តើអ្វីជាកូឡេស្តេរ៉ុល? តើវាមានគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាពអ្នក?

  • 2019-08-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូឡេស្តេរ៉ុលជា​សារធាតុ​ដូច​ប្រេង វាមិន​លាយឡំ​ជាមួយ​ឈាម​តែ​វាមាន​ទឹក​ជា​ធាតុ​ផ្សំ វាជាសារធាតុដ៏ចំាបាច់សម្រាប់រាងកាយ។ កូឡេស្តេរ៉ុលក៏មាន​វត្តមាន​នៅ​គ្រប់​កោសិកា​នៃ​រាងកាយ​របស់​យើង​និង​មាន​មុខងារ​សំខាន់ៗ​ពេល​មាន​ការ​រំលាយ​អាហារ ការផលិត​អរម៉ូន និង​ការផលិត​វីតាមីន D។

កម្រិត​កូឡេស្តេរ៉ុលខ្ពស់​បណ្តាល​ឲ្យអ្នក​ប្រឈម​នឹង​ការកើត​ជំងឺ​បេះដូង​និង​ដាច់​សរសៃ​ឈាម​ខួរក្បាល​។

វាធ្វើ​ដំណើរ​នៅ​ក្នុង​រាងកាយ​ក្នុង Lipoproteins ហើយ​ត្រូវបាន​បែង​ចែក​ជាពីរ​ប្រភេទ៖

១ Low-density​ lipoprotein (LDL)៖ បើវា​ធ្វើ​ដំណើរ​ក្នុង​ប្រព័ន្ធ​នេះ​មានន័យថា​វាជា​ប្រូតេអ៊ីនល្អ​នៅ​ក្នុង​រាងកាយ​អ្នក។

២ High-density lipoprotein (HDL)៖ បើ​វាធ្វើ​ដំណើរ​ក្នុង​ប្រព័ន្ធ​នេះ​មាន​ន័យថា វាជា​ប្រូតេអ៊ីន​មិន​ល្អ។

របៀប​កាត់​បន្ថយ​កូឡេស្តេរ៉ុល៖

កាត់បន្ថយ​ការបរិភោគ​សាច់គ្មានខ្លាញ់​ អាហារសម្រន់ ​គ្រឿងសមុទ្រ​ អាហារចៀន​ នំផ្អែម​ ជា​ប្រភេទ​អាហារ​ដែល​អ្នក​មិនគួរ​ទទួល​ទានច្រើន​ពេកទេ។

២​ គួរតែ​ធ្វើលំហាត់​ប្រាណ​ដូចជា រត់ ហែលទឹក ជិះកង់​យ៉ាង​តិច ៣០ នាទី​ក្នុង​មួយ​ថ្ងៃ។

មិនគួរ​ទទួលទាន​គ្រឿង​ស្រវឹង​ឡើយ វារឹតតែ​បំផ្លាញ​ថ្លើម​និង​ប៉ះពាល់​ទៅដល់​កម្រិត​កូឡេស្តេរ៉ុល។ ​

៤​ ហាម​ជក់​បារី​ព្រោះវាមាន​ផ្ទុកនូវ​សារធាតុ​គីមីដែល​ជា​កត្តាដ៏​សំខាន់​បង្អាក់​ទៅ​ដល់​ការធ្វើ​ការ​របស់​កូ​ឡេស្តេរ៉ុលល្អនៅ​ក្នុង​រាង​កាយ​អ្នក៕​

ចុចអាន៖ ​​ អ្នកណាខ្លះគេងយប់ជ្រៅ មើលពីផលប៉ះពាល់ខ្លះទៅ

ប្រភព៖ Spiceee | medicalnewstoday ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម