មកដឹងវិធីមើលទម្រង់ខ្លួនឯងថាសមនឹងសក់វែង ឬសក់ខ្លី

  • 2019-08-29 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​អត់? ឃើញ​គេ​កាត់​សក់​ស្អាត ក៏​ទៅ​កាត់​តាម តែ​ចុងក្រោយ​លទ្ធផល​បាន​ត្រឹម​ស្ដាយ​ក្រោយ។ ការ​ពិត​ម៉ូដ​សក់ និង​ប្រវែង​សក់​​ដែល​ស័ក្ដិសម​សម្រាប់​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ។ វា​អាស្រ័យ​ទៅ​តាម​ទម្រង់​មុខ​រៀងៗ​ខ្លួន។ អ៊ីចឹង​តើ​ទម្រង់​មុខ​បែប​ណា​សម​នឹង​សក់​វែង ហើយ​ទម្រង់​មុខ​បែប​ណា​ស៊ី​នឹង​សក់​ខ្លី? ចង់​ដឹង​សូម​មើល​វិធី​​សង្កេត​ដូច​ខាង​ក្រោម៖

១. ដំបូង​យក​ខ្មៅ​ដៃ​មក​ដាក់​ក្រោម​ចង្កា ដោយ​បែរ​បណ្ដោយ​ខ្មៅ​ដៃ​ទៅ​រក​ត្រចៀក (ដូច​ក្នុង​រូប)។ ចូរ​ដាក់​ខ្មៅ​ដៃ​ឱ្យ​ត្រង់ ឬ​ស្មើ​៩០​ដឺក្រេ​ពី​ចង្កា។

២. បន្ទាប់​មក​វាស់​ប្រវែង​ទម្រង់​មុខ ដោយ​គិត​ចាប់​ពី​ទង​ត្រចៀក​ចុះ​មក​ដល់​ខ្មៅ​ដៃ ហើយ​យក​បន្ទាត់​មក​វាស់​មើល។​

  • បើ​ប្រវែង​ពី​ទង​ត្រចៀក​មក​ដល់​ចង្កា​របស់​អ្នក​ខ្លី​ជាង​ ២,២៥​អ៊ីង (៥,៧ ស.ម) នោះ​ផ្ទៃ​មុខ​របស់​អ្នក​ស័ក្ដិសម​សម្រាប់​តែ​សក់​ខ្លី​ប៉ុណ្ណោះ។
  • តែ​បើ​​វាស់​ទៅ​ឃើញ​វែង​ជាង ២,២៥​អ៊ីង នោះ​ម៉ូដ​សក់​​វែងៗ​​ទើប​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ទម្រង់​មុខ​របស់​អ្នក​៕

ចុចអាន៖ ​ តិចនិក ៥ បួងសក់បានស្អាតរហ័សទាន់ចិត្ត

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី