បង​ប្អូន​​ប្រុស​ស្រី​មួយ​គូ​ដែល​ស្អាត​ជាង​គេ​នៅ​កូរ៉េ ពេល​ធំ​ឡើង​រឹត​តែ​ស្អាត​លើស​ដើម

  • 2019-09-09 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​អាយុ​នៅ​ក្មេង​ក៏​ដោយ ប៉ុន្តែ​បង​ប្អូន​ស្រី​ប្រុស Luden ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ម៉ូដែល​វ័យ​ក្មេង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​វិស័យ​សម្លៀកបំពាក់ ដ្បិត​គ្រប់​អ្វី​ដែល​គេ​ផ្សព្វផ្សាយ​សុទ្ធ​​តែ​លក់​ដាច់ខ្លាំង ដោយ​សារ​តែ​រូប​សម្បត្តិ​ស្អាត​ឥត​ខ្ចោះ​របស់​ខ្លួន។

និយាយ​ពី​បងប្អូន​ម៉ូដែល​វ័យ​ក្មេង​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ​នៅ​កូរ៉េ ប្រ​ហែល​ជា​គ្មាន​អ្នក​ណា​អាច​វ៉ាមុខ​បាន​ជាមួយ​បងប្អូន​ត្រកូល Luden ឡើយ។ បង​ស្រី​ឈ្មោះ Lauren Hanna កើត​ឆ្នាំ​២០០៨​បាន​មាន​ឈ្មោះបោះ​សំឡេង​ក្នុង​វិស័យ​ម៉ូដែល​តាំង​ពី​យូរ។ ក្រោយ​មក​ប្អូន​ប្រុស​ឈ្មោះ Cooper Jian Luden ក៏​ល្បី​ឈ្មោះ​តាម​ក្រោយ​ ​នៅ​​ពេល​ក្លាយ​ជា​ម៉ូដែល​វ័យ​ក្មេង​បំផុត​របស់​កូរ៉េ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​សម្បត្តិ​ដ៏​លេច​ធ្លោ​របស់​អ្នក​ទាំង​២​គឺ​បាន​មក​ពី​ការ​កាត់​ពីរ​សាសន៍​រវាង​ឪពុក​​ជា​ជនជាតិ​កាណាដា និង​ម្ដាយ​ជា​ជនជាតិ​កូរ៉េ។ កាល​ពី​វ័យ​ក្មេង បង​ប្អូន​មួយ​គូ​នេះ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​ក្មេង​ដែលស្អាត​ជាង​គេ​នៅ​ក្នុង​ប្រទេស​កូរ៉េ ហើយ​ត្រូវ​បាន​ម៉ាក​ផលិតផល​ជាច្រើន អញ្ជើញ​ជា​អ្នក​តំណាង​របស់​ពួក​គេ។ ទោះ​បី​ជា​ឥលូវ​ធំ​ជាង​មុន​ហើយ​ក៏​ដោយ តែ​បង​ប្អូន​ស្រី​ប្រុស​មួយ​គូ​នេះ នៅ​តែ​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​មិន​ធម្មតា ហើយ​សម្រស់​ថែម​ទាំង​ស្អាត​ជាង​មុន​ទៀត​ផង ព្រោះ​ទម្រង់​មុខ​នៅ​ពេល​នេះ​គឺ​រឹត​តែ​ច្បាស់​ជាង​មុន៕

​ចុចអាន៖ ​​ បង​ស្រី​ថា​ស្លៀក​អី​ក៏​បាន ប្អូន​ស្រី​លេង​ឈុត​ដាយណូស័រ​មក​ក្រឡុក​ពេញ​រោងការ​បង​ស្រី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម