ពូកែជេរពេក ខ្លាចបាបមែនទេ? ចិនបញ្ចេញម៉ូដមីមានបោះពុម្ពធម៌ដើម្បីកាត់បន្ថយបាប
- 2019-08-23 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែជេរពេក ខ្លាចបាបមែនទេ? ចិនបញ្ចេញម៉ូដមីមានបោះពុម្ពធម៌ដើម្បីកាត់បន្ថយបាប
នៅលើបណ្ដាញសង្គម ក៏ដូចជាក្នុងស្ថានភាពជាក់ស្ដែងប្រចាំថ្ងៃយើងមិនគេចផុតឡើយពីករណីខ្លះដែលធ្វើឲ្យយើងផ្ទុះកំហឹងដល់ថ្នាក់ភ្លាត់មាត់ប្រើសម្ដីធ្ងន់ ឬដល់ថ្នាក់ជេរនរណាម្នាក់ក៏មាន។ ពេលខ្លះចិត្តមិនចង់ប្រើសម្ដីអាក្រក់ឡើយ តែពេលខ្លះនៅលើបណ្ដាញសង្គមក៏ដូចជានៅខាងក្រៅ យើងទប់ចិត្តមិនបាន ទើបបណ្ដាលឲ្យជ្រុលមាត់ជ្រុលកម្ដងៗ។
ទោះបីជាអចេតនាក៏ដោយ តែសម្ដីបានជះចេញ ហើយក៏មានបាបបាត់ទៅហើយ។ ដោយសារហេតុផលនេះហើយ ទើបមនុស្សមួយចំនួនខ្លាចថ្ងៃក្រោយមានបាប ធ្វើឲ្យចិត្តរសាប់រសល់យប់ឡើងគេងមិនលក់ជាដើម។ ដោយសារតែសង្កេតឃើញថា បញ្ហានេះកើតមានឡើងជាប្រចាំ ដូចនេះហើយ នៅពេលនេះក្រុមហ៊ុនផលិតមីញ៉ាំរបស់ចិនមួយបានបញ្ចេញម៉ូដមីថ្មី ដែលមានបោះពុម្ពអក្សរធម៌នៅលើមីស្រាប់ សម្រាប់អ្នកដែលចិត្តក្ដៅ ពិបាកគ្រប់គ្រងមាត់ខ្លួនឯងជាដើម។
ទោះបីជាទើបតែត្រូវបានបញ្ចេញលើទីផ្សារក៏ដោយ តែម៉ូដមីនេះកំពុងលក់ដាច់ខ្លាំង រហូតដល់ដាច់ស្ដុកលើគ្រប់គេហទំព័រទាំងអស់។ ជាមួយគ្នានោះដែរ មីនេះក៏មានតម្លៃថ្លៃ ក៏ដូចជាទំហំច្រើនឲ្យអ្នកទិញជ្រើសរើសដូចគ្នា៕
ចុចអាន៖ ដាច់កុងត្រា ម្ចាស់ផ្ទះស្ទើរស្លាប់ ពេលគេសងផ្ទះវិញសំរាមគរដល់ក្បាល មានទាំងសពសត្វទៀត