ជា​នារី​ដែល​​គួរឲ្យស្រឡាញ់ និង​មើលទៅមានទំនុកចិត្តខ្ពស់ គួរ​កុំ​ឲ្យ​មាន​ចំណុច​នេះ

  • 2019-08-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សម័យ​កាល​ជឿនលឿន​ដល់​ណា​ក៏​ដោយ ប៉ុន្តែ​មនុស្ស​ស្រី​នៅ​តែ​ត្រូវ​បាន​គេ​វាយ​តម្លៃ​បែប​នេះ​បែប​នោះ បើ​សិន​ជា​ធ្វើ​អ្វី​ដែល​មិន​សមសួន។ ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​មាន​ទាំង​ភាព​ស្រស់​ស្អាត និង​ទំនុក​ចិត្ត​ខ្ពស់​ដែល​អ្នក​ផង​ស្រឡាញ់​រាប់​អាន គួរ​កុំ​បណ្ដោយ​ឲ្យ​មាន​ចំណុច​ទាំង​នេះ​ជាប់​ជាមួយ​ច្រើន​ពេក​អី។

រូបតំណាង

១. អត់​សណ្ដាប់​ធ្នាប់ និងគ្មាន​អនាម័យ

អនាម័យ​គឺ​ជា​រឿង​មួយ​សំខាន់​បំផុត ដូច​បើ​យើង​ជា​មនុស្ស​ស្រី​ឲ្យ​មិន​សូវ​មាន​អនាម័យ​នោះ​ ភាព​ជឿជាក់​ក៏​ត្រូវ​បាត់​បង់​ទៅ​តាម​ហ្នឹង​ដែរ។ ម្យ៉ាង​ទៀត​មនុស្ស​ប្រុស​នឹង​អស់​អារម្មណ៍​មក​លើ​យើង​បន្ទាប់​ពី​ឃើញ​យើង​គ្មាន​របៀបរៀបរយ​បែប​នេះ។ ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ឲ្យ​បាន​ស្អាត ទាំង​ដៃ​ទាំង​ជើង ក្លិន​ខ្លួន សក់ និង​សំម្លៀកបំពាក់​ជា​ដើម។

២. Make-up ក្រាស់ៗ

កុំ​គិត​ថា Make-up ខ្លាំង​ពេក​អាច​ទាក់​ចិត្ត​មនុស្ស​ម្នា​ទាំង​ឡាយ និង​ផ្ដល់​ភាព​ស្រស់​ស្អាត​ឲ្យ​យើង​នោះ គឺ​ផ្ទុយ​ស្រឡះ​តែ​​ម្ដង។ ជា​ពិសេស​បើ​មនុស្ស​ប្រុស​វិញ​គឺ​ចូលចិត្ត​បែប​ធម្មជាតិ និង​សាមញ្ញៗ មិន​មែន​ Make-up ក្រាស់​ៗ​ ឈូស​នៅ​ថ្ម​មិន​ដាច់​នោះ​ទេ។ ព្យាយាម​កាត់បន្ថយ​ការ Make-up ក្រាស់ៗ មក​ជា​បែប​ស្រាលៗ ធម្មជាតិ​វិញ​ទើប​មាន​ចាប់​អារម្មណ៍​ច្រើន និង​ផ្ដល់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពេល​ទៅ​ណា​ម្ដង​ៗ។

៣. ចរិត​ស្រី​ស្អាត

ការ​លេង​ចរិត​បែប​ព្រះនាង​ម្ចាស់​ក៏​ជា​កំហុស​ឆ្គង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ការ​ស្រឡាញ់​រាប់​អាន​ដែរ។កុំ​ទម្លាប់​មាន​ចរិត​ស្រី​ស្អាត​ចូល​ខ្លួន​ពេក​ព្រោះ​វា​អាច​ឲ្យ​គេ​ដក​ខ្លួន​ចេញ ហើយ​ថែម​ទាំង​ជ្រេញ​ទៀត​ផង។ ទោះ​ស្អាត​ ឬ​មិន​ស្អាត​ក៏​ដោយ​គួរ​តែ​ប្រកាន់​ចរិត​ល្អៗ បែប​សាមញ្ញៗ មិន​ក្រអើតក្រទម ឬ​គិត​ថា​គេ​មិន​ដល់​ខ្លួន។

រូបតំណាង

៤. ការ​រៀប​ចំ​ខ្លួន​មិន​ត្រូវកាលៈទេសៈ

គួរ​តែ​មើល​តាម​កាលៈទេសៈ​ថា​ខ្លួន​គួរ​ស្លៀកពាក់​យ៉ាង​ម៉េច​ទើប​សម មិន​មែន​មក​ទាំង​ខុស​គេ​ខុស​ឯង​នោះ​ទេ។ ម្យ៉ាង​ទៀត​ការ​លេង​ខ្លួន​បែប​សិចស៊ី​ ស៊ីវិល័យ​ពេក​ក៏​មិន​មែន​ជា​ប្រភេទ​ដែល​គេ​ចូលចិត្ត​ដែរ។ គួរ​តែ​ចេះ​រៀប​ចំ​ខ្លួន​ទៅ​តាម​ស្ថានការណ៍​ដោយ​រក្សា​នូវ​ភាព​ថ្លៃថ្នូរ​ និង​ស្រស់ស្អាត។

៥. រញ៉េរញ៉ៃ ឬ​ចូលចិត្ត​និយាយ​ និង​សើច​ឮៗ

វា​បង្ហាញ​ពី​ឥរិយាបថ​មិន​ល្អ​ប៉ុន្មាន​ទេ ការ​ដែល​សើច ឬ​និយាយ​ឮៗ​អាច​ធ្វើ​ឲ្យអ្នក​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​យើង​ឡើយ។ ម្យ៉ាង​ទៀត​ចរិត​បែប​រញ៉េរញ៉ៃ​ដូច​ក្មេង​មិន​ទាន់​ធំ​គឺ​គ្មាន​អ្នក​ណា​​​ចូលចិត្ត​ទេ ដូច្នេះ​បើ​អាច​គួរ​តែ​កែ​ចេញ។

៦. ពូកែ​តែ​រឿង​ដើរលេង ផឹកស៊ី

ការ​សប្បាយ​គ្មាន​អ្នក​ណា​ឃាត់​ឡើយ តែ​បើ​យើង​ពូកែ​តែ​រឿង​ហ្នឹង​ពេក​ក៏​មិន​មែន​ជា​ចំណង់ចំណូល​ចិត្ត​មនុស្ស​ប្រុស​ដែរ។ គួរ​តែ​ប្រឹងប្រែង​ឲ្យ​ខ្លួន​មាន​សមត្ថភាព​ខាង​ចំណេះ​ដឹង ពូកែ​រកស៊ី និង​មាន​មុខមាត់​ក្នុង​សង្គម​ទើប​ល្អ។ បើ​គ្រាន់​តែ​ស្គាល់​គ្នា​ភ្លាម​អួត​ពី​ក្លឹប​នេះ​ ក្លឹប​នោះ ស្រា​នេះ​ស្រា​នោះ កុំ​គិត​ថា​មនុស្ស​ប្រុស​សរសើរ​ឲ្យ​សោះ៕

ចុចអាន៖៨​យ៉ាងកុំធ្វើឲ្យ​សោះ បើ​ចង់​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​ មាន​អ្នក​ប៉ង​ចង់​បាន​​​ជុំ​ទិស

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី