តិចនិក ៥ បួងសក់បានស្អាតរហ័សទាន់ចិត្ត
- 2019-08-28 09:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៥ បួងសក់បានស្អាតរហ័សទាន់ចិត្ត
ម៉ូដសក់បួងឡើងលើ នៅតែទទួលបានការពេញនិយមពីមនុស្សស្រីស្ទើរតែគ្រប់វ័យទាំងអស់។ ក្រៅពីងាយស្រួលធ្វើហើយ វាថែមទាំងស្រស់ស្អាតគួរឲ្យស្រលាញ់ និងស្រឡះមុខស្រឡះមាត់ គួរជាទីទាក់ទាញខ្លាំងណាស់។ មើលទៅងាយ"ៗមែន ប៉ុន្តែបើមិនដឹងពីតិចនិក អ្នកអាចនឹងចំណាយពេលយូរនិងមិនបានស្អាតដូចចិត្តទៀត។ មានតែវិធីខាងក្រោមតែប៉ុណ្ណោះ ទើបអាចជួយបាន មិនថាអ្នកមានសក់ស្តើងឬក្រាស់ក៏ដោយ។
ជំហានទី១
ត្រូវលើកសក់ខាងមុខចំពាក់កណ្តាលចងឡើងទៅក្រោយ ធ្វើឲ្យលេចចេញដូចរាងបេះដូង ប៉ុន្តែកុំឲ្យរាបស្មើខ្លាំងពេក ដោយយកម្រាមដៃសិតចុះឡើងៗ ដើម្បីឲ្យសក់ចេញភ្លីធំនិងប៉ោងៗគួរឲ្យស្រលាញ់។
ជំហានទី២
ពេលចងហើយ ត្រូវយកដៃសិតសក់ខាងមុខតិចៗឲ្យមានលក្ខណៈជាធម្មជាតិ បន្ទាប់មកបន្ធូរកៅស៊ូចងសក់ ហើយក្រងសក់ឡើងលើធំៗ និងចងផ្នែកខាងចុងពេលក្រងរួចរាល់។
ជំហានទី៣
ដើម្បីធ្វើឲ្យសក់មើលឃើញក្រាស់ជាងមុន ត្រូវទាញហែកសក់ចេញពីគ្នាតិចៗជាការស្រេច។
ជំហានទី៤
បួងសក់ឡើងហើយយកដៃសង្កត់ត្រង់ចំណុចកណ្តាល និងមិនត្រូវរឹតបន្តឹងខ្លាំងពេកទេ។
ជំហានទី៥
ចុងក្រោយបង្អស់គ្រាន់តែយកកៅស៊ូឬខ្សែចងសក់ ចង់ជុំវិញឲ្យធូរល្មម អ្នកនឹងទទួលបានសក់បួងស្រស់ស្អាតទាក់ទាញមិនខានទេ៕
ចុចអានបន្ក៖ កុំទាន់អាលបោះចោល! ច្រាសដុះធ្មេញចាស់ៗ មានប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់