សារ​ព្រមាន​ដល់​ស្រី​ៗ បើ​មិន​ចង់​ស្លាប់​ដោយសារ​មហារីក គួរ​ឈប់​ដក​រោម...

  • 2017-07-03 02:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដក​រោម​ក្លៀក​ដោយ​ប្រើ​ចន្ទៀស ស្ត្រី​ទុក​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ តែ​នោះ​ជា​ភាព​ខុស​ឆ្គង​ទៅ​វិញ​ទេ។ ដូចនេះ​បើ​មិន​ចង់​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ស្បែក​ទេ គួរ​ឈប់​ធ្វើ​ដក​រោម​ក្លៀក​ដោយ​ចន្ទៀស​ភ្លាម ព្រោះ៖

១.ឈឺចាប់

ការ​ប្រើ​ចន្ទៀស​ដែក​សម្រាប់​ដក​រោម​ក្លៀក គឺ​ទម្លាប់​ទូទៅ​សម្រាប់​មិត្ត​នារី​ភាគច្រើន។ ប៉ុន្តែ​ទម្លាប់​នេះ​មាន​ផល​អវិជ្ជមាន​ខ្លាំង​ចំពោះ​ស្បែក​ក្លៀក ព្រោះ​វា​អាច​បណ្ដាល​ដាច់​រលាត់​ស្បែក​រហូត​ដល់​ហូរ​ឈាម និង​កកើត​ជា​ពពួក​បាក់តេរី​ផ្សេង​ៗ។

រូបតំណាង

**២.ក្លិន​កើន​ឡើង**

អ្នក​ដែល​និយម​ដក​រោម​ក្លៀក​ដោយ​ប្រើ​ចន្ទៀស​នេះ រឹតតែ​ធ្វើ​ឲ្យ​ក្លៀក​បែកញើស និង​ក្លិន​កាន់តែ​ខ្លាំង។ ព្រោះ​រន្ធញើស​ក្រោម​ដៃ​នេះ​នឹង​រីក​ធំ ហើយ​ភាយ​ក្លិន​កាន់តែ​ច្រើន។ ក្រៅពី​នេះ​វា​ក៏​គ្មាន​អនាម័យ និង​មាន​ធូលី ឬ​បាក់តេរី​បញ្ចូល​ទៅ​ក្រោម​ក្លៀក​ទៀត​ផង។

៣.ធ្វើឲ្យ​ក្លៀក​រលាក

ក្រៅ​ពី​ធ្វើឲ្យ​មាន​ក្លិន ការ​ដក​រោម​ក្លៀក​ដោយ​ចន្ទៀស​ អាច​បណ្ដាល​ឲ្យ​ក្លៀក​ក្រហម,រលាក និង​មាន​ដុំ​សាច់​ពក​តូច​ៗ ដែល​ងាយ​ឲ្យ​បាក់តេរី​កកើត។ មិន​តែ​ប៉ុណ្ណោះ​វា​នឹង​ធ្វើឲ្យ​ក្លៀក​កាន់តែ​ខ្មៅ ហើយ​រោម​ក្លៀក​ឆាប់​ដុះ​ចេញ​មក និង​មាន​សភាព​​រឹង​ទៀត​ផង។

៤.មាន​ផ្ទុក​វីរុស​មហារីក

ការ​ស្រាវជ្រាវ​មួយ​បាន​ចង្អុល​បង្ហាញ​ថា​ការ​ប្រើ​ចន្ទៀស​ដក​រោម​ក្លៀក អាច​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។ ពី​ព្រោះ​ការ​វា​សម្បូរ​មេរោគ ហើយ​ស្បែក​ក្រោម​ក្លៀក​មាន​ភាព​ស្ដើង ងាយ​រងគ្រោះថ្នាក់​ដល់​សុខភាព។ ណា​មួយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុដន​ដែរ ព្រោះ​វា​នៅ​ក្បែរ​គ្នា៕

រូបតំណាង

ចុចអាន៖ស្រី​ៗ​បើ​មិន​អាច​ឈប់​ធ្វើ​រឿង​ទាំង ៤ យ៉ាង​នេះ​ទេ មុខ​មិន​អស់​មុន​ជា​ដាច់ខាត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី