បង​ស្រី​ថា​ស្លៀក​អី​ក៏​បាន ប្អូន​ស្រី​លេង​ឈុត​ដាយណូស័រ​មក​ក្រឡុក​ពេញ​រោងការ​បង​ស្រី

  • 2019-09-06 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្មាន​តែ​និយាយ​ហើយ​ប្អូន​ស្រី​និយាយ​លេង បង​ស្រី​ក៏​ប្រាប់​ថា​ចង់​ស្លៀក​អ្វីក៏​បាន​ដែរ​​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ ដល់​ពេល​ប្អូន​ស្រី​លេង​មែន​ទែន​ទៅ ទើប​បង​ស្រី​បះសក់​ដែរ។

នៅ​សម័យ​នេះ​ទៅ​ហើយ រក​ប្អូន​ដែល​ស្ដាប់​សម្ដី​បង គឺ​ប្រៀប​បាន​ដូច​ជារាវ​ម្ជុល​បាត​សមុទ្រ​ដែរ ដ្បិត​ប្អូន​ៗ​នៅ​ពេល​នេះ សឹង​តែ​ឡើង​ជិះជាន់​បង​ខ្លួន​ឯង​វិញ​ក៏​មាន។ យ៉ាងណាក្ដី នៅ​តែ​មាន​ប្អូន​ស្រី​ម្នាក់​ស្ដាប់​តាម​បង​ស្រី​គ្រប់​ម៉ាត់ គឺ​ប្រាប់​អ្វី​ក៏​ធ្វើ​តាម​ដែរ។

នោះ​គឺ​បង​ស្រី ឈ្មោះ Deanna Adams វ័យ​៤០​ឆ្នាំ ដែល​ជា​កូន​ក្រមុំ​នៅ​រដ្ឋ Nebraska សហរដ្ឋ​អាមេរិក។ នៅ​ពេល​ជិត​ដល់​មង្គលការ​របស់​ខ្លួន​នាង​បាន​ប្រាប់​ទៅ​កាន់​ប្អូន​ស្រី​ដែល​តែង​ស្ដាប់​បង្គាប់​របស់​ខ្លួន​ឈ្មោះ Christina Meador ថា​នៅ​ក្នុង​ថ្ងៃ​ចូល​មង្គល​របស់​ខ្លួន​ខាង​មុខ នាង​អាច​ស្លៀក​អ្វី​ក៏​បាន បង​ស្រី​នឹង​មិន​ប្រកាន់​ឡើយ។

មិន​ធ្វើ​ឲ្យ​បង​ស្រី​ខក​ចិត្ត នៅ​ក្នុង​ថ្ងៃ​រៀបការ​របស់​បង​ស្រី ប្អូន​ស្រី​រូប​នេះ​បាន​ចូល​រួម​ក្នុង​នាម​ជា​អ្នក​កំដរ​កូន​ក្រុមុំ តែ​ឈុត​ដែល​នាង​ជ្រើស​យក​មក​ស្លៀក​ទើប​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល។ ព្រោះ​ប្អូន​ស្រី​រូប​នេះ​បាន​ស្លៀក​ឈុត​ដាយណូស័រ កាន់​ផ្កា​ចូល​មក​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ​តែ​ម្ដង។​ ក្រោយ​ពេល​រឿង​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អ្នក​កំដរ​កូន​ក្រមុំ​ក្នុង​ឈុត​ដាយណូស័រ បាន​ល្បី​កក្រើក​តែ​ម្ដង ហើយ​ត្រូវ​បាន​គេ​សរសើរ​ថា គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់។ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​​ដឹងថា ទាល់​តែ​ស្លៀកពាក់​ដូច​នេះ ទើប​ធ្វើ​ឲ្យ​ពិធី​មង្គលការ​មាន​អនុស្សាវរីយ៍​ចងចាំ​បាន​យូរ៕

​ចុចអាន៖ ​​ ពូកែ​ជេរ​ពេក ខ្លាច​បាប​មែន​ទេ? ចិន​បញ្ចេញ​ម៉ូដ​មី​មាន​បោះពុម្ពធម៌​ដើម្បី​កាត់​បន្ថយបាប

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម