១០សញ្ញាសំខាន់​បញ្ជាក់​ថា​រាង​កាយ​អ្នក​កំពុង​តែ​មាន​ភាព​តាន​តឹង​ហើយ ត្រូវ​តាម​ដាន​ជាដាច់ខាត​

  • 2019-08-12 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព​យើង​ងាយ​នឹង​ប្រែប្រួល​ទៅ​តាម​ការ​ប្រែ​ប្រួល​នៃ​អាកាស​ធាតុ​។ ប៉ុន្តែ​បើ​មាន​អ្វី​មួយ​ចេះ​តែ​រំខាន​អារម្មណ៍​អ្នក​ស្ទើ​តែ​រាល់​ពេល អ្នក​ត្រូវ​តាម​ដាន​សុខភាព​អ្នក​ឲ្យ​ម៉ត់ចត់។ វា​ប្រហែល​ជា​ភាព​តាន​តឹង ហើយ​ភាព​តានតឹង​នេះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន។ អីចឹង បើ​អ្នកមាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ បញ្ជាក់​ថា​រាង​កាយ​កំពុង​មាន​បញ្ហា​ហើយ៖

១. ជំងឺ​សើ​ស្បែក​

​​​​​ជំងឺ​ផ្សិត​លើ​ស្បែក មុន​លើ​ស្បែក និង​ជំងឺ​សើ​ស្បែក​ផ្សេងៗ​ទៀត​អាច​បង្ក​ឲ្យ​អ្នក​មាន​ភាព​តាន​តឹង។ អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើការ​ស្រាវជ្រាវ​ក្នុង​ចំណោម​សិស្ស​និស្សិត​ជា​ច្រើន ហើយ​វា​បាន​បង្ហាញ​ថា​ពី​ទំនាក់ទំនង​រវាង​កម្រិត​ស្រ្តេ​ស​ចិត្តសាស្ត្រ​ខ្ពស់​និង​បញ្ហា​ស្បែក។ ក្នុង​នោះ ការ​ពិសោធន៍​នឹង​សត្វ​ក​ណ្តុរ​ក៏​មា​ន​លទ្ធផល​ដូចគ្នា។ ការ​ប្រឈម​នឹង​ភាព​តាន​តឹង​បណ្ដាល​ឲ្យ​ងាយ​នឹង​ឆ្លង​ជំងឺ​ស្បែក។

២. ទម្ងន់​ប្រែ​ប្រួល​ខុស​ប្រ​ក្រតី

​​​ពេល​អ្នក​ប្រឈម​​ភាព​ស្រ្តេស​ញឹក​ញាប់​ខ្លាំង​ពេក​ បណ្ដាល​ឲ្យ​មាន​កំណើន​នៃ​ការ​ផលិត​អរ​ម៉ូន​ស្តេ​រ៉ូអ៉ីត​ដែល​អរម៉ូន​នេះ​មាន​នាទី​ជួយ​ឲ្យ​មាន​ស្ថេរ​ភាព​ក្នុង​ការ​រំលាយអាហារ​ជាតិ​ខ្លាញ់ កា​បូន​អ៉ី​ដ្រាត និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ប្រសិនបើ​អ្នក​មាន​អរ​ម៉ូន​ច្រើន​ពេក​ក្នុង​រាងកាយ វា​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ចំណង់​អា​ហារ ​រាង​កាយ​អ្នក​ផលិត​អរម៉ូន​តេស្តូ​ស្តេរ៉ូន​កាន់​តែ​តិច ពេល​នោះ​រាង​កាយ​អ្នក​ក៏​ដុត​បំផ្លាញ​កាឡូរី​តិច​ជាង​មុន ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​ធាត់។ ប៉ុន្តែ​ពេល​ខ្លះ ភាព​តាន​តឹង​និង​ធុញ​ថប់​អារម្មណ៍​ក៏​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ខ្លាំង​ដែរ។

៣. ផ្ដាសាយ​ញឹកញាប់

​​​​​ប្រសិន​បើ​អ្នក​កំពុង​មាន​ភាព​តាន​តឹង​រ៉ាំង​រ៉ៃ នោះ​ប្រព័ន្ធ​ភាព​ស៉ាំ​ការ​ពារ​រាង​កាយ​អ្នក​ងាយ​ទទួល​រង​នូវ​អរម៉ូន​តេរ៉ូអ៊ីត​ដែល​បណ្ដាលឲ្យ​​រលាក​ធ្ងន់​ធ្ងរ ហើយ​រាង​កាយ​អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំំ​ងឺ​ផ្ដាស​សាយ។

៤. ជំងឺ​ក្រពះ​ពោះ​វៀន

​​​​​​មា​ន​​ភ័​ស្តុ​តាង​វិទ្យា​សា​ស្រ្ត​មាន​បង្ហាញ​ថា​ភាព​តាន​តឹង​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​ក្រពះ​​ពោះវៀន​អ្នក។ ពេល​ខ្លះ​ថ្នាំ​ក្រពះ​ពោះ​វៀន​មិន​អាច​ជួយ​អ្នក​បាន​នោះ​ទេ។ អ្នក​គូរ​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ចិត្ត​វិទ្យា អាច​នឹង​មាន​ប្រសិទ្ធភាព​ជាង ព្រោះ​វេជ្ជបណ្ឌិត​នឹង​កំណត់​ពី​មូល​ហេតុ​ភាព​តានតឹង​អ្នក​ដើម្បី​ធ្វើ​ការ​ព្យាបាល។

