ទម្លាប់​អាក្រក់​ៗ​ធ្វើឲ្យ​នារី​វ័យ​ក្រោម ៣០ ឆ្នាំ​មាន​ស្កូវ​ពេញ​ក្បាល ដូច​យាយ​អាយុ ៥០ ឆ្នាំ

  • 2019-08-09 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​សក់​ស្កូវ​ទាំង​ខ្លួន​នៅ​ក្មេង តាមពិត​មកពី​ខ្លួន​មាន​ទម្លាប់​មិន​ល្អ​ធ្វើ​រឿង​ទាំង​នេះ​សោះ។ ទម្លាប់​ទាំង​នោះ ៦ នេះ​សុទ្ធតែ​ជា​ដើមហេតុ​បណ្ដាល​ឲ្យ​ពណ៌​សក់​ប្រែប្រួល៖

១.ស្ត្រី​ដែល​មាន​ភាព​តានតឹង​ច្រើន

កាលណា​អ្នក​ជា​មនុស្ស​មាន​ភាព​តានតឹង​ច្រើន នោះ​វា​នឹង​សង្កត់​ធ្ងន់​នៅ​ខាង​មុខ​នៃ​ក្បាល​ធ្វើ​ឲ្យ​ចេះតែ​គិត​ច្រើន​មិន​ឈប់។ អ្នក​វិទ្យាសាស្ត្រ​បាន​ចាត់​ទុក​ថា​ស្រ្តេស​នេះ​ហើយ​គឺជា​ដើម​ហេតុ​ជះ​ឥទ្ធិពល​ដល់​ហ្សែន និង melanin ធ្វើ​ឲ្យ​សក់​មាន​ពណ៌​ធម្មជាតិ​ចាប់ផ្ដើម​ប្រែ​ទៅ​ជា​ស្កូវ។

រូបតំណាង

២.ជក់បារី

ការ​ជក់បារី​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​សួត​ប៉ុណ្ណោះ​ទេ តែ​វា​អាច​នាំ​អ្នក​ទៅ​កាន់​ផ្លូវ​ដែល​មិន​អាច​មាន​កូន​ទៀត​ផង ហើយ​នឹង​ធ្វើឲ្យ​សក់​ស្កូវ​ទាំង​ក្មេង​វ័យ​ដែរ។

៣.ញ៉ាំ​អាហារ​មិន​ល្អ

របប​អាហារ​របស់​អ្នក​ក៏​មាន​ឥទ្ធិពល​លើ​សក់​ផង​ដែរ។ ប្រសិនបើ​របប​អាហារ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​វា​អាច​បណ្តាល​ឲ្យ​សក់​ពណ៌​ទៅ​ជា​ពណ៌​ស។

៤.ប្រើ​សាប៊ូ​កក់​សក់

សូម​ផ្លាស់ប្ដូរ​សាប៊ូ​ដែល​អ្នក​ប្រើ ប្រសិនបើ​វា​មាន​ភាព​ក្រហាយ​ស្បែក​ក្បាល​ខ្លាំង​បន្ទាប់ពី​កក់។ ព្រោះ​សាប៊ូ​កក់​សក់​ទាំង​នោះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សារធាតុ​គីមី​ដ៏​សាហាវ​ធ្វើឲ្យ​ខូច​សក់​ធម្មជាតិ និង​បណ្ដាល​ឲ្យ​ជា​ពណ៌​ប្រផេះ ឬ​ស្កូវ​តែម្ដង។

៥.ចូលចិត្ត​ប្រើ​ជែល និង​ស្ព្រៃយ៍

ជៀសវាង​ការ​ប្រើ ២ យ៉ាង​នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​សក់​ស្កូវ​មុន​អាយុ ព្រោះ​ទាំង​ជែល និង​ស្ព្រៃយ៍ សុទ្ធ​តែ​សម្បូរ​សារធាតុ​គីមី​ខ្លាំង​ៗ ដែល​ធ្វើឲ្យ​ម៉ាស​សក់​ត្រូវ​ផ្ទុក​នឹង​ជាតិពុល​ទាំង​អស់​នោះ។

រូបតំណាង

៦.សក់​ស្ងួត

បណ្ដាល​មក​ពី​ការ​ខ្វះ​ជាតិ​ប្រេង​​ដែល​ចេញ​មក​ពី​ដែល​ចេញ​ពី​សក់​បែប​ធម្មជាតិ ទើប​ធ្វើឲ្យ​សក់​ស្ងួត​និង​ខ្សោះ​ជាតិ​ទឹក។ កង្វះ​នៃ​សំណើម​ធម្មជាតិ​នេះ​បង្ក​ឡើង​ដោយ​សាប៊ូ​កក់សក់ និង​ម៉ាស៊ីន​ផ្លុំ មូល គាប​ជាដើម៕

ចុចអាន៖ ​​ [

ប្រភព៖ womansfeed ប្រែសម្រួល៖ ​ទ្រី រ៉ាវី