តិចនិកទាំង ៤សម្រាប់អ្នកនៅលីវ ចង់សន្សំលុយមុនពេលរៀបការ
- 2019-08-16 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកទាំង ៤សម្រាប់អ្នកនៅលីវ ចង់សន្សំលុយមុនពេលរៀបការ
មុនពេលសម្រេចចិត្តរៀបការ ដៃគូទាំងសងខាងត្រូវប្រាកដថាមានស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុដូចគ្នា ព្រោះសម័យនេះមនុស្សភាគច្រើនមិនចង់ពឹងផ្អែកលើប្តីប្រពន្ធតែម្ខាងទៀតទេ។ អ៊ីចឹងសម្រាប់អ្នកដែលនៅលីវទាំងឡាយ គួរមានទម្លាប់សន្សំលុយមុនពេលរៀបការដូចម្តេចខ្លះ?
១. សន្សំសំចៃលើរបស់ប្រើប្រាស់៖ គួរសន្សំសំចៃលើរបស់ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដូចជាទឹក ភ្លើង ជាដើម។ វាជួយកាត់បន្ថយការចំណាយ ដូច្នេះអ្នកអាចសល់ថវិកាខ្លះដើម្បីសន្សំដែរ។
**២. ចេះធ្វើម្ហូប៖** កុំគិតថាវាចាស់កំរិលអី តែតិចនិកនេះអាចជួយអ្នកបានច្រើនណាស់។ ប្រសិនបើមិនចេះធ្វើម្ហូបញ៉ាំដោយខ្លួនឯង អ្នកនឹងត្រូវចំណាយលុយច្រើនទៅញ៉ាំនៅខាងក្រៅ។
៣. បែងចែកចំណូលនិងសន្សំ៖ គួរប៉ាន់ស្មានពីភាគរយនៃការចំណាយប្រចាំថ្ងៃ និងដាក់កម្រិតឲ្យខ្លួនឯងទៅតាមការប៉ាន់ស្មាននោះ ធ្វើយ៉ាងណាឲ្យសល់ប្រាក់ខ្លះក្រៅពីចំណូលដែលរកបាន។ មួយវិញទៀតត្រូវចាំថា មិនចាំបាច់មានប្រាក់ខែ ឬចំណូលច្រើនទើបចេះសន្សំទេ តែគួរចាប់ផ្តើមសន្សំពីពេលមានចំណូលតិចតួចទៅ។
៤. បញ្ឈប់ទម្លាប់ទិញរបស់អត់ប្រយោជន៍៖ នៅពេលដែលអ្នកមានគ្រួសារ ទម្លាប់នេះច្បាស់ជាមិនអាចប្រើការបានទៀតទេ ព្រោះអ្នកត្រូវចំណាយលើរបស់ដែលសំខាន់ច្រើនជាងនេះទៀត។ ដូច្នេះបើអាច គួរតែផ្តោតលើការចំណាយចំពោះរបស់ដែលត្រូវការបានហើយ៕
ចុចអាន៖៤ ចំណុចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ក្លាយជាថៅកែជោគជ័យក្នុងជំនួញ