៤ អត្ថន័យជ្រាលជ្រៅបំផុតនៃលុយ ដែលគ្រប់គ្នាគួរអានដើម្បីកាន់តែមានទឹកចិត្តពុះពារទៅមុខទៀត
- 2019-09-13 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ អត្ថន័យជ្រាលជ្រៅបំផុតនៃលុយ ដែលគ្រប់គ្នាគួរអានដើម្បីកាន់តែមានទឹកចិត្តពុះពារទៅមុខទៀត
លុយប្រាកដជាមិនអាចដោះស្រាយបាននូវគ្រប់បញ្ហានោះទេ តែបើអត់លុយ បញ្ហាជាច្រើនប្រាកដជានឹងមិនត្រូវបានដោះស្រាយ។
១. លុយគឺជាភាពក្លាហានរបស់មនុស្ស
មនុស្សណាក៏ដោយ បើចង់មានកន្លែងឈរនៅក្នុងសង្គមសុទ្ធតែត្រូវការលុយទាំងអស់។ អត់លុយ ឈរនៅមុខគេ គេអត់ចង់យកភ្នែកមើលយើងផង កុំថាឡើយកន្លែងក្នុងសង្គម។ ឧទាហរណ៍ជាក់ស្ដែង មនុស្សម្នាក់ដើរផ្សារ ស្រលាញ់អ្វីគឺចាប់មើលហ្នឹង តែបើយើងខ្សត់លុយ ទោះស្រលាញ់យ៉ាងណាក៏បានត្រឹមមើលហើយដើរចេញ។
២. លុយគឺជាមុខមាត់របស់មនុស្ស
មនុស្សដែលមានលុយ ចំណាំមើលចុះ នឹងតែងតែក្មេង និងស្អាតជាងអ្នកដែលមានលុយតិចជាងខ្លួន ព្រោះគេមានលទ្ធភាពមើលថែខ្លួនឯង និងមនុស្សជុំវិញខ្លួនគេ។ យូរៗជួបមិត្តចាស់ម្ដងៗ ក៏គ្មានការក្រែងរអែងក្នុងការជួបជុំដែរ។ មានលុយ មនុស្សនឹងមានភាពស្ងប់ចិត្ត ព្រោះក្នុងចិត្តនឹងមិនបារម្ភថាថ្ងៃស្អែកនឹងឲ្យកូនញ៉ាំអ្វី។ ដូចនេះសូមកូំខ្ជិល សូមរកលុយទាន់នៅក្មេង។
៣. លុយគឺជាឫសគល់នៃមង្គលការ
អ្នកណាមិនជឿក៏អត់ចុះ តែមានមូលហេតុខ្លះដែលនាំឲ្យបែកបាក់មង្គលការមួយគឺស្ទើរតែដោយសារតែបញ្ហាលុយកាក់ទៅហើយ។ មានលុយក្នុងផ្ទះ ផ្ទះសម្បែងនឹងស្អាត ត្រូវចិត្តទាំងប្ដីទាំងប្រពន្ធ បាយក្ដៅ សម្លរឆ្ងាញ់ បើចង់ឈ្លោះគ្នាក៏ពិបាកដែរ។ ពេលអត់លុយ ប្រែទៅជាសោះកក្រោះ កូនយំទារលុយ គ្មានលុយបង់ទឹកភ្លើង មិនក្ដៅក្រហាយទើបចម្លែក។ ដូចនេះបើចង់រក្សាភាពកក់ក្ដៅក្នុងផ្ទះ ទាំងប្ដីប្រពន្ធ ត្រូវប្រឹងរកលុយ កុំឲ្យឫសគល់រលើងឲ្យសោះ។
៤. លុយគឺជាសេរីភាព
មនុស្សជាច្រើនកំពុងស្អប់ការងារដែលខ្លួនកំពុងធ្វើដល់ឆ្អឹង តែក៏នៅទ្រាំងើបពីភ្លឺមកធ្វើការត្រុកៗរាល់ថ្ងៃ។ សួរថាមកពីអ្វី? គឺមកពី បើមិនធ្វើមានលុយឯណាចិញ្ចឹមក្រពះ ព្រោះយើងកំពុងមានបំណុលជុំទិស បង់លុយចងការផង តុងទីនផង បើមិនធ្វើ គេច្បាស់ជាមករឹបអូស? ដូចនេះ បើចាស់ទៅចង់មានសេរីភាព ចង់បានដើរទៅនេះ ទៅនោះ គឺត្រូវប្រឹងរកលុយពីឥលូវទៅ បើមិនចង់ចាស់ទៅត្រូវចងខ្លួននឹងការងារដែលខ្លួនមិនចូលចិត្ត៕
ចុចអាន៖ ពីក្រោយជោគជ័យអ្នកណាក៏ធ្លាប់ឆ្លងកាត់លំបាកដែរ កុំឃើញគេសើចហើយគិតថាខ្លួនឯងជួបតែទុក្ខ