បងស្រីថាស្លៀកអីក៏បាន ប្អូនស្រីលេងឈុតដាយណូស័រមកក្រឡុកពេញរោងការបងស្រី
- 2019-09-06 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងស្រីថាស្លៀកអីក៏បាន ប្អូនស្រីលេងឈុតដាយណូស័រមកក្រឡុកពេញរោងការបងស្រី
ស្មានតែនិយាយហើយប្អូនស្រីនិយាយលេង បងស្រីក៏ប្រាប់ថាចង់ស្លៀកអ្វីក៏បានដែរនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ដល់ពេលប្អូនស្រីលេងមែនទែនទៅ ទើបបងស្រីបះសក់ដែរ។
នៅសម័យនេះទៅហើយ រកប្អូនដែលស្ដាប់សម្ដីបង គឺប្រៀបបានដូចជារាវម្ជុលបាតសមុទ្រដែរ ដ្បិតប្អូនៗនៅពេលនេះ សឹងតែឡើងជិះជាន់បងខ្លួនឯងវិញក៏មាន។ យ៉ាងណាក្ដី នៅតែមានប្អូនស្រីម្នាក់ស្ដាប់តាមបងស្រីគ្រប់ម៉ាត់ គឺប្រាប់អ្វីក៏ធ្វើតាមដែរ។
នោះគឺបងស្រី ឈ្មោះ Deanna Adams វ័យ៤០ឆ្នាំ ដែលជាកូនក្រមុំនៅរដ្ឋ Nebraska សហរដ្ឋអាមេរិក។ នៅពេលជិតដល់មង្គលការរបស់ខ្លួននាងបានប្រាប់ទៅកាន់ប្អូនស្រីដែលតែងស្ដាប់បង្គាប់របស់ខ្លួនឈ្មោះ Christina Meador ថានៅក្នុងថ្ងៃចូលមង្គលរបស់ខ្លួនខាងមុខ នាងអាចស្លៀកអ្វីក៏បាន បងស្រីនឹងមិនប្រកាន់ឡើយ។
មិនធ្វើឲ្យបងស្រីខកចិត្ត នៅក្នុងថ្ងៃរៀបការរបស់បងស្រី ប្អូនស្រីរូបនេះបានចូលរួមក្នុងនាមជាអ្នកកំដរកូនក្រុមុំ តែឈុតដែលនាងជ្រើសយកមកស្លៀកទើបធ្វើឲ្យគេភ្ញាក់ផ្អើល។ ព្រោះប្អូនស្រីរូបនេះបានស្លៀកឈុតដាយណូស័រ កាន់ផ្កាចូលមកធ្វើជាអ្នកកំដរកូនក្រមុំតែម្ដង។ ក្រោយពេលរឿងនេះត្រូវបានបង្ហោះលើបណ្ដាញសង្គម អ្នកកំដរកូនក្រមុំក្នុងឈុតដាយណូស័រ បានល្បីកក្រើកតែម្ដង ហើយត្រូវបានគេសរសើរថា គួរឲ្យស្រលាញ់ខ្លាំងណាស់។ មនុស្សជាច្រើនបានឲ្យដឹងថា ទាល់តែស្លៀកពាក់ដូចនេះ ទើបធ្វើឲ្យពិធីមង្គលការមានអនុស្សាវរីយ៍ចងចាំបានយូរ៕
ចុចអាន៖ ពូកែជេរពេក ខ្លាចបាបមែនទេ? ចិនបញ្ចេញម៉ូដមីមានបោះពុម្ពធម៌ដើម្បីកាត់បន្ថយបាប