៨ គន្លឹះជួយឲ្យកាត់បន្ថយការឈឺចាប់ ពេលបករោមក្លៀក
- 2019-08-20 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ គន្លឹះជួយឲ្យកាត់បន្ថយការឈឺចាប់ ពេលបករោមក្លៀក
ការបករោម គឺជាវិធីមួយដែលស្ត្រីជ្រើសរើសមកកម្ចាត់រោមក្លៀក តែវិធីនេះមានការឈឺចាប់ខ្លាំង។ ដូចនេះ កញ្ញា សូមបង្ហាញពីវិធីងាយៗដើម្បីជួយកាត់បន្ថយភាពឈឺចាប់ ពេលបករោមក្លៀកនេះ៖
១.មិនបកពេលមករដូវ៖ ការមកខែធ្វើឲ្យយើងឈឺចាប់ផ្នែកខ្លះៗនៅក្នុងខ្លួន ដូចនេះមិនគួរបករោមក្លៀកនៅពេលនេះទេ ព្រោះវានឹងធ្វើឲ្យយើងមានអារម្មណ៍ថា រឹតតែឈឺចាប់ខ្លាំងទៀត។
**២.បន្ទាប់ពីងូតទឹករួច**៖ យើងគួរសាកល្បងងូតទឹកក្ដៅឧណ្ណៗសិន ពេលជូតខ្លួនស្ងួតចាំបក ព្រោះរោមមានសភាពទន់ជាងមុន ហើយរន្ធញើសក៏បើកចំហបន្តិចផងដែរ។
៣.សំលៀកបំពាក់រលុង៖ ពេលដកបករោមក្លៀកមិនគួរស្លៀកសំលៀកបំពាក់តឹងៗឡើយ ព្រោះវាអាចធ្វើឲ្យសាច់ណែន និងឈឺចាប់ខ្លាំង។ តែគួរជ្រើសរើសខោអាវណាដែលធ្វើពីកប្បាស និងរលុង ទើបស្បែកមិនរងសម្ពាធផ្ទួនៗ។
៤.បកបញ្ច្រាស៖ ការបកបញ្ច្រាសធ្វើឲ្យយើងឈឺចាប់បន្តិចបន្តួច និងក្នុងរយៈពេលខ្លីប៉ុណ្ណ៖
៥.ដកដង្ហើមខ្លីៗ៖ ការដកដង្ហើមខ្លីៗ និងរហ័សជួយយើងគ្រប់គ្រងការឈឺចាប់។
៦.មិនមានជាតិកាហ្វេ ឬអាល់កុល៖ ជៀសវាងការទទួលទានកាហ្វេ ឬភេសជ្ជៈណាដែលមានជាតិអាល់កុលមុនបក។ ព្រោះជាតិកាហ្វេអ៊ីន និងអាល់កុលអាចធ្វើឲ្យស្បែកមានភាពប្រែប្រួល។
៧.ចាំវែងបន្តិចចាំបក៖ ទុកឲ្យរោមលូតលាស់បានវែងបន្តិចចាំបក។ ព្រោះស្បែកក្លៀកយើងមិនឧស្សាហ៍ឈឺចាប់ ដូចមួយសប្ដាហ៍បកម្ដងឡើយ។
៨.យំ៖ នៅពេលយើងឈឺគួរតែយំ ព្រោះការយំអាចបន្លំភាពឈឺចាប់បានមួយគ្រា៕
ចុចអាន៖សារព្រមានដល់ស្រីៗ បើមិនចង់ស្លាប់ដោយសារមហារីក គួរឈប់ដករោម...