អាថ៌កំបាំងពិសេសធ្វើឲ្យចិញ្ចើមដុះក្រាស់ដូចធម្មជាតិពីខ្ទឹមក្រហមនិងខ្ញី
- 2019-08-19 10:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងពិសេសធ្វើឲ្យចិញ្ចើមដុះក្រាស់ដូចធម្មជាតិពីខ្ទឹមក្រហមនិងខ្ញី
មិនចាំបាច់ទាល់តែប្រើគ្រឿងសម្អាងថ្លៃៗ ឬចំណាយពេលរាប់ម៉ោងទៅធ្វើចិញ្ចើមទេ។ រូបមន្តងាយៗពីខ្ញីនិងខ្ទឹមក្រហមអាចជួយឲ្យស្រីៗមានចិញ្ចើមស្រស់ស្អាតដូចប្រាថ្នាបាន។
ខ្ញីជួយឲ្យចិញ្ចើមស្អាត
ខ្ញីមានរសជាតិហឹរដែលជួយធ្វើចរាចរដល់ឈាម និងសម្អាតស្បែក ដែលជួយឲ្យគល់រោមស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អ។ក្រៅពីយកមកធ្វើគ្រឿងផ្សំសម្រាប់ធ្វើម្ហូប និងសម្រកទម្ងន់ វាជួយឲ្យចិញ្ចើមដុះលឿនជាងមុន ក្រាស់ ហើយល្អជាងការប្រើថ្នាំផ្សេងៗ។
របៀបធ្វើ
ត្រូវលាងខ្ញីឲ្យស្អាត ហាន់ជាបន្ទះស្ដើងៗ ហើយយកវាមកជូតនៅលើចិញ្ចើម ជូតវាទៅមកៗប្រហែលជា ២នាទី ហើយទុកចោលមួយយប់។
ខ្ទឹមក្រហម និងទឹកឃ្មុំជួយឲ្យចិញ្ចើមមានពណ៌ខ្មៅនិងរឹងមាំល្អ
គ្រឿងផ្សំសម្រាប់ធ្វើមាន ខ្ទឹមក្រហម ១ ចម្រៀក ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ ម៉ាស៊ីនកិន កន្ត្រង ចាននិងស្លាបព្រា។
វិធីធ្វើ
ចិតខ្ទឹមក្រហម ហើយលាងឲ្យស្អាត ដាក់ចូលក្នុងម៉ាស៊ីនកិនឲ្យម៉ដ្ឋ បន្ទាប់មកប្រើកន្ត្រងត្រងយកតែទឹករបស់វាដាក់ក្នុងចាន ហើយចាក់ទឹកឃ្មុំចូល។
យកប្រើស្លាបព្រាកូរវាឲ្យចូលគ្នាជាល្បាយតែមួយ។ មុននឹងប្រើ អ្នកគួរតែលាងសម្អាតត្រង់តំបន់ភ្នែកជាមួយទឹកក្ដៅឧណ្ហៗដើម្បីពង្រីករន្ធរោមជាមុនសិន។
ប្រើកន្សែងពោះគោស្ងួតដើម្បីជូតទឹកចេញ បន្ទាប់មកប្រើសំឡីជ្រលក់ចូលក្នុងល្បាយដែលលាយហើយយកមកជូតលើចិញ្ចើមពីក្រោមឡើងលើ ហើយទុកវាចោលមួយយប់ ព្រឹកឡើងត្រូវលាងសម្អាតជាមួយទឹកត្រជាក់។
អនុវត្តវិធីនេះ ៣ដងក្នុង១សប្ដាហ៍ រយៈពេល២សប្តាហ៍ អ្នកនឹងឃើញរោមចិញ្ចើមរបស់អ្នកវែង ហើយក្រាស់ជាងមុន៕
ចុចអាន៖ ចង់បានភ្នែកស្អាតទាំងលើទាំងក្រោម លែងពិបាកទៀតហើយ