៥. ពិបាក​ផ្ដោត​អារម្មណ៍

អ្នក​ដែល​មាន​ភាព​តាន​តឹង​យូរ​ពេក ធ្វើ​ឲ្យ​អ្នក​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើ​អ្វី​មួយ។ ប្រសិនបើ​អ្នក​បាន​កំណត់សម្គាល់​ខ្លួន​ឯង​ថា​អ្នក​មាន​ភាព​ខុស​ប្រ​ក្រតី មិន​សូវ​ផ្ដោត​អារម្មណ៍​ដូច​ធម្មតា អ្នក​ត្រូវ​ឲ្យ​ពេល​សម្រាក​ឲ្យ​ខ្លួន​ឯង​ហើយ។ នេះ​អាច​បណ្ដាល​មក​ពី​ភាព​តាន​តឹង​ប្រ​សៃ​ប្រសាទ។

៦. ជ្រុះ​សក់

​​​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ភាព​តាន​តឹង​អាច​បណ្ដាល​ឲ្យ​អ្នក​ទំ​ពែក​ឬ​ជ្រុះ​សក់​អស់​តែ​ម្ដង។ ប្រ​សិន​បើ​សក់​អ្នក​ជ្រុះ​ខុស​ពី​ធម្មតា ហើយ​ប្រើ​វីតាមីន​អ្វី​ក៏​មិន​ត្រូវ នេះ​មក​ពី​ភាព​តាន​តឹង​អ្នក​ហើយ។

៧. ឈឺក្បាល

បញ្ហា​ឈឺក្បាល​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន។ ដូចជា ជំងឺ  osteochondrosis គេង​ខុស​កន្លែង សម្ពាធ​ឈាម​ទាប​ឬ​ខ្ពស់​ពេក រលាក​​ច្រមុះ មាន​ផ្ទៃពោះ និង​ជំ​ងឹ​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ភាព​តាន​តឹង​ក៏​បណ្ដាល​មក​ពី​អារម្មណ៍​ស្រ្តេស​ តួយ៉ាង​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​តែ​ផ្ទះ មិន​ចេញ​ក្រៅ​លំ​ហែ​កាយ​ជា​ដើម។ ​អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំ​បាត់​ឈឺក្បាល។ អ្វី​ដែល​សំខាន់​អ្នក​មិន​យក​រឿង​ឥត​ប្រយោជន៍​មក​គិត​ពេក​នោះ​ទេ​ គិត​រឿង​ល្អៗ អារម្មណ៍​អ្នក​ក៏​ល្អ​ប្រសើរ។

៨. គ្មាន​ចំណង់​ផ្លូវ​ភេទ

​​​​​នៅ​ពេល​អ្នក​មាន​អារម្មណ៍​តាន​តឹង ធុញ​ថប់​ពេក ធ្វើ​ឲ្យ​អ្នក​បាត់បង់​ចំណង់​ផ្លូវ​ភេទ។

៩. មាន​វិបត្តិ​ដំណេក

ភាព​តាន​តឹង ជា​មូល​ហេតុ​សំខាន់​ធ្វើ​ឲ្យ​អ្នក​មាន​វិបត្តិ​ដំណេក។ វា​ពិត​ជា​ស្ថាន​ភាព​ដ៏​ពិបា​ក​មួយ​សម្រាប់​អ្នក​ ព្រោះ​អ្នក​នឹង​មិន​អាច​បំពេញ​កិច្ចការ​បាន​ល្អនោះ​ទេ ប្រសិន​បើ​អ្នក​គេង​មិន​គ្រប់គ្រាន់ ឬ​គេង​មិន​លក់​សោះ។ ក្នុង​ករណី​ថ្នាំ​ងងុយ​គេង​លែង​ដំណើរ​ការ​ហើយ អ្នក​ត្រូវ​ប្រញាប់​ជួប​វេជ្ជបណ្ឌិត​ដើម្បី​ពិ​គ្រោះ​ជា​បន្ទាន់​។ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នក​អាច​រក​មូល​ហេតុ​នៃ​វិបត្តិ​ដំណេក​អ្នក​បាន​ ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាន់​​ពេលវេលា។

១០. ជំងឺ​សរ​សៃ​ឈាម​បេះដូង

ភាព​តាន​តឹង​ជះ​ឥទ្ធិពល​អាក្រក់​ណាស់​ដល់​ដំណើរ​ការ​បេះ​ដូង​អ្នក។ អ្នក​វិទ្យា​សាស្ត្រ​បង្ហាញ​ថា បញ្ហា​ស្រ្តេស​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​បេះដូង។

ចុចអានបន្ត៖ទម្លាប់​អាក្រក់​ៗ​ធ្វើឲ្យ​នារី​វ័យ​ក្រោម ៣០ ឆ្នាំ​មាន​ស្កូវ​ពេញ​ក្បាល ដូច​យាយ​អាយុ ៥០ ឆ្នាំ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម