៥ វិធី​ថែ​ទាំ​ស្បែក​មុខ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាថ្មី បើ​​​មុខ​អ្នក​​កំពុង​មាន​ជាតិ​ខ្លាញ់​​​

  • 2019-08-20 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​មុខ​មាន​ជាតិ​ខ្លាញ់ ពិត​ជា​ធ្វើ​ឲ្យ​ទើស​ទាល់​ដល់​អារម្មណ៍​របស់​មនុស្ស​ស្រី​ណាស់។ វា​ជា​មេ​រំខាន​ទៅ​ដល់​មនុស្ស​ស្រី​ស្ទើរ​គ្រប់​យ៉ាង​ជា​ពិសេស​ទាក់​ទង​នឹង​ការ​ផាត់​មុខ​។ ប៉ុន្តែ​កុំ​បារម្ភ​ទៀត​អី! បញ្ហា​នេះ អាច​ដោះ​ស្រាយ​បាន​ដោយ​គ្រាន់​តែ​អ្នក​សាក​ល្បង​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ​ជា​ប្រចាំ នោះ​ផ្ទៃ​មុខ​អ្នក​នឹង​លែង​មាន​បញ្ហា​ជាតិ​ខ្លាញ់ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​សាច់​មុខ​ម៉ត់​រលោង​និង​មាន​សំណើម​ដ៏​គូរ​ឲ្យ​ទាក់ទាញ​ទៀត​ផង​៖

១ ត្រូវ​ថែរក្សា​ស្បែក​មុខ​ឲ្យ​ស្អាត​ជា​និច្ច

ការ​លាង​សម្អាត​ស្បែក​មុខ​ឲ្យ​បាន​ស្អាត​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​កម្ចាត់​ធូលី​តូច​ៗ​ដែល​មាន​ជាប់​លើ​ផ្ទៃ​មុខ​ចេញ ដោយ​សារ​ភាគល្អិត​ទាំងនោះ​ជា​មេ​រោគ​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក។

ដូច្នេះ យើង​ត្រូវ​លាង​រាល់​ពេល​ព្រឹក​និង​ពេល​ល្ងាច​។ ប៉ុន្តែ​មិន​ត្រូវ​សម្អាត​ញឹក​ញាប់​ពេក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​មុខ​អ្នក​ស្ងួត។ កុំ​ប្រើ​ផលិត​ផល​តុប​តែង​ខ្លូន​ដែល​ផ្តោត​ទៅ​លើ​ការ​ផ្តល់​សំណើម​ដល់​ស្បែក​មួយ​មុខ​ពេក។

២ ដុស​សម្អាត​ស្បែក​មុខ​យក​ជាតិ​កខ្វក់​ចេញ​​​​

​ស្បែក​មុខ​មាន​ជាតិ​ខ្លាញ់​មាន​បណ្ដុំ​នៃ​មេរោគ​និង​ភាព​កខ្វក់ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស ទើប​បណ្ដាល​ឲ្យ​កើតមុន។ ដូច្នេះ គូរ​ជ្រើស​រើស​យក​ផលិត​ផល​ណា​ដែល​ជួយ​លាង​សម្អាត​ជាតិ​ខ្លាញ់។ បន្ថែម​ពី​នេះ ត្រូវ​សម្អាត​ស្បែក​មុខ​ជាមួយ​ទឹក​ក្តៅ ឧ​ណ្ឌៗ​ដើម្បី​ឲ្យ​ស្បែក​បញ្ចេញ​ជាតិ​កខ្វក់​ចេញ។​ ម្យ៉ាងវិញទៀត អ្នក​គូរ​ទៅ​ព្យាបាល​បញ្ហា​មុខ​ជាតិ​ខ្លាញ់ ដើម្បី​ឆាប់​ទទួល​បាន​លទ្ធ​ផល។ ​

៣ ប្រើ​ម៉ាស​បិទ​មុខ​ដើម្បី​ស្រូប​យក​ជាតិ​ខ្លាញ់​ពី​ផ្ទៃ​មុខ

ការ​ប្រើ​ម៉ាស​បិទមុខ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​បាន​ អ្នក​គូរ​បិទ​មុន​ពេល​ចូល​គេង។ ត្រូវ​ប្រើ​ម៉ាស​ណា​ដែល​សម​ស្រប​នឹង​ស្បែក​មុខ​អ្នក​ ហើយ​ត្រូវ​ជៀស​វាង​ប្រើ​លើស​ពី ២ដង​ ក្នុង​មួយ​សប្ដាហ៍ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​អ្នក​ប្រែជា​ខ្សោះ​និង​ស្ងួត។

៤ ប្រើ​អា​ស៊ីត​អ៉ី​យ៉ា​លូ​រូនិច​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​

​​​​​​​​​អាស៊ីត​អ៉ី​យ៉ា​លូរូនិច​ មាន​នាទី​ជួយ​ចិញ្ចឹម​ស្បែក​មុខ​ឲ្យ​តឹងណែន។ វា​ជួយ​ឲ្យ​ស្បែក​ស្ងួត​ប្រែ​ជា​មាន​សំណើម។ បើ​ប្រើ​ជា​មួយ​មុខ​មាន​បញ្ហា​ជាតិ​ខ្លាញ់ វា​ជួយ​កម្ចាត់​ជាតិ​កខ្វក់​ចេញ​ពី​ស្បែក​មុខ និង​បំបាត់​មុខ​ខ្មៅ​ៗ​ចេញ​ពី​ផ្ទៃ​មុខ​អ្នក។

៥ ត្រូវ​ជៀស​វាង​ប្រើ​គ្រឿង Make Up មួយ​រយៈ​សិន

មុខ​មាន​ជាតិ​ខ្លាញ់​ងាយ​មាន​ប្រតិកម្ម​នឹង​ការ​ផាត់​មុខ​ណាស់។ ដើម្បី​ដោះ​ស្រាយ​បាន អ្នក​អាច​ប្រើ​ផលិត​ផល​ការពារ​ស្បែក​មុខ​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ជា​មុន​សិន។ បន្ទាប់​មក​អ្នក​អា​ច​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម ដោយ​លាប​ទុក​ក្នុង​រយៈពេល​១៥​ ឬ ២០​នាទី​ទុក​សិន​ មុន​នឹង​ផាត់​មុខ​​បន្ត។ ​​

ចុចអានបន្ត៖ឱស​ថ​ធម្មជាតិ ៥ យ៉ាង​នេះជួយ​ការពារ​ស្បែក​មុខ​ឲ្យ​ក្មេង​ជាង​វ័យ​ អ្នក​គួរ​សាង​ល្បង​ប្រើ​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម