ធ្វើរឿង ៥ យ៉ាងនេះជួយអ្នកកុំឲ្យពូកែឃ្លានពេលយប់

  • 2019-08-27 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្សមិនតិច​ឡើយដែល​មានទម្លាប់​ឃ្លាននៅពេល​យប់ទោះ​បីញុំា​អាហារ​រួចក៏ដោយ។ មនុស្ស​ម្នាក់ៗ​តែង​មានទម្លាប់​រស់នៅ​ខុសគ្នាៗ​រួមទាំង​ការបរិភោគ​អាហារ​ផងដែរ។ យ៉ាងណាមិញ ប្រសិនបើ​អ្នកមាន​ទម្លាប់ឃ្លាន​នៅពេលយប់​មុនចូល​គេងនោះ សាក​មកធ្វើ​រឿងទាំង​នេះ​មើល៍៖

១ ញុំា​អាហារ​ពេល​ល្ងាច

មនុស​ស្រី​ភាគច្រើន​គិតថា​ការតមអាហារ​ពេលល្ងាច​ធ្វើឲ្យ​ពួកគេ​ស្គម​បាន។ រីឯ​មនុស្ស​មួយ​ចំនួន​ទៀត ញុំា​ផ្លែឈើ​ឫ​សាឡាដ់​ជំនួស​អាហារ​ពេល​ល្ងាច ខណៈពេល​អ្នក​ទទួលទាន​វាក៏ត្រូវ​គិតពី​កម្រិត​ជាតិ​ស្ករផង ព្រោះ​កម្រិត​ជាតិស្ករ​ពួកវា​ជួយធ្វើ​ឲ្យអ្នកកាន់​តែឃ្លាន​នៅពេល​យប់ជ្រៅ។ ដូច្នេះ ដើម្បី​ការពារកុំ​ឲ្យឃ្លាន​ពេល​យប់គួរតែ​ញុំា​ទៅតាម​ដែល​រាងកាយ​អ្នកត្រូវការ​ដើម្បី​ឲ្យរាង​កាយរឹងមាំ​ទប់​ទល់​ការឃ្លាន​នៅពេល​យប់ជ្រៅ។

២ ចៀសវាង​បរិភោគ​បង្អែម

អ្នកអាច​ញុំា​អាហារ​ពេល​ល្ងាច​តាម​ធម្មតា តែគួរ​ចៀសវាង​បង្អែម​និង​ផ្លែឈើ​ដោយ​សារ​ពួកវា​មានផ្ទុក​ជាតិ​ស្ករ​ខ្ពស់។ ជាតិ​ស្ករ​នោះហើយ​ដែល​ធ្វើឲ្យអ្នក​កាន់តែ​ឃ្លាន​នៅពេល​យប់។ ដូច្នេះ​ហើយ បើអ្នក​ចង់ញុំា​បស់ផ្អែមៗ​គួរតែញុំា​បន្ទាប់ពី​អាហារ​ពេលព្រឹក​និង​ពេលថ្ងៃ​ត្រង់រួច។

៣ ចៀសវាង​ធ្វើលំហាត់​ប្រាណ​មុន​ចូលគេង

ការធ្វើ​លំហាត់​ប្រាណ​គឺជា​រឿងល្អ វាជួយឲ្យ​អ្នកកាត់​បន្ថយខ្លាញ់​មានសុខ​ភាព​ល្អ។ ដើម្បីចៀស​វាង​ការឃ្លាន បើអាច​អ្នកមិ​នគួរធ្វើលំហាត់​ប្រាណ​បន្ទាប់​ពីអាហារ​ពេល​ល្ងាចរួចឡើយ ព្រោះ​រាងកាយ​ត្រូវបាន​បាត់បង់​ថាមពល​សម្រាប់​ការរំលាយ​អាហារ​ក្នុងរាង​កាយ។ ហេតុដូចនេះ ចូរអ្នក​លៃលក​អំពីម៉ោងហាត់​ប្រាណ​ឲ្យបាន​ត្រឹមត្រូវ​មុនពេល​ចូល​គេង។

៤ កុំ​ព្យាយាម​ញុំានេះ​ញុំានោះ

មនុស្ស​មួយ​ចំនួនគិតថា​ញុំាអាហារ​ឬ​បង្អែមអី​បន្តិចបន្តួច​នោះអាច​ជួយបំបាត់​ភាពឃ្លាន​បាន។ តាម​ការ​ពិត វាមិនបាន​ជួយអីទេ​ដល់​អ្នកមាន​តែកាន់វាជា​ដើមហេតុ​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​អារម្មណ៍ថា​ឃ្លាន ពីព្រោះ​ពេល​ដែល​ញុំារបស់អស់​ទាំងនោះ​ទៅវា​រំខានទៅ​ដល់ការ​រំលាយអាហារ​ហើយ​ពេលដែរ​លោះអ្នក​ញុំា​មិនឆ្អែតគឺ​កាន់តែ​ទាមទារ​ឲ្យអ្នក​ញុំាឆ្អែត។

៥ រកអ្វី​មកធ្វើ​ដើម្បី​បំភ្លេច

ប្រសិន​បើអ្នក​គេងមិន​លក់ដោយ​សារ​តែមាន​អារម្មណ៍​ថាឃ្លាន​ អ្នកគួររក​អ្វីមក​ធ្វើជំនួស​វិញដូចជា អាន​សៀវភៅ មើល​រឿង​ភាគ លេង​ហ្គេម ជជែក​លេងជា​មួយមិត្ត​ជាដើម។ នៅពេល​អ្នកផ្តោត​អារម្មណ៍​ធ្វើរឿង​ទាំង​នោះ អ្នកនឹង​បំបាត់ភាព​ឃ្លានដោយ​មិន​ងខ្លួន។

ចុចអានបន្ត៖

តើអ្វីជាកូឡេស្តេរ៉ុល? តើវាមានគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាពអ្នក?

គួរឲ្យខ្លាច! គ្រាន់តែមិនញុំាអាហារពេលព្រឹកសោះ អាចមានជំងឺទាំងនេះដែរ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម