហុងស៊ុយ។ យ៉ាងណាក៏ដោយ ជំនាងផ្ទះអាចនាំទ្រព្យនិងក្ដីសុខដល់គ្រួសារបាន លុះត្រាដាក់ទីតាំងបានត្រឹមត្រូវ។
តាមអបិយជំនឿ គេយល់ថា ទីតាំងដែលសមរម្យជាងគេរបស់ជំនាងផ្ទះគឺចំមុខក្លោងទ្វារផ្ទះ មិនថាទ្វានោះធំឬតូចនោះឡើយ។ បើដាក់ទីតាំងនេះ គឺជំនាងផ្ទះមានអំណាចហៅលុយហូរចូលផ្ទះបាន។ លើសពីនេះ អ្នកអាចដាក់ជំនាងផ្ទះលើអាសនៈដែលមានជញ្ជាំងមាំទាំ ហើយមិនត្រូវនៅក្បែរបង្អួចឬមានរន្ធប្រហោងអ្វីទេ។ ម្យ៉ាងទៀត ក៏មិនត្រូវមានជ្រុងស្រួចនៅពីក្រោយទីតាំងអាសនៈដែរ។
បើនិយាយពីនៅចំកណ្ដាលអាសនៈវិញ ត្រូវមានគ្រឿងក្រអូបផងដែរ។ ចំណែកឯចានផ្លែឈើដាក់នៅខាងឆ្វេង ថូផ្កាដាក់នៅខាងស្ដាំ។ ផ្កាដែលអ្នកគួរសែនអាចជាផ្កាកុលាប ឬផ្កាឈូកជាដើម សម្រាប់ផ្លែឈើគួរមាន៥មុខ និងត្រូវមានទឹក៥ពែងរៀបជារាងឈើឆ្កាងផងដែរ ដើម្បីតំណាងធាតុទាំង៥។ចំណុចចាំបាច់មួយទៀត គឺ អ្នកត្រូវដាក់អង្ករមួយចានតូច អំបិលមួយចានតូច និងទឹកមួយចានតូចឲ្យពេញៗសម្រាប់ជាសំណែន ដោយដាក់តែពេលចុងឆ្នាំប៉ុណ្ណោះ។ ដែលទាំងអស់នេះ គេជឿថា មាសប្រាក់ទ្រព្យសម្បត្តិនឹងហូរចូលដូចទឹកបាក់ទំនប់។
ជាទូទៅលោកតាជំនាងផ្ទះតែងចេញចូលទៅនេះទៅនោះ ដើម្បីហៅប្រាក់មកចូលផ្ទះហើយពេលត្រលប់មកវិញ តែងមានធូលីដី។ ដូច្នេះ អ្នកត្រូវឧស្សាហ៍យកទឹកមានដាក់ផ្កាកុលាប ឬ ម្លិះប្រោះព្រំលើមុខលោកតា ដើម្បីបានសេចក្តីសុខ និងមាសប្រាក់ច្រើន។ បើមុខលោកតាប្រឡាក់ដីសាម៉ាម គ្មានអ្នកជួយលុបលាងឲ្យនោះលុយនឹងហូរចេញទៅឆ្ងាយមិនខាន៕
ចុចអាន៖ របស់៣យ៉ាងមិនល្អ ដែលតែងដាក់មុខផ្ទះទាំងមិនដឹងថាបាត់លាភអស់