ក្មេងប្រុស៥ឆ្នាំត្រូវម៉ែចុងវ៉ៃដល់បែកប្រម៉ាត់ស្លាប់ តែអ្នកផងបែរជាខឹងអ្នកផ្សេងទៅវិញ
- 2019-08-08 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុស៥ឆ្នាំត្រូវម៉ែចុងវ៉ៃដល់បែកប្រម៉ាត់ស្លាប់ តែអ្នកផងបែរជាខឹងអ្នកផ្សេងទៅវិញ
ហេតុការណ៍ម៉ែចុង វ៉ៃកូនរបស់ប្ដីរហូតដល់ស្លាប់បានកើតឡើងនៅខេត្ត Fujian ធ្វើឲ្យប្រជាជនក្នុងតំបន់អាណិត និងខឹងដល់គ្រួសារកាចសាហាវមួយនេះយ៉ាងខ្លាំង។
ព្រឹកថ្ងៃទី៤ ខែសីហាមុននេះ បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា កាលពីថ្ងៃទី២ មន្ទីរពេទ្យ Du Jin នៃខេត្ត Fujian បានទទួលសង្គ្រោះបន្ទាន់អ្នកជំងឺម្នាក់អាយុ៥ឆ្នាំ ដោយមានអាការៈរបួសគ្រប់ទីកន្លែងលើខ្លួន។ យ៉ាងណាក្ដី មិនទាន់ចូលបន្ទប់សង្គ្រោះផង ក្មេងប្រុសបានស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ប៉ូលិសបានធ្វើការសាកសួរភ្លាមៗ ពីរបួសដ៏ធ្ងន់នេះ។
តាមនោះដែរ ក្មេងប្រុសអភ័ព្វនេះមានឈ្មោះថា Xiao Kai (ឈ្មោះបានប្ដូរហើយ) អាយុ៥ឆ្នាំ រស់នៅសង្កាត់ Yue An ខេត្ត Fujian។ មូលហេតុដែលធ្វើឲ្យស្លាប់នោះគឺត្រូវម្ដាយចុងវ៉ៃបែកគ្រឿងក្នុង។ នារីខាងលើត្រូវបានប៉ូលិសចាប់ខ្លួនហើយ។
កាលពីពីរឆ្នាំមុន ឪពុកម្ដាយបង្កើតរបស់កូននេះ បានលែងលះគ្នា បន្ទាប់មកឪពុកគេក៏យកប្រពន្ធចុងម្នាក់ទៀត។ អ្នកជិតខាងបានឲ្យដឹងថា ម្ដាយចុងរូបនេះជាមនុស្សឆាប់ឆេវឆាវ តែងវ៉ៃកូនប្ដីរហូត។ នៅថ្ងៃកើតហេតុ ដូចសព្វមួយដងដែរ ក្រោយពេលកូននេះធ្វើកំហុសតិចតួច ម្ដាយចុងចិត្តកាចសាហាវនេះបានចាប់គេវ៉ៃ តែលើកនេះវៃខ្លាំងជាងមុន។ ដល់២ម៉ោងក្រោយ ស្រាប់តែកូនដកដង្ហើមមិនដល់គ្នា ទើបម៉ែចុងរូបនេះ យកកូនទៅពេទ្យ តែទើបដល់ពេទ្យ ក៏ស្លាប់បាត់ទៅ។
ទាក់ទងនឹងម៉ែបង្កើត នារីរូបនេះយំបណ្ដើរ និយាយបណ្ដើរថា នាងធ្លាប់ជួបម៉ែចុងនេះហើយ តែមិននឹកស្មានថា រូបសម្បត្តិ និងចិត្តគំនិតនាងខុសគ្នាបែបនេះសោះ។ យ៉ាងណាក្ដី អ្នកដែលប្រជាជនខឹងជាងគេនោះគឺ ឪពុកបង្កើតរបស់ក្មេងវ័យ៥ឆ្នាំនេះវិញទេ ព្រោះទោះបីជាដឹងថាប្រពន្ធក្រោយវ៉ៃធ្វើបាបកូនយ៉ាងនេះហើយ នៅតែឲ្យនៅជាមួយគ្នា ហើយទុកដល់វ៉ៃកូនខ្លួនឯងដល់ស្លាប់បែបនេះ៕
ចុចអានបន្ត៖ បែកបាក់អាពាហ៍ពិពាហ៍ ស្មានតែលិចលង់ខ្លួន មានណា Song Hye Kyo, Yang Mi ស្អាតលើសដើម