៦ វិធី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទទួល​ស្គាល់ គោរព និង​ឲ្យ​តម្លៃ​អ្នក

  • 2019-08-16 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​មាន​ភាព​ជឿជាក់ ទៅ​ដល់​ណា​ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់​គ្នា ខាង​ក្រោម​នេះ​គឺ​ជា​តិចនិក​សម្រាប់​អ្នក។

១. តែង​ងើយ​ក្បាល​ខ្ពស់ ហ៊ាន​សំឡឹង​ចូល​ភ្នែក​អ្នក​ដទៃ

នេះ​គឺ​សញ្ញាដំបូង​បំផុត​របស់​មនុស្ស​ជឿជាក់។ ការ​ដែល​អ្នក​ហ៊ាន​ប្រឈម​មុខ​នឹង​អ្នក​ដទៃ ដោយ​មើល​ភ្នែក​ចំ មិន​ត្រឹម​តែ​អ្នក​ក្លាហាន​នោះ​ទេ ថែម​ទាំង​បញ្ជាក់​ថា​អ្នក​ជាមនុស្ស​ទៀត​ត្រង់​ផង​ដែរ។

រូបតំណាង

**២. ដើរ​ចេញ​ពី​មនុស្ស​ដែល​មើល​ងាយ​អ្នក**

មនុស្ស​ទាំង​នេះ​គឺ​ជា​ប្រភេទ​មនុស្ស​ទុក​មិន​ចំណេញ ដក​ចេញ​មិន​ខាត។ ទុក​ពួក​គេ​ឲ្យ​នៅ​ក្នុង​ជីវិត​បង្ករ​តែ​ភាព​រាំង​ស្ទះ និង​ធ្វើ​ឲ្យ​ភាព​ជឿជាក់​របស់​យើង​ធ្លាក់​ចុះ​តែ​ប៉ុណ្ណោះ។

៣. កុំ​រត់​តាម​​មនុស្ស​ឥត​ខ្ចោះ

ពួក​យើង​តែង​មាន​ទំនោរ​រត់​តាម​រត់​តាម​ភាព​ល្អ​ឥត​ខ្ចោះ ដោយ​ភ្លេច​គិត​ពី​សមត្ថភាព​ខ្លួន​ឯង។ ការ​ធ្វើ​ដូច​នេះ នាំ​ឲ្យ​តែ​ហត់​ខ្លួន តែ​បែរ​ជា​មិន​ទទួល​បាន​ផល​អ្វី​មក​វិញ។ នៅ​ពេល​យើង​រត់​តាម​មនុស្ស​ល្អ​ឥត​ខ្ចោះ វា​នឹង​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​យើង។

៤. ចងចាំ​អារម្មណ៍​អាក្រក់​ដែល​យើង​ធ្លាប់​ឆ្លង​កាត់

គេ​ថា​មិន​គួរ​ទុក​អារម្មណ៍​អវិជ្ជមាន​ក្នុង​ខ្លួន​ឡើយ ព្រោះ​វា​មិន​បាន​ការ។ យ៉ាងណាក៏ដោយ ចង​ចាំ​វា​ទុក​ក៏​មាន​ផល​ល្អ​ម្យ៉ាង​ដែរ ត្បិត​អារម្មណ៍​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​យើង​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ឈាន​ទៅ​ភាព​ជោគ័យ។ ឧទាហរណ៍ បើ Jack Ma មិន​ចង​ចាំ​អារម្មណ៍​កាល​ខ្លួន​នៅ​ក្រ​ទេ ម្ល៉េះ​គាត់​ក៏​គ្មាន​ថ្ងៃ​នេះ​​ដែរ។

៥. ជម្នះ​គំនិត​ចា់​គំរិល

គំនិត​ហួស​សម័យ​ដូច​ជា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​មិន​គួរ​យក​ទុក​ក្នុង​ខ្លួន​ឡើយ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​ដូច​ជា​កង្កែប​នៅ​ក្នុង​អណ្ដូង។ ត្រូវ​ជឿជាក់​លើ​អ្វី​ដែល​ស្រលាញ់ ទោះ​បី​ជា​គំនិត​អ្នក​ដទៃ​លើ​វា​មិន​មាន​ភាព​វិជ្ជមាន​ក៏​ដោយ។

រូបតំណាង

៦. ចេះ​ថែ​រក្សា​ខ្លួន​ឯង

ខណៈ​រូបសម្បត្តិ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ក្នុង​ការ​បង្កើន​ភាព​ជឿជាក់ តែ​វា​ដើរ​តួ​យ៉ាង​សំខាន់។ ការ​មាន​រូប​សម្បត្តិ​សមរម្យ ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ជឿជាក់​ពេល​ចេញ​ជួប​ដៃ​គូ​ជំនួញ ឬ​គ្រប់​បុគ្គល​ទាំង​អស់៕

ចុចអាន៖រឿង​មិន​បាន​ការ​ និង​ខ្ជះខ្ជាយ​ពេល​វេលាទាំង ៦​ដែល​អ្នក​មិន​គួរ​ឲ្យ​មាន​ក្នុង​ជីវិត​

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម