កុំភ្លេចប្រាប់ខ្លួនឯង ៧យ៉ាងនេះ នៅពេលអ្នកកាន់តែកើនអាយុ១ឆ្នាំទៀត
- 2019-08-14 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចប្រាប់ខ្លួនឯង ៧យ៉ាងនេះ នៅពេលអ្នកកាន់តែកើនអាយុ១ឆ្នាំទៀត
ចូលវ័យកាន់តែច្រើន អ្នកគួរដាស់តឿនខ្លួនឯងនូវរឿង៧យ៉ាងនេះកុំឲ្យស្ដាយក្រោយ។ ទាំងនេះប្រៀបដូចថាមពលវិជ្ជមាន និងការជំរុញទឹកចិត្តមួយសម្រាប់អ្នក។
១. ឈប់ចូលគេងយប់ជ្រៅទៀត
ដល់អាយុប៉ុណ្ណេះហើយ អ្នកគួរឈប់ចូលគេងយប់ជ្រៅទៀតទៅ ។ រាងកាយរបស់អ្នកឆាប់អស់កម្លាំងណាស់ មិនអាចស៊ូទ្រាំបានដូចមុនទៀតទេ។
២. កុំភ្លេចផឹកទឹកឲ្យបានច្រើន
ទឹកមិនត្រឹមជាធាតុសំខាន់ជួយមុខងាររាងកាយទេ តែក៏ជួយបន្សាបជាតិពុលនិងថែរក្សាស្បែកឲ្យមានសំណើមបានទៀត។ កុំភ្លេចផឹកទឹកយ៉ាងហោចមួយថ្ងៃ៨កែវ ឬ ២លីត្រ ដើម្បីទ្រទ្រង់រាងកាយ ទោះអ្នករវល់យ៉ាងណាក៏ដោយ។
៣. កុំភ្លេចថែសម្រស់
ធ្លាប់គេហៅថា "មីង" អត់ ទោះអាយុអ្នកមិនទាន់ចាស់ខ្លាំង? ប្រយ័ត្នណា ពេលមានប្តីតិចគេច្រឡំំស្មានតែប្អូនប្រុស។ ថែសម្រស់ឲ្យស្រស់ថ្លា មិនត្រឹមឲ្យឱកាសអ្នកដូចកើតម្ដងទៀតប៉ុណ្ណោះទេ តែក៏ជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អដែរ។ កុំភ្លេចទៅសាឡនឲ្យគេម៉ាស្សា ហូបអាហារសុខភាពរាល់ថ្ងៃ អាហារសម្បូរវីតាមីនC និងជីវជាតិផ្សេងៗទៀត។
៤. កុំភ្លេចស្រលាញ់ខ្លួនឯង
មនុស្សខ្លះរស់នៅដើម្បីស្រលាញ់អ្នកដទៃ ហើយភ្លេចស្រលាញ់ខ្លួនឯងទៅវិញ។ គួរស្រលាញ់ខ្លួនឯងឲ្យច្រើនៗ យកពេលវេលាសម្រាក ដកគម្លាតចេញពីសម្ពាធហើយស្ដាប់បេះដូងខ្លួនឯងថាចង់ធ្វើអ្វីម្ដង។ ជាយោបល់ អ្នកអាចរៀនសមាធិ ឬទៅស្ប៉ាដើម្បីបំបាត់ស្រេ្តស។
៤. កុំភ្លេចធ្វើអ្វីជាខ្លួនឯង
ដោយសារមជ្ឈដ្ឋានខាងក្រៅជះឥទ្ធិពល មានមនុស្សជាច្រើនលែងជាខ្លួនឯង។ ចុះអ្នក ធ្លាប់អ៊ីចឹងដែរទេ? កុំបាត់បង់ម្ចាស់ការ គួរតែរស់នៅជាខ្លួនឯង។ ជ្រើសផ្លូវដើរនូវអ្វីដែលអ្នកចង់ ហើយដឹងថាអ្នកចង់ធ្វើអ្វី កុំរស់នៅដើម្បីអ្នកដទៃ។
៥. កុំភ្លេចដើរកម្សាន្ត
ថ្វីដ្បិតអ្នកត្រូវប្រឹងរកលុយឲ្យបានច្រើន តែកុំភ្លេចឲ្យកាដូខ្លួនឯងនូវដំណើរកម្សាន្តយ៉ាងហោចណាស់ម្ដង ក្នុងមួយឆ្នាំ។ អ្នកត្រូវដើរមើលពិភពខាងក្រៅ ពេលនោះអ្នកច្បាស់ជាដឹងថាភាពស្រស់ស្អាតរបស់ពិភពលោកនេះ ពិតជាអស្ចារ្យណាស់។
៦. កុំភ្លេចអរគុណមនុស្សដែលផ្ដល់មេរៀនឲ្យអ្នក
មិនថាមេរៀនឈឺចាប់ ចំណេះដឹង បទពិសោធន៍ជីវិត ទាំងនេះសុទ្ធតែល្អសម្រាប់អ្នកនាពេលអនាគត។ កុំភ្លេចអរគុណពួកគេ ព្រោះបានជួយឲ្យអ្នកចេះថ្លឹងថ្លែងបានល្អជាងមុន។
៧. កុំភ្លេចរៀនទទួលស្គាល់ការពិត
ទទួលយកគ្រប់រឿងរ៉ាវដែលបានកើតឡើង មិនថារឿងអាក្រក់កាលពីអតីតកាល រឿងដែលកើតឡើងជុំវិញអ្នក។ ព្យាយាមតតាំងហើយជឿជាក់ថាអនាគត អ្នកច្បាស់ជាភ្លឺស្វាងមិនខាន៕
ចុចអាន៖ រៀនបើកចិត្តទទួលយក ព្រោះជីវិតត្រូវមានគ្រប់រសជាតិបែបនេះ