ខំលក់​ស្បែក​ជើង​សន្សំ​លុយទៅកែ​មុខ បុរស​ថៃ​ទទួល​លទ្ធផល​ស្អាត​មិន​ចាញ់​តារាកូរ៉េ

  • 2019-09-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ជនជាតិ​ថៃ​មួយ​រូប​បាន​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា នៅ​លើ​លោក​នេះគ្មាន​អ្នក​ណា​អាក្រក់​ទេ មាន​តែ​អ្នក​មិន​ទាន់​ចេះស្រលាញ់​ខ្លួន​ឯង​ប៉ុណ្ណោះ។

រូប Ratchadapong Prasit មុន និងក្រោយពេលវះកាត់

ការ​ជះឥទ្ធិពល​នៃ​សិល្បៈ​កូរ៉េ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​វប្បធម៌​កូរ៉េ​ត្រូវ​បាន​គេ​ស្គាល់​នៅ​គ្រប់​ទិសទី​នោះ​ទេ រូប​សម្រស់​របស់​តារា​ប្រទេស​នេះ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​យក​ធ្វើ​ជា​គំរូ​សម្រាប់​ខ្លួន​ឯង​ដូច​គ្នា។ ជាក់​ស្ដែង ថ្មី​​ៗ​នេះ បុរស​ជនជាតិ​ថៃ​ឈ្មោះ Ratchadapong Prasit វ័យ​ ២៥​ឆ្នាំ មក​ពី​ទីក្រុង​បាងកក​បាន​ឆ្លង​កាត់​ការ​វះកាត់​កែសម្ផស្ស​ប្រមាណ​ ៣០​ ដង​ក្នុង​កំឡុង​២​ ឆ្នាំ។

រូបរាង​របស់លោក​ គឺ​យក​តាម​តារា​ចម្រៀង​ល្បី​ឈ្មោះ Choi Minho សមាជិកក្រុមចម្រៀង Shinee។ ដើម្បី​បាន​លុយ​មក​វះកាត់​នេះ លោក​បាន​ចំណាយ​ពេល​លក់​ស្បែក​ជើង​នៅក្រុង​ប៉ាតាយ៉ា​រាប់​ឆ្នាំ​ទម្រាំ​គ្រប់​លុយ។

រូប Ratchadapong Prasit ក្រោយពេលវះកាត់

គួរ​បញ្ជាក់​ផងដែរ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យបុរសវ័យ​ ២៥​ ឆ្នាំ​សម្រេច​ឆ្លង​កាត់​ការ​វះកាត់​ដ៏​ឈឺចាប់​ ៣០​ដង​​ នោះ​ក៏ដោយ​សារ​ចង់​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួនឯង។ ពីមុន​លោក​ចង់​ក្លាយ​ជា​អ្នក​រាំ តែ​ពេល​ទៅ​ដាក់​ពាក្យ ​៧​ដង គឺ​លោក​ធ្លាក់ទាំង ៧​ ដង។ ក្រោយ​ពេល​វះកាត់​បាន​សម្រេច លោក​ពិត​ជា​បាន​ក្លាយ​ជា​អ្នក​រាំអាជីព​ដូច​បំណង​ពិត​មែន ក្រោយ​ចូល​រួម​ក្នុង​កម្មវិធី “One Man”។ “ក្រោយ​ពេល​ផ្លាស់​ប្ដូរ​រូប​សម្បត្តិហើយ ឱកាស​ល្អ​ៗ​បាន​រត់​មក​រក​ខ្ញុំ​ជា​ច្រើន។ វះកាត់​កែ​សម្ផស្ស​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ឲ្យ​ល្អ​ជាង​មុន​ច្រើន​ខ្លាំង​ណាស់” Prasit ចែក​រំលែក៕

ចុចអាន៖CEO របស់ Mistine សរសើរ​ ម៉ៃយ៉ា និង Mike មិន​ដាច់​ពី​មាត់ពេលចូលរួម​កម្មវិធី​ជាមួយ​តារា​ថៃ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម