CEO របស់ Mistine សរសើរ​ ម៉ៃយ៉ា និង Mike មិន​ដាច់​ពី​មាត់ពេលចូលរួម​កម្មវិធី​ជាមួយ​តារា​ថៃ

  • 2018-12-03 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពី​សប្ដាហ៍​មុន​តារា​ខ្មែរ​ពីរ​រូប គឺ​កញ្ញា ម៉ៃយ៉ា និង DJ Mike មាន​វត្តមាន​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​របស់​គ្រឿង​សម្អាង Mistine។ ក្នុង​នោះ​ដែរ​មាន​មតិ​ជាច្រើន​លើក​ឡើង​ថា ហេតុអ្វី​បានជា​តារា​ប្រុស​ស្រី​មួយ​គូ​នេះ អាច​មាន​ឈ្មោះ​ចូលរួម​កម្មវិធី​នោះ​បាន?

CEO របស់ Mistine ឈរនៅជិត ម៉ៃយ៉ា

ទាក់ទិន​នឹង​បញ្ហា​ខាង​លើ​ដែរ DJ Mike បាន​ប្រាប់​មក **កញ្ញា** ថា ដោយសារ​តែ​លោក ធ្លាប់​ធ្វើការ​ឲ្យ​​គ្រឿង​សម្អាង Mistine បូក​រួម​ទាំង​រូប​សម្រស់ និង​ការ​ប្រើប្រាស់​ភាសា​ថៃ​បាន​ល្អ ទើប​គេ​ជ្រើសរើស។ ចំណែក​តួ​ស្រី​វិញ តំណែង​ត្រូវ​ធ្លាក់​ទៅ​លើ​កូន​កាត់​អាល្លឺម៉ង់ ព្រោះ​តែ​ខាង​ថៃ​សូម​ឲ្យ​លោក​ផ្ញើ​រូប​តារាស្រីរបស់​ខ្មែរ ៥-៦ នាក់ឲ្យ​គេ​មើល។ ក្រោយ​មក​គេ​ក៏​សម្រេច​យក ម៉ៃយ៉ា ព្រោះតែ​រូប​សម្រស់​តួឯក​ស្រី​ក្នុង​រឿង "កំហឹង​អ្នក​ស្រុក" ស្អាត​ខ្លាំង​បែប​កូនកាត់ ហើយ​កេរ្តិ៍​ឈ្មោះ​នាង​ក៏​ល្បី​ស្រាប់​ទៀត​ផង។

តារា​សម្ដែង និង​ជា DJ រូប​នោះ​បាន​បន្ថែម​ទៀត​ថា៖ "ខាង Mistine គេ​សរសើរ​ពី​រូប​សម្រស់​ខាង​តារា​ខ្មែរ​មិន​ដាច់​ពី​មាត់ ជាពិសេស​គឺ ម៉ៃយ៉ា តែ​ម្ដង។ គេ​ថា ម៉ៃយ៉ា ស្អាត​ណាស់ ពិតជា​អាច​ប្រណាំងប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន”។

Mike បានបញ្ជាក់​ផង​ដែរ​ថាតារា​តំណាង​ប្រទេស​ចូលរួម​កម្មវិធី​នោះ​មាន​ដូចជា ឡាវ ភូមា ចិន ហុងកុង កម្ពជា ហើយ​ថៃ​ជា​ម្ចាស់​ផលិតផល៕

Mike ថតឲ្យខាងសម្អាងការនៅថៃ

ចុចអាន៖មិន​ធម្មតា ម៉ៃយ៉ា និង Mike ចូលរួម​កម្មវិធី​ធំ​ជាមួយ​តារា​ថៃ​ល្បីៗ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម