៤ វិធីងាយៗ ជួយឲ្យក្រចកដុះស្អាតរឹងមាំ មានសុខភាពល្អ

  • 2019-08-20 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ មិន​មែន​ត្រឹម​​និយម​​លេង​តែ​​ម៉ូដ​សម្លៀក​បំពាក់​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ក្រចក​ដៃ ក៏​ផ្លាស់​ប្តូរ​​ពណ៌​ឬ​ម៉ូដ​ផ្សេងៗ​ជា​ញឹក​ញាប់។ សារធាតុគីមី​​ក្នុង​ថ្នាំ​ក្រចក ជា​ហេតុ​បណ្តាល​ឲ្យ​ក្រចក​ប្រែ​​ក្លាយ​ជា​លឿង ស្លេក ឆាប់​ផុយ​បាក់​មិន​​រឹង​មាំ។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​​​វេសាយ "កញ្ញា”​ សូម​បង្ហាញ​ពី​វិធី​ងាយៗ ដើម្បី​ជួយ​ការពារ​និង​ធ្វើ​ឲ្យ​ក្រចក​ស្អាត​​ មាន​សុខភាព​ល្អ​ឡើង​វិញ​។

១. ត្រាំ​ទឹក​ក្រូច​ឆ្មារ

ដំបូង​គ្រាន់​តែ​ច្របាច់​យក​ទឹក​ក្រូច​ឆ្មារ​ស្រស់ ដាក់​ចូល​ក្នុង​ចាន​ចង្កឹះ ហើយ​យក​​ក្រចក​ទៅ​ត្រាំ ឲ្យ​បាន​​ប្រហែល​១០​នាទី ចាំ​លាង​ទឹក​ចេញ។ មិន​ត្រូវ​ត្រាំ​យូរ​ពេក​ទេ​ ព្រោះ​ក្នុង​ទឹក​ក្រូច​ឆ្មារ​សម្បូរ​ជាតិ​អាស៊ីដ។ បន្ទាប់​មក​ត្រូវ​លាប​ឡេ ឬ​គ្រីម​សម្រាប់​លាប​ប្រអប់​ដៃ ដើម្បី​ជួយ​ឲ្យ​ស្បែក​ដៃ​ទន់​មាន​សំណើម។ វិធី​នេះ អាច​ធ្វើ​ឲ្យ​ក្រចក​ដុះ​បាន​ល្អ និង​ការពារ​រឹង​មាំ។

២. ប្រេង​ដូង

អ្នក​អាច​ប្រើ​ប្រេង​ដូង​​លាប​​ម៉ាស្សា​​ថ្នម​ៗ​​ទាំង​លើ​ប្រអប់​ដៃ​និង​ក្រចក​ដៃ។ ប្រេង​​​ដូង អាច​ជួយ​ឲ្យ​ក្រចក​រឹង ជម្រុះ​កោសិកា​ចាស់​ៗ ជាពិសេស​ស្បែក​ដែក​រឹង​ៗ​នៅ​ជុំវិញ​ក្រចក។

៣. ប៉េងប៉ោះ

​ធ្វើ​ជា​ម្ហូប​ក៏​បាន ថែម​ទាំង​អាច​ជួយ​ថែរក្សា​ក្រចក​ទៀត ព្រោះ​ក្នុង​ផ្លែ​ប៉េង​ប៉ោះ មាន​វីតាមីន A វីតាមីន C និង​បាយអូទីន (biotin) ធ្វើ​ឲ្យ​ក្រចក​រឹង​។ វិធី​ងាយ​ៗ​គ្រាន់​តែ​យក​ទឹក​ប៉េង​ប៉ោះ​ទៅ​លាយ​ជាមួយ​ប្រេង​អូលីវ ហើយ​ដាក់​​ត្រាំ​​ក្រចក​ឲ្យ​បាន​ប្រហែល​១០​នាទី ទើប​លាង​ទឹក​ចេញ​ជា​ការ​ស្រេច​។

៤. ស្រាបៀ

មិន​មែន​យក​ទៅ​ផឹក​ទេ​ណា កុំ​ច្រឡំ។ ដើម្បី​ធ្វើ​ឲ្យ​ក្រចក​រឹង​ស្អាត ត្រូវ​ចាក់​ស្រា​បៀ​​ប្រមាណ​កន្លះ​កូន​ចាន​ចង្កិះ ដាក់​ប្រេង​អូលីវ​ចូល​បន្តិច បន្ថែម​ទឹក​ខ្មេះ​បន្តិច ហើយ​ត្រាំ​ក្រចក​ពី​១០-១៥​ នាទី ទើប​លាង​ទឹក​ចេញ​។ គួរ​ធ្វើ​ឲ្យ​បាន១-២ដង​ ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត។

ចុចអានបន្ត៖ អាថ៌កំបាំង​ពិសេស​ធ្វើ​ឲ្យ​ចិញ្ចើម​ដុះ​ក្រាស់​​ដូច​ធម្មជាតិ​ពី​ខ្ទឹម​ក្រហម​និង​ខ្ញី

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម