បែកបាក់អាពាហ៍ពិពាហ៍ ស្មានតែលិចលង់ខ្លួន មានណា Song Hye Kyo, Yang Mi ស្អាតលើសដើម
- 2019-08-05 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកបាក់អាពាហ៍ពិពាហ៍ ស្មានតែលិចលង់ខ្លួន មានណា Song Hye Kyo, Yang Mi ស្អាតលើសដើម
ខុសពីមនុស្សគ្រប់គ្នាដែលតែងធ្លាក់ខ្លួនខ្លាំងក្រោយពេលអាពាហ៍ពិពាហ៍ត្រូវបាក់រលំនោះ កំពូលតារាសម្ដែងស្រី Song Hye Kyo និង Yang Mi សុទ្ធតែមានស្មារតីរឹងមាំ មិនឲ្យប៉ះពាល់ដល់រូបសម្បត្តិរបស់ខ្លួនឡើយ។
មិនថាជាមនុស្សប្រុស ឬមនុស្សស្រីនោះទេ គ្រាន់តែបែកបាក់ស្នេហាមួយ គឺពិបាកចិត្តធ្វើអ្វីស្ទើលែងចេញបាត់ទៅហើយ។ ទម្រាំតែអាពាហ៍ពិពាហ៍មួយត្រូវបែកបាក់ទៀត គឺពិបាកនឹងធ្វើចិត្តខ្លាំងណាស់ ជាពិសេសគឺចំពោះមនុស្សស្រី ដោយមិនអាចជៀសផុតពីសម្ដីអ្នកផង ត្រូវគេថាឲ្យ “មនុស្សស្រីមួយទឹក” ឡើយ។
សម្រាប់អ្នកដែលមានស្មារតីមិនរឹងមាំ នៅពេលប្រឈមនឹងរឿងខាងលើ ប្រាកដជាជៀសមិនផុតពីការធ្លាក់ទឹកចិត្ត ស្គមស្គាំងរីងរៃឡើយ។ យ៉ាងណាក្ដី សម្រាប់សិល្បករបទពិសោធន៍យូរឆ្នាំ Song Hye Kyo និង Yang Mi គឺបែងចែករឿងឯកជន និងការងារបានយ៉ាងដាច់ស្រឡះ។
ដោយក្រោយពេលបរាជ័យស្នេហារួច កំពូលតារាទាំង២មិនត្រឹមតែមិនអាក្រក់ជាងមុននោះឡើយ គឺថែមទាំងសិចស៊ី និងស្អាតជាងមុនដាច់។ ក្រោយពេលឃើញដូចនេះ នារីដែលបរាជ័យមង្គលដទៃទៀត សូមធ្វើចិត្តឲ្យរឹងមាំ ព្រោះស្នេហាចប់ មិនមែនអ្វីៗក៏ដល់ទីបញ្ចប់នោះដែរ គឺអ្វីៗត្រូវបន្តទៅមុខទៀត៕
ចុចអាន៖ ក្រោយលែងលះ Song Joong Ki ធ្លាក់កូដ Song Hye Kyo ឡើងថ្លៃ