ឱសថធម្មជាតិ ៥ យ៉ាងនេះជួយការពារស្បែកមុខឲ្យក្មេងជាងវ័យ អ្នកគួរសាងល្បងប្រើ
- 2019-08-13 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱសថធម្មជាតិ ៥ យ៉ាងនេះជួយការពារស្បែកមុខឲ្យក្មេងជាងវ័យ អ្នកគួរសាងល្បងប្រើ
ភាពជ្រៀវជ្រួញនៅលើស្បែកមុខ ជាកង្វល់យ៉ាងខ្លាំងសម្រាប់មនុស្សស្រី។ បើទោះបីជាអ្នកនៅក្មេង តែអ្នកប្រាកដទេថាស្បែកមុខអ្នកមិនចាស់ជាងវ័យ។ អីច៊ឹង បើយើងមិនប្រាកដ យើងត្រូវតែរកវិធីការពារជាមុន។ ឱសថប៉ុន្មានមុខខាងក្រោមនេះ អាចជួយអ្នកបាន វាគ្មានផ្ទុកគីមីហើយក៏មិនប៉ះពាល់ដល់ស្បែកមុខអ្នកនោះទេ ថែមទាំងជួយការពារសម្ផស្សអ្នកឲ្យក្មេងជាងវ័យទៀត។
១ រមៀត
រមៀត ត្រូវបានគេស្គាល់ថាគ្រឿងទេសធ្វើម្ហូបដ៏ល្បីនៅតំបន់អាស៊ីអាគ្នេយ៍។ រមៀតជារុក្ខជាតិដែលគេអាចយកមកលាបដើម្បីរក្សានិងការពារស្បែកបានយ៉ាងល្អឥតខ្ចោះ ដោយសារវាមានសារធាតុជួយប្រឆាំងបាក់តេរី ការពារការរលាកស្បែក។ រមៀត ជួយកាត់បន្ថយជំងឺផ្សេងៗជាច្រើនទៀត តួយ៉ាងវាជួយទប់ស្កាត់បញ្ហាស្បែកដែលបណ្ដាលមកពីជាលិកាស្បែក ហើយវាក៏ជួយការពារស្បែកឲ្យក្មេងជាងវ័យ។ វាក៏ជាឱសថរុក្ខជាតិយ៉ាងល្អមួយក្នុងចំណោមរុក្ខជាតិជួយការពារស្បែកឲ្យក្មេងជាងវ័យនិងប្រើបានគ្រប់វ័យ។
២ មើមយិនសិន
មើមយិនសិន ត្រូវបានគេស្គាល់ជាថ្នាំរុក្ខជាតិសម្រាប់ជួយថែរក្សាស្បែកមុខឲ្យក្មេងជាងវ័យយ៉ាងមានប្រសិទ្ធភាព។ វាជួយកាត់បន្ថយការឡើងសម្ពាធឈាម និង ភាពតានតឹង។ ជាងនេះទៅទៀត វាជួយធ្វើឲ្យស្បែកអ្នកភ្លឺថ្លា និង ធ្វើឲ្យសុខភាពស្បែកអ្នកកាន់តែល្អប្រសើរឡើង។ ជាពិសេស វាជួយធ្វើឲ្យរាងកាយអ្នករឹងមាំផងដែរ។
៣ ផ្លែ Bill Berry
ផ្លែ Bill Berry ជាបណ្ដុំឃ្លាំងការពារប្រឆាំងនឹងសារធាតុអុកស៊ីតកម្ម ជួយការពារស្បែកកុំឲ្យជ្រៀវជ្រួញ និងជួយបំបាត់ស្នាមអុចខ្មៅៗលើផ្ទៃមុខ។ វាមានផ្ទុកសារធាតុខូឡូជែន (collogen) ដែលធ្វើឲ្យរាងកាយរឹងមាំ សុខភាពល្អ និង ជួយបង្កើតកោសិកាថ្មីៗ។ ហើយក៏មានសារធាតុរ៉េដុកស៊ីនដែលជួយធ្វើឲ្យភ្នែកភ្លឺ និងបំបាត់ស្នាមជ្រួញនៅបរិវេណភ្នែក។
៤ រុក្ខជាតិហ្គីងកូ
វាជារុក្ខជាតិដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពារស្បែកឲ្យក្មេងជាងវ័យ ជាថ្នាំប៉ូវសម្រាប់សុខភាពស្បែក និង ជួយសម្រួលចរន្តឈាមឲ្យដំណើរការល្អ។ វាក៏ផ្ដល់អុកស៊ីសែនដែលទៅជួយផ្គត់ផ្គង់ដល់សុខភាពភ្នែក និង រាងកាយផងដែរ។
៥ ស្លឹកត្រចៀកក្រាញ់
ស្លឹកត្រចៀកក្រាញ់ ជួយការពារការរលាកស្បែកយ៉ាងមានប្រសិទ្ធភាព។ វាជួយកម្ចាត់កោសិកាចាស់ៗ និងជូយទប់ស្កាត់អារម្មណ៍តានតឹង។ ដូច្នេះហើយ ទើបស្លឹកត្រចៀកក្រាញ់ក្លាយជាថ្នាំប៉ូវមួយមុខទៀតដែលជួយធ្វើឲ្យស្បែកក្មេងជាងវ័យ។
ចុចអានបន្ត៖កំហុសឆ្គង ៦យ៉ាង អ្នកតែងតែធ្វើដោយមិនបានចាប់អារម្មណ៍ ពេលកំពុងងូតទឹក