រឿងមិនបានការ និងខ្ជះខ្ជាយពេលវេលាទាំង ៦ដែលអ្នកមិនគួរឲ្យមានក្នុងជីវិត
- 2019-03-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងមិនបានការ និងខ្ជះខ្ជាយពេលវេលាទាំង ៦ដែលអ្នកមិនគួរឲ្យមានក្នុងជីវិត
ការពិតទៅជីវិតនេះស្រស់ស្អាត ឬអាប់អួរគឺអាស្រ័យទៅលើមនុស្សម្នាក់ៗទេ បើអ្នកមានទម្លាប់ មានការគិតល្អនោះជីវិតក៏ល្អទៅតាមនោះដែរ។ ផ្ទុយទៅវិញបើអ្នកចូលចិត្តគិតអីអាក្រក់ៗ ខ្ជះខ្ជាយពេលវេលាលើរឿងមិនបានការនោះ ជីវិតអ្នកក៏មិនស្រស់ថ្លា មិនសប្បាយចិត្តដូចគេដែរ ៖
១. និយាយអាក្រក់ពីគេ
គួរតែយកពេលនិយាយពីគេនោះមកគេងឲ្យស្កប់ស្កល់វិញល្អជាង ព្រោះការដែលនិយាយដើមគេគឺជារឿងដែលគេស្អប់បំផុត។ វាជារឿងដែលអត់ប្រយោជន៍ទាល់តែសោះ ហើយវាធ្វើឲ្យយើងកើតជាទម្លាប់មិនល្អ ព្រោះអ្នកដែលនិយាយពីគេគឺមានន័យថាចង់ឲ្យខ្លួនឯងល្អ។ មួយថ្ងៃៗខំរករឿង ខំនិយាយពីនេះពីនោះមិនឈប់ បែបនេះអ្នកដូចជាខ្ជះខ្ជាយពេលវេលាពេកហើយ។
**២. គិតនោះគិត តែមិនដែលធ្វើ**
មួយថ្ងៃៗដេកគិត ដេកគូរណាស់ តែមិនដែលបានធ្វើអីទេ។ មនុស្សបែបនេះគឺមិនអាចសម្រេចក្ដីប្រាថ្នាខ្លួនឡើយ ព្រោះមានតែក្ដីស្រមៃតែខ្វះការព្យាយាម ការអនុវត្ត។ បើជ្រុលជាគិតហើយអ្នកគួរតែធ្វើព្រោះបើមិនធ្វើផង គិតនាំឈឺក្បាល នាំពិបាកចិត្តធ្វើអី។
៣. ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ
ឃើញគេល្អជាងក៏ដេកកើតទុកថាហេតុអីខ្លួនមិនល្អដូចគេ ប៉ុន្តែមិនដែលគិតថាខ្លួនគួរធ្វើម៉េចឲ្យល្អដូចគេទេ។ អ្នកមិនគួរយកជីវិតខ្លួនឯងទៅធៀបនឹងអ្នកដទៃទេ ព្រោះមនុស្សម្នាក់ៗមានវាសនាផ្ទាល់ខ្លួន និងចំណុចល្អរៀងៗខ្លួន ដូច្នេះហើយគួរតែស្រឡាញ់អ្វីដែលយើងមាន។
៤.រង់ចាំមនុស្សម្នាក់ដែលមិនអាចនឹងលេចឡើង
ពេលវេលាសម្រាប់មនុស្សគឺសំខាន់ណាស់ បើសិនជាអ្នកប្រើពេលនោះរង់ចាំមនុស្សម្នាក់ដែលមិនអាចនឹងលេចរូបរាងមក វាពិតជាអត់ប្រយោជន៍ណាស់ ដូច្នេះអ្នកគួរតែប្រើពេលនោះឲ្យមានប្រយោជន៍បំផុត សម្រាប់ធ្វើរឿងអីដែលល្អៗវិញ។
៥. ប្រើពាក្យ«សុំទោស»
ពេលដែលអ្នកសុំទោសខ្លួនឯង គឺជាពេលដែលអ្នកចុះខ្សោយបំផុត អន់បំផុត ដូច្នេះមិនគួរតែងតែប្រើពាក្យនេះមកធ្វើឲ្យខ្លួនឯងអន់ ខ្លួនឯងខ្ជិលនោះទេ គួរតែប្រើពាក្យថា « មិនអីទេយើងនៅមានថ្ងៃស្អែកបន្តទៀត»។
៦. ពន្យារពេល
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងអូសបន្លាយពេលវេលាមិនឈប់ ថ្ងៃនេះចាំថ្ងៃនោះ មិនដែលធ្វើឲ្យទាន់ពេល។ ទម្លាប់នេះអាក្រក់ខ្លាំងណាស់ មិនត្រឹមតែធ្វើឲ្យអ្នកបរាជ័យទេ ថែមទាំងធ្វើឲ្យអ្នកជុំវិញមិនចង់រាប់អានទៀតផង។
បើកំពុងមានចំណុចខាងលើនេះ អ្នកគួរតែបញ្ឈប់ទៅព្រោះវាគ្មានបានជួយអីក្រៅពីធ្វើឲ្យអ្នកពិបាកចិត្តនោះទេ៕
ចុចអាន៖សាមញ្ញៗ! ជោគជ័យនឹងរត់មករកអ្នក បើចេះហ្វឹកហាត់បែបនេះនៅពេលយប់