សូម្បីតែពាក់ចិញ្ចៀនតាមថ្ងៃកំណើតក៏អាចនាំលាភសំណាងបានដែរ

  • 2019-09-13 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទស្សទាយ​តាមក្បួន​ហោរាសាស្ត្រ​អាចដឹងនាំ​អ្នកឲ្យ​មានលាភ​សំណាង​បានច្រើន​តាមវិធី​ផ្សេង ៗដូច​ជា ការស្លៀកពាក់ ការកាត់​សក់ ការពាក់​ចិញ្ចៀន ការរៀបចំផ្ទះ​សម្បែង​ជាដើម។ អ្នក​អាច​បង្កើន​សម្រស់​ម្រាម​ដៃនិងនាំ​លាភ​សំណាង​ហូរហៀរគ្រាន់​តែពាក់​ចិញ្ចៀន​ឲ្យត្រូវ​តាម​ថ្ងៃកំណើត​របស់​ខ្លួន រួម​មាន៖

ថ្ងៃ​ចន្ទ

សម្រាប់​អ្នក​កើត​ថ្ងៃចន្ទ​បើ​ចង់ឲ្យ​ការងារ​មានភាព​រីកចម្រើន មាន​ម​នុស្ស ចូលចិត្ត​អាណិត​ស្រលាញ់ នោះ​គួរពាក់​ចិញ្ចៀន​នៅដៃ​នាង​ឬ​កណ្តាល​ឆ្វេង។ គួរតែ​ជ្រើស​រើស ចិញ្ចៀន​ប្រភេទ​ណា ដែលមិន​មាន​ទំហំ​ធំ ក្បាល​តូច​ល្មម​ឲ្យ​សម​នឹងដៃ។

ថ្ងៃ​អង្គារ

សម្រាប់​អ្នកកើត​ថ្ងៃអង្គារ​គួរពាក់​ចិញ្ចៀន​នៅលើ​ដៃនាង ចង្អុល និង​ដៃ​កណ្តាល​ខាងឆ្វេង នឹង​ជួយ​ឲ្យ​មាន​ភាព​សុខសប្បាយ​និង​ទម្លាប់​ធ្វើរឿង​ធំៗរីក​ចម្រើន។ ដូច្នេះ​គួរតែ​ជ្រើសរើស​ចិញ្ចៀន​ណា​ក្រាស់ៗ ទើប​ជាការ​ល្អ។

ថ្ងៃពុធ

សម្រាប់​អ្នក​កើតថ្ងៃពុធ​គួរតែពាក់​ចិញ្ចៀន​នៅដៃ​ខាង​ឆ្វេង ជាមនុស្ស​ដែល​មានការ​អត់ធ្មត់ ពោរពេញ​ដោយ​ក្តី​ស្រលាញ់​និង​ការគាំទ្រ​ពីអ្នក​ផង តែមិន​គួរពាក់​នៅកូន​​ដៃនិង​​មេដៃ​ឡើយ។ ដូច្នេះ​ហើយគួរ​ជ្រើស​រើស​ចិញ្ចៀនណា​ដែលមិន​ធំពេក​ហើយក៏​មិនតូច​ពេកដែរ ទើប​ស្រួល។

ថ្ងៃ​ព្រហស្បត្តិ៍

សម្រាប់​អ្នកកើត​ថ្ងៃព្រហស្បត្តិ៍​គួរពាក់​ចិញ្ចៀននៅដៃ​ខាងឆ្វេង​បានគ្រប់​ម្រាមទាំង​អស់ បើតាម​ហោរា​សាស្ត្រ​អាចជួយឲ្យ​មាន​ភាពរីក​ចម្រើន ឆ្លាត​វៀងវៃ ទៀង​ត្រង់​មាន​ភាព​ជា​អ្នក​ដឹកនាំ។ ដូច្នេះ​ហើយ​គួរជ្រើស​រើស​ចិញ្ចៀន​ដែលធ្វើ​ឡើងពី​មាស ប្រាក់ មាន​ទំហំធំ​ជាង​ដៃ​របស់​អ្នកបន្តិច​ទើប​ជាការ​ល្អ។

ថ្ងៃសុក្រ

សម្រាប់​អ្នក​កើតថ្ងៃ​សុក្រ​គួរ​ពាក់​ចិញ្ចៀននៅ​លើដៃឆ្វេង​ ជួយ​បង្កើន​ទ្រព្យ​សំណាង ឲ្យ​ការងារ​មាន​ដំណើរ​ការល្អ និង​មានតែ​រឿងល្អ ប៉ុន្តែអ្នក​មិនគួរពាក់​នៅគ្រប់​ម្រាមដៃ​ពេកទេ ព្រោះ​អាច​បណ្តាល​ឲ្យមាន​បញ្ហារឿង​ស្នេហា។ ដូច្នេះ​ចិញ្ចៀនគួរ​តែមាន​ទម្រង់ទឹក​រលក​ធ្វើឡើង​ពីមាស​ឬ​ប្រាក់ ហើយ​ក្បាល​ចិញ្ចៀន​គួរតែ​ចែង​ចាំង​ទើបជា​ការល្អ។

ថ្ងៃ​សៅរ៍

សម្រាប់​អ្នកកើត​ថ្ងៃសៅរ៍​គួរពាក់​ចិញ្ចៀន​នៅដៃ​នាង ចង្អុល​និង​ដៃកណ្តាល​ខាងឆ្វេង ដើម្បី​បង្កើត​ឲ្យមា​ន​ភាពចម្រុង​ចម្រើនគ្រប់​រឿង​ទាំងអស់។ ប្រសិនបើ​អ្នកជា​មនុស្ស​ជឿលើ​ខ្លួនឯង ស្ងប់ស្ងាត់ និង​ឆាប់ខឹង គួរតែ​ធ្វើពី​មាស ប្រាក់ ហើយ​ក្បាល​ចិញ្ចៀន​គួរតែ​ធ្វើពី​ត្បូងខ្មៅ ត្បូង​ភ្លឺជា​ដើម។

ថ្ងៃ​អាទិត្យ

សម្រាប់​អ្នកកើត​ថ្ងៃអាទិត្យគួរ​ពាក់ចិញ្ចៀន​​នៅនាងដៃនិង​ដៃកណ្តាល​ខាងឆ្វេង នឹងជួយនាំ​ឲ្យមាន​ភាព​ជោគជ័យ​និងរីក​ចម្រើន​គ្រប់កិច្ចការ​ទាំងអស់។ ដូច្នេះ​គួរតែ​ជ្រើសរើស​ចិញ្ចៀន​ធ្វើពី​មាស​ ប្រាក់ ត្បូង​ទើប​ជាការ​ល្អ។

រូបភាព៖ Pinterest

ចុចអានបន្ត៖

៤ អត្ថន័យ​ជ្រាលជ្រៅ​បំផុត​នៃ​លុយ ដែល​​គ្រប់​គ្នា​គួរ​អាន​ដើម្បី​កាន់​តែ​មាន​ទឹក​ចិត្ត​ពុះពារ​ទៅ​មុខទៀត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី