ស្ទើរមិនជឿនឹងភ្នែក HyunA បាក់សម្រស់ខ្លាំងទាំងពេលផាត់មុខនិងអត់ផាត់

  • 2019-08-14 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​អ្នក​គាំ​ទ្រ មើល​តារា​ចម្រៀង​កូរ៉េ​ស្រី HyunA សឹង​មិន​ស្គាល់ ពេល​​បាន​ឃើញ​នាង​​បង្ហោះ​រូប​ថត​មួយ​ចំនួន ដែល​ដើរ​​នៅ​តាម​ដង​ផ្លូវ។ រូប​ថត​ជា​ច្រើន​នៅ​ក្នុង​ Instagram ផ្ទាល់​ខ្លួន​របស់​នាង បាន​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​គាំ​ទ្រ កត់​សម្គាល់​ថា សម្រស់ HyunA ពិត​ជា​ផ្លាស់​ប្តូរ​ទាំង​ស្រុង។

ជាពិសេស នៅ​ពេល​អត់​តុប​តែង​ មើល​ទៅ​ហាក់​បី​ដូច​ជា​ស្លេក មិន​ស្រស់បស់​ទាល់​តែ​សោះ​។ មាន​មនុស្ស​ជា​ច្រើន​យល់​ថា​ នាង​​ចាស់​ជាង​មុន​ឆ្ងាយ​ណាស់។

ចាប់​តាំង​ពី​នាង​បាន​ទាក់​ទង​ជាមួយ E'Dawn និង​ចាក​ចេញ​ពី​ផលិតកម្ម Cube ម្ចាស់​បទ “Change” បាន​ប្រែប្រួល​យ៉ាង​ខ្លាំង​។ ចំណែក​ឯ អ្នក​គាំ​ទ្រ ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​​សម្រស់​របស់​តារា​ចម្រៀង​កូរ៉េ​រូប​នេះ​ផង​ដែរ។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ HyunA បាន​ធ្វើ​ការ​កែ​សម្ផស្ស ដោយ​ចាក់​បបូរ​មាត់​ឲ្យ​ក្រាស់​ជាង​មុន។ ខំ​កែកុន​យ៉ាង​ណា​​ក៏​ដោយ អ្នក​គាំ​ទ្រ​ភាគ​ច្រើន​​ ពិត​ជា​ស្តាយ​សម្រស់​​​កាល​ពី​មុន របស់​តារា​ស្រី​វ័យ ២៧ឆ្នាំ​​នេះ​​ជា​ខ្លាំង​។ ពួក​គេ​យល់​ថា បបូរ​មាត់​ធំ​មិន​ស៊ី​គ្នា​ជាមួយ​ទម្រង់​មុខ​ជនជាតិ​កូរ៉េ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ឆ្អឹង​ថ្ពាល់​លេច​ចេញ​មក​ក្រៅ​។ និយាយ​ជា​រួម សម្រស់​ថ្មី​របស់​នាង​មើល​ទៅ​​មិន​ស័ក្តិសម​ និង​គ្មាន​លក្ខណៈ​ជា​ធម្មជាតិ​នោះ​ទេ។

ទើប​តែ​ថ្មី​ៗ​នេះ​ដែរ HyunA បាន​ទទួល​ពាក្យ​រិះគន់​ធ្ងន់ធ្ងរ​ ពី​អ្នក​លេង​បណ្តាញ​អ៊ីនធឺណែត​ ចំពោះ​ការ​ស្លៀក​ពាក់​បញ្ចេញ​សាច់​​សិចស៊ី​ហួសហេតុ ពេល​ច្រៀង​បទ Bubble Bop ក្នុង​ពិធី​លេង​បាញ់​ទឹក នៅ​ប្រទេស​កូរ៉េ។

​ដោយ​សារ​តែ​មាន​រឿង​អាស្រូវ​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ​ថា E'Dawn ច្រើន​ពេក នាង​ក៏​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​បណ្តេញ​ចេញ​តែ​ម្តង។ ទោះ​ជា​បែប​នេះ​ក្តី​​ HyunA នៅ​តែ​ព្យាយាម បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ ក្នុង​បណ្តាញ​សង្គម បន្ទាប់​ចាកចេញ​ពី​ក្រុមហ៊ុន។

លើស​ពី​នេះ​ទៅ​ទៀត អតីតសមាជិកក្រុម 4Minute ចាប់​ផ្តើម​ចូល​រួម​គ្រប់​ព្រឹត្តិការណ៍​តូច​ធំ​ទាំង​អស់​នៅ​ទី​សាធារណៈ ថែមទាំង​បង្ហាញ​មុខ​និង​ភាព​សិច​ស៊ី លើ​ទស្សនាវដ្ដី​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ទៀត​ផង៕ ​

ចុចអានបន្ត៖ PARK BOM ធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកជាមួយរូបរាងថ្មី នៅព្រលានយន្តហោះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម