អ្នកម្តាយអស្ចារ្យ កើតកូនភ្លោះម្តង ៤ នាក់ រហូតបានចូលក្នុងបញ្ចីបំបែកកំណត់ត្រាពិភពលោក

  • 2019-08-19 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ស្រី Kayla ដែល​មាន​អាយុ ៣២ ឆ្នាំ មក​ពី Salt Lake, សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​ស្រ្តី​ដំបូង​បង្អស់ នៅ​លើ​ពិភព​លោក ដែល​អាច​បង្កើត​​កូន​ដល់ទៅ​៤។ រឿង​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​ជាង​នេះ​ទៀត កាល​ពី​​២​ឆ្នាំ​មុន Kalyla ក៏​ធ្លាប់​មាន​កូន​ភ្លោះ​ ៣ ម្តង​រួច​ទៅ​ហើយ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ មាន​តែ​កូន​ប្រុស​២​នាក់ មាន​ឈ្មោះ​ថា Parker និង​ Grayson តែ​ប៉ុណ្ណោះ​ដែល​អាច​កើត​ចេញ​មក​ដោយ​សុវត្ថិភាព។ ចំណែក​ឯ កូន​ស្រី បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃ​បាត់​ទៅ​ហើយ។

យ៉ាង​ណា​ក្តី សម្រាប់​ការ​ពពោះ​តាម​បែប​ធម្ម​ជាតិ​លើក​នេះ Kayla និង​ស្វាមី ពិត​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​ក្រៃលែង ដោយ​សារ​ពួក​គេ​ទទួល​បាន​កូន​ភ្លោះ​ ៤​នាក់​ឯណោះ។

សំណាង​ល្អ​ខ្លាំង​ណាស់ ដែល​កូន​ភ្លោះ​ទាំង​៤ បាន​កើត​ចេញ​មក​ដោយ​សុវត្ថិភាព។ កូន​ភ្លោះ​គួរ​ឲ្យ​ស្រលាញ់​៤​រូប​នេះ មាន​ឈ្មោះ​ថា  Reese Jameson Oaklee និង​ Lincoln ។

ការ​សម្រាល​កូន​ភ្លោះ​ ដល់​ទៅ​៤​នាក់​ជា​គឺ​ករណី​កម្រ​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​​ម្តាយ Kayla ​អាច​ចូល​ទៅ​ក្នុង​បញ្ជី​កំណត់ត្រាពិភពលោក​៕

ចុចអានបន្ត៖ ស្ទើរមិនជឿនឹងភ្នែក HyunA បាក់សម្រស់ខ្លាំងទាំងពេលផាត់មុខនិងអត់ផាត់

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម