ក្មេង​ប្រុស​៥​ឆ្នាំ​ត្រូវ​ម៉ែ​ចុង​វ៉ៃ​ដល់​បែក​ប្រម៉ាត់​ស្លាប់ តែ​អ្នក​ផង​បែរ​ជា​ខឹងអ្នក​ផ្សេង​ទៅ​វិញ

  • 2019-08-08 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុការណ៍​ម៉ែ​ចុង​ វ៉ៃ​កូន​របស់​ប្ដី​រហូត​ដល់​ស្លាប់​បាន​កើត​ឡើង​នៅ​ខេត្ត Fujian ធ្វើ​ឲ្យ​​ប្រជាជនក្នុង​តំបន់អាណិត និង​ខឹង​ដល់​គ្រួសារ​កាច​សាហាវ​មួយ​នេះ​យ៉ាង​ខ្លាំង។

ព្រឹក​ថ្ងៃ​ទី​៤ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២ មន្ទីរពេទ្យ Du Jin នៃ​ខេត្ត Fujian បាន​ទទួល​សង្គ្រោះ​បន្ទាន់​អ្នក​ជំងឺ​ម្នាក់​អាយុ​៥​ឆ្នាំ ដោយ​មាន​អាការៈ​របួស​គ្រប់​ទី​កន្លែង​លើ​ខ្លួន។ យ៉ាងណាក្ដី មិន​ទាន់​ចូល​បន្ទប់​សង្គ្រោះ​ផង ក្មេង​ប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ភ្លាម​ៗ​នោះ ប៉ូលិស​បាន​ធ្វើ​ការ​សាកសួរ​ភ្លាម​ៗ ពី​របួស​ដ៏​ធ្ងន់​នេះ។

តាម​នោះ​ដែរ ក្មេង​ប្រុស​អភ័ព្វ​​នេះ​មាន​ឈ្មោះ​ថា Xiao Kai (ឈ្មោះ​បាន​ប្ដូរ​ហើយ) អាយុ​៥​ឆ្នាំ រស់នៅ​សង្កាត់ Yue An ខេត្ត Fujian។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្លាប់​នោះ​គឺ​ត្រូវ​ម្ដាយ​ចុង​វ៉ៃ​បែក​គ្រឿង​ក្នុង។ នារី​ខាង​លើ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ហើយ។

កាល​ពី​ពីរ​ឆ្នាំ​មុន ឪពុក​ម្ដាយ​បង្កើត​របស់​កូន​នេះ បានលែងលះ​គ្នា បន្ទាប់​មក​ឪពុក​គេ​ក៏​យក​ប្រពន្ធ​ចុង​ម្នាក់​ទៀត។ អ្នក​ជិត​ខាង​បាន​ឲ្យ​ដឹងថា ម្ដាយ​ចុង​រូប​នេះ​ជាមនុស្ស​ឆាប់​ឆេវឆាវ តែង​វ៉ៃ​កូន​ប្ដី​រហូត។ នៅ​ថ្ងៃ​កើត​ហេតុ ដូច​សព្វ​មួយ​ដង​ដែរ ក្រោយ​ពេល​កូន​​នេះ​ធ្វើ​កំហុស​តិចតួច ម្ដាយ​ចុង​ចិត្ត​កាច​សាហាវ​នេះ​បាន​ចាប់​គេ​វ៉ៃ​ តែ​លើក​នេះ​វៃ​ខ្លាំង​ជាង​មុន។ ដល់​២​ម៉ោង​ក្រោយ ស្រាប់​តែ​កូន​ដក​ដង្ហើម​មិន​ដល់​គ្នា ទើប​ម៉ែ​ចុង​រូប​នេះ យក​កូន​ទៅ​ពេទ្យ តែ​ទើប​ដល់​ពេទ្យ ក៏​ស្លាប់​បាត់​ទៅ។

ទាក់ទង​នឹង​ម៉ែ​បង្កើត នារី​រូប​នេះ​យំបណ្ដើរ និយាយ​បណ្ដើរ​ថា នាង​ធ្លាប់​ជួប​ម៉ែ​ចុង​នេះ​ហើយ តែ​មិន​នឹក​ស្មាន​ថា រូប​សម្បត្តិ និង​ចិត្ត​គំនិត​នាង​ខុស​គ្នា​បែប​នេះ​សោះ។ យ៉ាងណាក្ដី​ អ្នក​ដែល​ប្រជាជន​ខឹង​ជាង​គេ​នោះ​គឺ ឪពុក​បង្កើត​របស់​ក្មេង​វ័យ​៥​ឆ្នាំ​នេះ​វិញ​ទេ ព្រោះ​ទោះ​បី​ជា​ដឹង​ថា​ប្រពន្ធ​ក្រោយ​វ៉ៃ​ធ្វើ​បាប​កូន​យ៉ាង​នេះ​ហើយ នៅ​តែ​ឲ្យនៅ​ជាមួយ​គ្នា ហើយ​ទុក​ដល់​វ៉ៃ​កូន​ខ្លួន​ឯង​ដល់​ស្លាប់​បែប​នេះ៕

ចុចអានបន្ត៖ បែក​បាក់​អាពាហ៍ពិពាហ៍ ស្មាន​តែ​លិច​លង់​ខ្លួន មាន​ណា Song Hye Kyo, Yang Mi ស្អាត​លើស​ដើម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម