ចាប់​បាន​ប្រពន្ធ​ចូល​អូតែល​ជាមួយ​មិត្ត​ចាស់ នៅ​តែ​ចាញ់​ក្ដី ព្រោះ​ហេតុផល​នឹក​ស្មាន​មិន​ដល់

  • 2019-08-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​តាម​ដាន​ប្រពន្ធ​មួយ​រយៈ លោក Liu ក៏​ចាប់​បាន​ប្រពន្ធ​ចូល​សណ្ឋាគារ​ជាមួយ​លោក Shen ដែល​ជា​មិត្ត​ចាស់​របស់​ខ្លួន។

រឿង​ហេតុ​ដែល​នឹក​ស្មាន​មិន​ដល់​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង Tai Chung កោះ​តៃវ៉ាន់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ តាម​នោះ​ដែរ លោក Liu ព្រម​​ទាំ​ង​ប្រពន្ធ​បាន​រៀបការ​នឹង​គ្នា​ជិត​១០ឆ្នាំ​មក​ហើយ។ មួយ​រយៈ​ចុងក្រោយ​នេះ លោក​ព្រម​ទាំង​ប្រពន្ធ តែង​កើត​មាន​ជម្លោះ ឥត​ល្ហែ។

តាម​សង្កេតមើល ប្រពន្ធ​របស់​លោក​ នៅ​ពេល​នេះ​គឺ​ប្លែក​ខ្លាំង តាំង​ពី​ចរិត រហូត​ដល់​ការ​ធ្វើ​ខ្លួន។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ទ្រាំ​លែង​បាន​នោះ លោក​បាន​ឃើញ​វិក័យបត្រ​ចូល​សណ្ឋាគារ​របស់​ប្រពន្ធ​ទៀត​ផង។ អត់​ទ្រាំ​លែង​បាន នៅ​ចុង​ខែ​កក្កដា​មុន​នេះ លោក​បាន​សម្រេច​ចិត្ត​អត់​ធ្វើ​ការ​មួយ​ថ្ងៃ​ដើម្បី​តាមដាន​ភរិយា​របស់​ខ្លួន។ ដូច​លោក​គិត​មិន​ខុស នាង​បាន​ចូល​សណ្ឋាគារ​ជាមួយ​បុរស​ម្នាក់​ ពិត​មែន។ នៅ​ពេល​លោក​ទម្លុះ​ទ្វារ​ចូល​ទៅ ខាង​ប្រុស​បាន​ដោះ​ខោអាវ​រួច​ស្រេច​ទៀត​ផង។

ដោយ​ខឹង​ខ្លាំង​ពេក លោក​បាន​ប្ដឹង​ប្រពន្ធ ដើម្បី​ទារ​ថ្លៃ​ជំងឺ​ចិត្ត ក៏​ដូច​ជា​សុំ​លែងលះ។ តែ​​ពេល​នៅ​តុលាការ នាង​ជា​ប្រពន្ធ ព្រម​ទាំង​លោក Shen ដែល​ជាមិត្តចាស់​របស់​ប្ដី​ប្រពន្ធ​លោក​បាន​បដិសេធ​ទាំង​ស្រុង។ ដោយ​អ្នក​ទាំង​២​បាន​លើក​ឡើង​ថា ពួក​គេ​គ្រាន់តែ​ជាមិត្ត​ចាស់​នឹង​គ្នា ទើប​តែ​និយាយ​គ្នា​ឡើង​វិញ តាម​បណ្ដាញ​សង្គម ហើយ​ថ្ងៃ​ដែល​ចូល​អូតែល​នោះ គឺ​មក​ពី​ក្ដៅ​ពេក ទើ​បរក​កន្លែង​និយាយ​គ្នា។

ពាក់ព័ន្ធ​នឹង​រឿង ខាង​ប្រុស​ដោះ​ខោអាវ ពួក​គេ​បាន​យក​លេស​ថា ដោយ​សារ​តែ​ផឹក​ស្រា​ក្រហម ខ្លាច​ប្រឡាក់​ខោអាវ ក៏​ដោះ​ចេញ។

ដោយ​សារ​តែ បាន​ត្រឹម​ទម្លាយ​ទ្វារ​ចូល​ឃើញ​មិន​មាន​ស្លៀកពាក់ តែ​មិន​បាន​ប្រព្រឹត្ត​អ្វី​លើស​ពី​នេះ តុលាការ​មិន​អាច​កាត់​ក្ដី ឲ្យ​លោក Liu ឈ្នះ​បាន​ឡើយ។ ជា​លទ្ធផល លោក​អាច​ដាក់​ពាក្យ​លែងលះ​បាន បើ​ភាគី​ទាំង​សង​ខាង​ឯកភាព តែ​មិន​អាច​ទារ​ថ្លៃ​ជំងឺ​ចិត្ត​បាន​នោះ​ទេ៕

ចុចអាន៖ ​​ ក្មេង​ប្រុស​៥​ឆ្នាំ​ត្រូវ​ម៉ែ​ចុង​វ៉ៃ​ដល់​បែក​ប្រម៉ាត់​ស្លាប់ តែ​អ្នក​ផង​បែរ​ជា​ខឹងអ្នក​ផ្សេង​ទៅ​វិញ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម