នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន នៅ​ពេល​ស្រាប់​តែ​មិត្ត​ជិតស្និទ្ធ Crush លើ​អ្នក​ណា​ម្នាក់

  • 2019-08-21 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​ជិតស្និទ្ធ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ជាង​គេ ហើយ​ក៏​ជា​អ្នក​ដែល​តែង​នាំ​រឿង​ឲ្យ​អ្នក​ច្រើន​ជាង​គេ​ដូច​គ្នា។ តែ​បើ​នាង​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​នរណា​ម្នាក់ នោះ​រឿង​នឹង​កាន់​តែ​មាន​ច្រើន និង​ស្មុគស្មាញ​ជាង​មុន​ឆ្ងាយ​ណាស់។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ដែល​អ្នក​នឹង​ជួប​ប្រទះ​បើ​សុខ​ៗ​ថ្ងៃ​មួយ មិត្ត​យើង​លួច​ស្រលាញ់​នរណា​ម្នាក់។

១. អ្នក​នឹង​ត្រូវ​បះ​សក់ លស់​ព្រលឹង​រាល់​ពេល​ដែល​នាង​ប្រទះ​ឃើញ​អ្នក​ដែល​នាង​លួច​ស្រលាញ់​ដើរ​កាត់ ឬ​គ្រាន់​តែ​គេ​ក្រឡេក​ចុង​ភ្នែក​ប៉ះ​នាង​ប៉ុណ្ណោះ។ ​ ២. មនុស្ស​ម្នាក់​ដែល​មហា​គម្រិះ​ដូច​ជា​នាង ស្រាប់​តែ​ហ៊ាន​ចាយ​លុយ​ទូលាយ ដោយ​ហ៊ាន​យក​លុយ​ទៅ​ស៊ក​អ្នក​ដទៃ ដើម្បី​គ្រាន់​តែ​ដឹង​ព័ត៌មាន​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់។ ​

៣. មនុស្ស​ដែល​មិន​សូវ​មាន​ភាព​ច្នៃ​ប្រឌិត​ដូច​ជា​មិត្ត​យើង​ស្រាប់​តែ​ចេះ​គិត​វែង​ឆ្ងាយ​គួរ​ឲ្យ​ចម្លែក។ ដោយ​គ្រាន់​តែ​ឃើញ​គេ​ឆ្លើយ​តប​សារ​វិញ ក៏​ស្រាប់​តែ​គិត​ដល់​ថ្ងៃ​រៀបការ​ជាមួយ crush ហើយ​ថែម​ទាំង​រក​នឹក​ឈ្មោះ​កូន​ជាមួយ​គេ​ទៀត​ផង។

៤. មាន​អារម្មណ៍​មួយ​ថា យើង​លែង​ជា​ជម្រើស​ទី​១​របស់​នាង​ទៀត​ហើយ ព្រោះ​ពេល​ណា​ក៏​នាង​គិត​ដល់​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់ ដល់​ថ្នាក់​យើង​និយាយ​អ្វី វា​មិន​ស្ដាប់​លឺ​ផង។

៥. មាន​អារម្មណ៍​តូច​ចិត្ត​ម្ដងម្កាល នៅ​ពេល​ស្រាប់​តែ​ត្រូវ​បុរស​ចម្លែក​មុខ​ម្នាក់​មក​ឆក់​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ទៅ​បាត់ ទាំង​ដែល​កាល​ពី​មុន ​វា​មាន​តែ​យើង​សោះ។

៦. ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ម្យ៉ាង​នៅ​ពេល​ឃើញ​មិត្ត​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហើយ​នឹង​មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​ត្រូវ crush មិន​រវល់​ជាមួយ ឬ​ត្រូវ​គេ​ធ្វើ​បាប​ជាដើម។ ព្រោះ​យ៉ាង​ណា​នាង​ក៏​ជា​មិត្ត​ជិតស្និទ្ធ​របស់​យើង៕

ចុចអាន៖ ​​ ស្រលាញ់​គ្នា​មែន​ពិត​ ចាំ​បាច់​ប្រកូកប្រកាស​ធ្វើអី ពី​រនាក់​យល់​គ្នា​គឺ​គ្រប់​គ្រាន់​ហើយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel