៤ ចំណុចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ក្លាយជាថៅកែជោគជ័យក្នុងជំនួញ
- 2018-04-19 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ក្លាយជាថៅកែជោគជ័យក្នុងជំនួញ
អ្នកណាក៏ស្រមៃចង់រកលុយឲ្យបានច្រើនក្លាយជាអ្នកមានដែរ ដើម្បីនៅថ្ងៃក្រោយទៅរស់នៅមិនលំបាកទៀត ប៉ុន្តែមុននឹងឈោងចាប់ក្ដីស្រមៃនេះបាន អ្នកត្រូវឆ្លងកាត់ការលុតដំ នៅកន្លែងការងារជាមុនសិន។ ៤ ចំណុចខាងក្រោមនេះបង្ហាញថា អ្នកដែលធ្លាប់ធ្វើជាបុគ្គលិកគេ អនាគតនឹងក្លាយជាថៅកែជោគជ័យខ្លួនឯងបាន៖
១. ធ្វើការឲ្យគេដូចសាកល្បងមើលពីទំនោរចិត្តខ្លួនឯង
ធ្វើការឲ្យគេដូចកំពុងសាកល្បងនូវអ្វីដែលអ្នកចូលចិត្ត និងចង់ធ្វើ។ អ្នកអាចប្ដូរពីមួយកន្លែងទៅមួយកន្លែងទៀតដោយមិនខាតបង់ ដូចអ្នកប្ដូរមុខរបរនោះទេ។ ពេលអ្នកចាប់បានអាជីពដែលអ្នកស្រលាញ់ហើយ អ្នកធ្វើបានល្អ នោះបទពិសោធន៍ទាំងនោះ និងជួយអ្នកពេលអ្នកចេញធ្វើជំនួញខ្លួនឯង។
**២. មានបទពិសោធន៍ ដូចនេះហានិភ័យថយចុះ**
អ្នកបើកជំនួញក្រោយពេលធ្វើការឲ្យគេ មានហានិភ័យបរាជ័យតិចជាងអ្នកមិនដែលធ្វើការឲ្យគេ។ ដោយសារមានបទពិសោធន៍ពីការងារ និងការចេះស្វែងយល់ទីផ្សារ ទើបធ្វើឲ្យជោគជ័យក្នុងការធ្វើជំនួញ។
៣. អ្នកធ្វើការមានបណ្ដាញច្រើន
អ្នកធ្លាប់ធ្វើការ ធ្លាប់ប្រលូកចូលក្នុងសង្គម ទើបធ្វើឲ្យមានខ្សែរយៈច្រើន មិនចេះរីង និងទទួលបានព័ត៌មានច្រើនផងដែរ។ ដូច្នេះហើយពេលចេញធ្វើជំនួញតែងមានអ្នកជួយគាំទ្រ នៅពីក្រោយ។
៤. មានដើមទុន
អ្នកខ្លះមានគំនិតសន្សំលុយ និងមានគម្រោងច្បាស់លាស់សម្រាប់ជីវិត។ ពេលធ្វើការឲ្យគេចប់សល់លុយកាក់សមល្មមធ្វើដើមទុនរកស៊ី៕
ចុចអាន៖កុំទាន់សង្វាតដើរលេង ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើទាន់នៅវ័យខ្ទង់២០ឆ្នាំ